ជំនួយដល់ពលរដ្ឋ

សិង្ហបុរីប្រកាសផ្តល់កញ្ចប់ប្រាក់បន្ថែមជាង ៨០០ លានដុល្លារ សម្រួលការរស់នៅដល់ពលរដ្ឋ


ក្រសួងហិរញ្ញវត្ថុសិង្ហបុរី កាលពីថ្ងៃទី២៨ ខែកញ្ញា បានប្រកាសផ្តល់កញ្ចប់ប្រាក់បន្ថែមចំនួនរហូតដល់ ៨០០ លានដុល្លារអាមេរិក ដើម្បីជួយក្រុមគ្រួសារពលរដ្ឋរបស់ខ្លួនដោះស្រាយការកើនឡើងថ្លៃចំណាយលើជីវភាពរស់នៅ។ តាមផែនការ ដែលគ្រោងទុក អ្នកដែលទទួលកញ្ចប់ថវិកាន្ថែមនេះ មានចំនួនសរុប ២លាន៥សែននាក់ ហើយនៅក្នុងម្នាក់អាចទទួលប្រមាណជិត១៥០ដុល្លារសហរដ្ឋអាមេរិក ។
ជំនួយដល់ពលរដ្ឋ
ដោយ

ដើម្បីជួយសង្រ្គោះ និងទប់ស្កាត់អតិផរណានៅក្នុងប្រទេសនៅក្នុងអំឡុងពេលដែល ពិភពលោកជាប់ផុងនៅក្នុងវិបត្តិនៃសេដ្ឋកិច្ចសកលដោយសារតែបញ្ហាផ្ទួនៗគ្នា គឺ កូវីដ​១៩ និង សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ក្រសួងហិរញ្ញវត្ថុសិង្ហបុរីបានប្រកាសផ្តល់កញ្ចប់ប្រាក់ចំណាយទូទាត់បន្ថែមចំនួនរហូតដល់ប្រមាណជាង ៨០០ លានដុល្លារ ដើម្បីជួយពលរដ្ឋ ដោះស្រាយការកើនឡើងថៃនៃការចំណាយលើជីវភាពរស់នៅ។

តាមការរៀបចំរបស់ក្រសួងហិរញ្ញវត្ថុ កញ្ចប់នេះរួមបញ្ចូលទាំងការទូទាត់ផ្ដល់ជូនសាច់ប្រាក់ជិត ១៥០ ដុល្លារ សម្រាប់ប្រជាជនសិង្ហបុរីម្នាក់ ដោយអ្នកដែលមានសិទ្ធិទទួលបានសាច់ប្រាក់នេះ មានប្រមាណ ២លាន៥សែននាក់ ពោលគឺតិចជាងពាក់កណ្តាល នៃចំនួនប្រជាជនសិង្ហបុរីសរុប ហើយការផ្ដល់ជូននេះ នឹងត្រូវធ្វើឡើងក្នុងខែធ្នូ។

នេះមិនមែនជាកញ្ចប់ជំនួយលើកទីមួយ ដែលរដ្ឋាភិបាលសិង្ហបុរីបានប្រកាសនោះទេ កាលពីខែមិថុនា កន្លងទៅ រដ្ឋាភិបាលប្រទេសដែនកោះមួយនេះក៏បានប្រកាសផ្តល់កញ្ចប់ជាង ១ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយដល់អ្នកដែលមានប្រាក់ចំណូលទាប និងមធ្យមផងដែរ។

ក្រសួងហិរញ្ញវត្ថុសិង្ហបុរី បាននិយាយថា ទោះបីជាអត្រាអតិផរណាបានធ្លាក់ចុះពីចំណុចកំពូលរបស់វាក៏ដោយ ក៏គ្រួសារពលរដ្ឋសិង្ហបុរីជាច្រើននៅតែកំពុងប្រឈមនឹងដំណោះស្រាយជាមួយនឹងផលប៉ះពាល់នៃការកើនឡើងតម្លៃនៅក្នុងតំបន់ផ្សេងៗ ។

សេដ្ឋវិទូជាទូទៅរំពឹងថាធនាគារកណ្តាលសិង្ហបុរីនឹងរក្សាការកំណត់គោលនយោបាយរូបិយវត្ថុមិនផ្លាស់ប្តូរ ដែលបានគ្រោងទុកនៅខែក្រោយ ជំរុញកំណើនសេដ្ឋកិច្ចដែលកំពុងថមថយ ប៉ុន្ដែក៏ត្រូវទប់ទល់នឹងកំណើនអតិផរណាផងដែរ។

ក្រសួងបានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់សិង្ហបុរីមកនៅចន្លោះ០,៥% ទៅ១,៥% ប៉ុណ្ណោះ នៅឆ្នាំនេះ ខណៈការព្យាករពីមុនថា នឹងមានចន្លោះពី ០,៥% ទៅ២,៥%។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ឡរ៉េន វង្ស (Lawrence Wong) ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី បានប្រាប់អ្នកសារព័ត៌មានថា កំណើនសេដ្ឋកិច្ចសិង្ហបុរីមានភាពយឺតយ៉ាវក៏ពិតមែន ប៉ុន្តែរដ្ឋាភិបាលមិនរំពឹងថា នឹងអាចធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំនេះនោះទេ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងអ្វីខ្លះនៅក្នុងជំនួបជាមួយឯកអគ្គរាជទូតជប៉ុននៅកម្ពុជា?

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី កាល ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យ ឯក…

ក្រុមហ៊ុន China Eastern Airlines បញ្ជាទិញយន្តហោះ ចំនួន១០០គ្រឿង

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern Airlines បាននិយាយកាលពីថ្ងៃទី២៨ ខែកញ្ញាថា ក្រុមហ៊ុននេះនឹងបញ្ជាទិញយន្តហោះ C919 ចំនួន១០០គ្រឿងទៀតក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ