រដ្ឋាភិបាលថៃស្នើថវិកាជាតិឆ្នាំ២០២៤មានតម្លៃជាង៩៧ពាន់លានដុល្លារ

រដ្ឋាភិបាលថៃគ្រោងបង្កើនកញ្ចប់ថវិកាចំណាយដល់ជាង៩៧ពាន់លានដុល្លារនៅឆ្នាំ២០២៤


រដ្ឋាភិបាលថៃដែលដឹកនាំដោយលោក ស្រ៊ីថា ថាវេស៊ីន ជានាយករដ្ឋមន្រ្តីគ្រោងនឹងស្នើសុំកញ្ចប់ថវិកាជាតិនៅឆ្នាំ២០២៤ ក្នុងទំហំទឹកប្រាក់សរុបដល់ទៅជាង៣ទ្រីលានបាត ឫប្រមាណជជាង៩៧ពាន់លានដុល្លារ។
រដ្ឋាភិបាលថៃស្នើថវិកាជាតិឆ្នាំ២០២៤មានតម្លៃជាង៩៧ពាន់លានដុល្លារ
ដោយ

តាមការរំពឹងទុក រដ្ឋាភិបាលគ្រោងនឹងរកចំណូលអោយបានជិត៣ទ្រីលានបាត ឫជាង៧៨ពាន់លានដុល្លារ ហើយក្រៅពីនោះ រដ្ឋាភិបាលអាចនឹងខ្ចីគេដើម្បីទូទាត់ឱនភាពនៃការចំណាយបន្ថែមទៀត។
ខុទ្ទកាល័យនាយករដ្ឋមន្ត្រីថៃលោក ស្រ៊ីថា ថាវីស៊ីន ត្រូវបានគេរាយការណ៍ថា កំពុងតែត្រួតពិនិត្យឡើងវិញលើការបែងចែកថវិការដ្ឋ ដែលគ្រោងសម្រាប់អនុវត្តនាឆ្នាំសារពើពន្ធ២០២៤ ដោយនៅក្នុងនោះថវិកាជាតិសរុប ដែលគ្រោងស្នើ គឺមានតម្លៃ៣,៤៨ទ្រីលានបាត ឫប្រមាណជជាង៩៧ពាន់លានដុល្លារ។សារព័ត៌មាន the Nation បានឲ្យដឹងថា ក្រៅពីបញ្ហាថវិកា ខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តីថៃក៏កំពុងតែសិក្សាលើតារាងពេលវេលាក៏ដូចជាលក្ខខ័ណ្ឌ និងក្រមខ័ណ្ឌគតិយុទ្ធមួយចំនួនទៀត ពាក់ព័ន្ធនឹងថវិកាដែលបានគ្រោងឡើង។

ប្រភពដដែលបានបន្ថែមទៀតថា នៅក្នុងឆ្នាំ២០២៤ ដដែលនេះ រដ្ឋាភិបាលថៃគ្រោងនឹងធ្វើសកម្មភាពផ្សេងៗ ដើម្បីរកប្រាក់ចំណូលគាំទ្រការចំណាយ ប៉ុន្តែអាចមានសមត្ថភាពត្រឹមតែប្រមាណជា២,៧៩ ទ្រីលានបាត ឫប្រមាណជាង៧៨ពាន់លានដុល្លារ ដូច្នេះដើម្បីបង្រ្គប់ការចំណាយរដ្ឋអាចនឹងសម្លឹងរកប្រភពកម្ចី ដែលមានតម្លៃសរុប ប្រមាណជា៦៩៣ពាន់លានបាត ឫប្រមាណជាជិត២០ពាន់លានដុល្លារ។ តាមការគ្រោងទុកថវិកាដែលគ្រោងស្នើសម្រាប់ឆ្នាំ២០២៤ គឺច្រើនជាងថវិកាជាតិឆ្នាំ២០២៣ ប្រមាណជា១៣០ពាន់លានបាត ឫជិត៤ពាន់លានដុល្លារ។ ដោយឡែកចំពោះប្រាក់ចំណូលវិញ ក៏រំពឹងថា នឹងកើនឡើង៣០ពាន់លានបាត ឫជាង៨៤០លានដុល្លារ។ សម្រាប់កម្ចីដើម្បីបំពេញឱនភាពនៃការចំណាយនិងចំណូលវិញ ក៏មានការកើនឡើងផងដែរ ពោលគឺកើនឡើងដល់ទៅ១០០ពាន់លានបាត ឫជិត៣ពាន់លានដុល្លារ។

ប្រភពដដែលបានបន្តថា ផ្នែកមួយនៃក្របខ័ណ្ឌថវិកា ដែលបានបង្កើនសម្រាប់ឆ្នាំ២០២៤ គឺសម្រាប់បម្រុងទុកសម្រាប់គម្រោងការធានាប្រាក់ចំណូលរបស់រដ្ឋាភិបាលក្នុងវិស័យកសិកម្ម ពោលគឺ ដើម្បីផ្តល់ឱ្យរដ្ឋាភិបាលថ្មីនូវទំហំសារពើពន្ធសម្រាប់គោលនយោបាយផ្សេងៗ ដើម្បីជំរុញសេដ្ឋកិច្ចថៃភ្លាមៗ។
តាមឯកសារដែលបានលេចធ្លាយបានឲ្យដឹងថា នៅឆ្នាំ២០២៤ រដ្ឋាភិបាលថៃគ្រោងនឹងអនុវត្តកម្មវិធីចំណាយបន្តដែលមានទំហំទឹកប្រាក់ជាង២ទ្រីលានបាត ឫជិត៧០ពាន់លានដុល្លារ។ ការចំណាយលើសេវាបំណុលមានតម្លៃប្រមាណជិត៣៤ពាន់លានបាត ឫជាង៩៤៦លានដុល្លារ។ ការចំណាយលើការវិនិយោគ មានតម្លៃសរុប៧១៧ពាន់លានបាត ឫជាង២០ពាន់លានដុល្លារ។ ការចំណាយសងប្រាក់កម្ចីមានតម្លៃ១១៧ពាន់លានបាត ឫជាង៣ពាន់លានដុល្លារ។ តាមការរំពឹងទុកថវិកានេះនឹងត្រូវបានលោក ស្រ៊ីថា ប្រកាសសម្រាប់អនុវត្តនៅក្នុងរយៈពេល៨ខែ ពោលគឺពីថ្ងៃទី០១ ខែតុលា ឆ្នាំនេះរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤៕

សរ សុជាតិ




អត្ថបទបន្ទាប់


យោធាជើងទឹកចិនកំពុងធ្វើលំហាត់សមយុទ្ធបែបវាយប្រហារ នៅក្នុងសមុទ្រប៉ាស៊ីហ្វិកក្បែរហ្វីលីពីន

ព័ត៌មាន
យោងតាមក្រសួងការពារជាតិតៃវ៉ាន់បានឱ្យដឹងកាលពីថ្ងៃពុធថា ចិនបានបើកធ្វើលំហាត់សមយុទ្ធដែលមាននាវាផ្ទុកយន្តហោះ និងយន្តហោះចម្បាំងជាច្រើនគ្រឿងនៅក្ន…

ចិនថា ខ្លួនមិនបានដាក់បម្រាមលើទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple នោះទេ

ព័ត៌មាន
ជាការឆ្លើយតបទៅនឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថ្មីៗនេះ អ្នកនាំពាក្យរដ្ឋាភិបាលចិនបាននិយាយថា ប្រទេសចិនមិនបានហាមឃាត់ការប្រើប្រាស់ទូរស័ព្ទ iPho…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ