ទីក្រុងបាងកកគ្រោងប្រែក្លាយជាគោលដៅអភិវឌ្ឍមួយដើម្បីប្រជែងនឹងសិង្ហបុរី

ក្រុងបាងកកគ្រោងចាយ ១៤ពាន់លានដុល្លារ អភិវឌ្ឍកែប្រែមុខមាត់ឡើងវិញ ដើម្បីក្លាយជាទិសដៅមួយប្រជែងនឹងសិង្ហបុរី


ទីក្រុងបាងកករបស់ប្រទេសថៃ កំពុងត្រៀមខ្លួនសម្រាប់ ទទួលយកនូវគម្រោងអភិវឌ្ឍកែប្រែមុខមាត់របស់ខ្លួនឡើងវិញ ដោយមានការចូលរួមអភិវឌ្ឍដោយក្រុមហ៊ុនគ្រាក់ៗមួយចំនួន ជាមួយនឹងទុនវិនិយោគសរុបជិត ១៤ពាន់លានដុល្លារ។
ទីក្រុងបាងកកគ្រោងប្រែក្លាយជាគោលដៅអភិវឌ្ឍមួយដើម្បីប្រជែងនឹងសិង្ហបុរី
ដោយ

ផែនការអភិឌ្ឍដ៏សម្បើមនេះ ត្រូវបានគេមើលឃើញថា រដ្ឋាភិបាលថៃមានគោលបំណងបំប្លែងរាជធានីថៃមួយនេះ ឱ្យទៅជាគោលដៅមួយ ដែលអាចប្រកួតប្រជែងបានជាមួយនឹងប្រទេសសិង្ហបុរី ដែលជាខ្លាសេដ្ឋកិច្ចនៅអាស៊ី ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
គម្រោងអភិវឌ្ឍន៍ដ៏ធំសម្បើមមួយកំពុងដំណើរការសម្រាប់អចលនទ្រព្យសំខាន់ៗនៅទូទាំងតំបន់ចាប់ពីឧទ្យានលុម្ពិនី (Lumpini) នៅកណ្តាលរាជធានីបាងកក ដែលជាការវិនិយោគដោយក្រុមហ៊ុនមេ TCC Group។ គម្រោងបាងកកទី១ (One Bangkok) នឹងស្ថិតក្នុងចំណោមគម្រោងវិស័យឯកជនដ៏ធំបំផុតនៅក្នុងប្រទេសថៃដែលមានតម្លៃជាង៣ពាន់លានដុល្លារ។
បើតាមគម្រោងបាងកកទី១នេះបានបង្ហាញថា ទីតាំងអភិវឌ្ឍន៍នៅលើផ្ទៃដីទំហំជិត១៧ម៉ឺនម៉ែត្រការ៉េនេះ នឹងក្លាយជាកន្លែងសម្រាប់អគារការិយាល័យចំនួន៥ អគារខ្ពស់ៗសម្រាប់លំនៅឋាន កន្លែងលក់រាយ និងសាលប្រគុំតន្ត្រីក៏ដូចជាសណ្ឋាគារលំដាប់ខ្ពស់ផងដែរ។

លោក ផាណូត សិរីវ៉ាថាណាផាកឌី (Panote Sirivadhanabhakdi) នាយកប្រតិបត្តិក្រុមហ៊ុន Frasers Property ដែលជាក្រុមហ៊ុនគ្រប់គ្រងគម្រោងនេះបាននិយាយថា គម្រោងនេះ នឹងដើរតួជា«គន្លឹះ»ក្នុងការអូសទាញពាណិជ្ជករ វិនិយោគិន និងភ្ញៀវទេសចរលំដាប់ពិភពលោកមកពីជុំវិញពិភពលោកឱ្យទៅកាន់ទីក្រុងបាងកក។ ចំណែកលោក ចារើន សិរីវ៉ាថាណាផាកឌី (Charoen Sirivadhanabhakdi) ជាស្ថាបនិកក្រុមហ៊ុន TCC បាននិយាយថា ការសាងសង់នៅក្នុងគម្រោងនេះ បានពន្យារពេលដោយសារជំងឺកូវីដ១៩ ប៉ុន្តែដំណាក់កាលដំបូងនៃការបើកការបណ្តាក់ទុនរួមគ្នាគ្រោងនឹងធ្វើនៅខែមីនា ឆ្នាំ២០២៤។
ក្រុមហ៊ុនធំនិងឈានមុខគេរបស់ថៃគឺក្រុមហ៊ុន Charoen Pokphand Group ឬហៅថា CP Group កំពុងធ្វើការលើគម្រោងធំមួយរបស់ខ្លួននៅខេត្ត សាមុតប្រាកាន (Samut Prakan) គឺគម្រោង ហ្វ័ររ៉េសធៀស (Forestias) នៅជាយទីក្រុងបាងកក ដោយផ្ដោតលើនិរន្តរភាព ដែលនឹងមានកន្លែងលក់រាយ សណ្ឋាគារ និងតំបន់លំនៅឋាននៅក្នុងនោះ។
យោងតាមទិន្នន័យដែលចងក្រងដោយសារព័ត៌មានជប៉ុន Nikkei បានឱ្យដឹងថា គម្រោងខ្នាតយក្សចំនួនជាង២០ គឺគ្រោងនឹងបើកដំណើរការនៅឆ្នាំ២០២៧នៅក្នុងទីក្រុងបាងកក ជាមួយនឹងការវិនិយោគដែលបានគ្រោងទុកសរុបជិត១៤ពាន់លានដុល្លារ ដើម្បីប្រែក្លាយទីក្រុងបាងកកឱ្យទៅជាគោលដៅមួយ ដែលប្រជែងជាមួយនឹងប្រទេសសិង្ហបុរី។

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ចិនកាត់បន្ថយអត្រាទុនបម្រុងរបស់ធនាគារជាលើកទី២ ដើម្បីជួយជំរុញការងើបសេដ្ឋកិច្ច

ព័ត៌មាន
ធនាគារកណ្តាលរបស់ប្រទេសចិនបានសម្រេចកាត់បន្ថយចំនួនសាច់ប្រាក់ដែលធនាគារទាំងអស់ត្រូវរក្សាទុកធ្វើជាទុនបម្រុងជាលើកទី២នៅឆ្នាំ២០២៣ ដើម្បីបង្កើនសា…

អ្នកវិភាគប្រដូចទំនាក់ទំនងរវាងរុស្ស៊ី និងកូរ៉េខាងជើងជា«សម្ព័ន្ធភាពសង្គ្រាមត្រជាក់»នៅអាស៊ីបូព៌ា

ព័ត៌មាន
ដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន ទៅកាន់ប្រទេសរុស្ស៊ី ដែលជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងចាប់តាំងពីជំងឺរាតត្បាត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ