រដ្ឋាភិបាលថៃមានត្រឹមតែក្បាលនៅឡើយទេ

រដ្ឋាភិបាលថៃមានតែក្បាលម៉ាស៊ីនដឹកនាំ ប៉ុន្តែសមាជិកនៅមិនទាន់ស្រុះស្រួលគ្នានៅឡើយ


រហូតដល់ព្រឹកថ្ងៃសុក្រសប្តាហ៍នេះ រដ្ឋាភិបាលថៃ គឺមានតែក្បាលម៉ាស៊ីនដឹកនាំប៉ុណ្ណោះ ប៉ុន្តែសមាជិករដ្ឋបាលថ្មី នៅមិនទាន់ទទួលបានការស្រុះស្រួលគ្នា នៅក្នុងក្រុមចម្រុះនៅឡើយ ។ ទោះយ៉ាងណា នាយករដ្ឋមន្រ្តីថៃថ្មី លោកស្រ៊ីថា ថាវេស៊ីង និង នាយករដ្ឋមន្រ្តីចេញពីតំណែង លោកប្រាយុទ្ធ ចាន់អូចារ បានជួបគ្នារួចហើយ កាលថ្ងៃទី២៤ខែសីហា ដោយលោកប្រាយុទ្ធ បានជម្រាបលាសមាជិកក្រុមប្រឹក្សាការពារជាតិរួចហើយដែរ។
រដ្ឋាភិបាលថៃមានត្រឹមតែក្បាលនៅឡើយទេ
ដោយ

លោក ស្រ៊ីថា ថាវេស៊ីង បានទទួលការគាំទ្រពេញទំហឹងពីសភា កាលពីថ្ងៃទី២២ ខែសីហា ហើយក៏ទទួលបានការគាំទ្រពីមហាក្សត្រថៃរួចរាល់ដែរ ។ មិនតែប៉ុណ្ណោះ លោកក៏បានជួបពិភាក្សាជាមួយនឹង លោក ប្រាយុទ្ធ ចាន់អ៊ូចារ នាយករដ្ឋមន្រ្តីផុតអណត្តិរួចរាល់ហើយដែរ។ ទោះជាយ៉ាងណា សមាជិករដ្ឋាភិបាលរបស់លោកនៅមិនទាន់បង្កើតបាននៅឡើយ ដោយសារតែមានការប្រទាញប្រទង់ខ្លះនៅក្នុងក្រុមចម្រុះទាំង ១១ បក្ស ។

ចំណុចខ្វែងគំនិតគ្នាបានកំពុងតែកើតមានរវាងគណបក្ស ភឿថៃ និង គណបក្ស ភូមិចៃថៃ ជុំវិញកៅអីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ខណៈដែល លោក ស៊្រីថា ត្រូវបានគេរំពឹងថា កំពុងតែចង់គ្រប់គ្រងក្រសួងហិរញ្ញវត្ថុផងដែរ ដោយឡែកកៅអីរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនក៏កំពុងតែដណ្តើមគ្នារវាង ភឿថៃ និង គណបក្សដៃគូចម្រុះដូចគ្នា។
គណបក្សភឿថៃ ដែលកំពុងតែដឹកនាំក្រុមចម្រុះ ត្រូវការក្រសួងមហាផ្ទៃជាវេទិកាមួយ ដើម្បីពង្រឹងមូលដ្ឋានគាំទ្ររបស់ខ្លួន និងទាក់ទាញអ្នកគាំទ្រដែលខកចិត្ត បន្ទាប់ពីគណបក្សនេះ បានសម្រេចចិត្តរួមដៃជាមួយអតីតសត្រូវរបស់ខ្លួន គឺគណបក្ស ប៉ាឡាង ប្រាឆារ៉ាត និង គណបក្សឯកភាពជាតិថៃ ដោយតំណែងនេះ ភឿថៃចង់បានឲ្យទៅអនុប្រធានគណបក្ស គឺ លោក ភូមិថាំ វីចាយ៉ាឆ័យ ដែល លោកក៏នឹងកាន់តំណែងជាឧបនាយករដ្ឋមន្រ្តីថៃផងដែរ ។
ដោយឡែកលោកឧត្តមសេនី ណាតាផុន ណាកប៉ានិច អតីតអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ និងជាសហការីជិតស្និទ្ធរបស់លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ត្រូវបានគេមើលឃើញថា អាចនឹងកាន់កាប់ក្រសួងការពារជាតិ ហើយ លោក ស៊ូទិន ក្លងសាង ពីមុនជាបេក្ខភាពសម្រាប់តំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិ ទំនងជានឹងត្រូវទៅកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអប់រំជំនួសវិញ។
មេដឹកនាំគណបក្សភឿថៃ លោក ជូណាន់ ស៊្រីកែវ ត្រូវបានគេរំពឹងថា នឹងក្លាយជារដ្ឋមន្ត្រីសុខាភិបាលសាធារណៈ ខណៈដែលអគ្គលេខាធិការបក្ស គឺលោក ប្រាសឺត ចាន់តារ៉ារូងថង់ កំពុងសម្លឹងមើលមុខតំណែងជារដ្ឋមន្ត្រីសេដ្ឋកិច្ច និងសង្គមឌីជីថល រីឯលោក ជូឡាភុន អាមនវីវាល់ ចង់បានតួនាទីជារដ្ឋមន្ត្រីការបរទេស ខណៈដែលពីមុនគេរំពឹងថា ជារបស់កូនស្រីពៅ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺលោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា ។
ដោយឡែកតំណែងឧបនាយករដ្ឋមន្ត្រីពីររូបទៀត ត្រូវបានគេរំពឹងថា អាចបានទៅលើលោក សុំសាក់ ថេបស៊ួទិន និង លោក ជុសាក់ ស៊ីរីនីល ។
ខាងយោធាត្រូវបានគេដឹងថា អាចកាន់តំណែងជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន, ក្រសួងពាណិជ្ជកម្ម, ក្រសួងការងារ, ក្រសួងយុត្តិធម៌ ព្រមទាំងរដ្ឋមន្ត្រីក្រសួងកសិកម្ម ហើយ លោក អានុទិន ចាន់វីរៈគុឡ ប្រធានគណបក្សភូមិចៃថៃ ត្រូវបានគេរំពឹងថានឹងក្លាយជាឧបនាយករដ្ឋមន្ត្រី។
បន្ទាប់ពីចូលរួមកិច្ចប្រជុំចុងក្រោយជាមួយក្រុមប្រឹក្សាការពារជាតិកាលពីថ្ងៃទី២៤ ខែសីហា លោក ប្រាយុទ្ធ បានឲ្យដឹងថា លោកនឹងសម្រាក ក៏ប៉ុន្តែលោកក៏មិនទាន់ទៅណាពីឆាកនយោបាយដែរ ។
ដោយឡែកទាក់ទងនឹងជំនួបរបស់លោកជាមួយនឹងលោក ស៊្រីថា លោក ប្រាយុទ្ធ បានថ្លែងថា យើងទាំងពីរបានបង្ហាញការគោរពគ្នាទៅវិញទៅមក ប៉ុន្ដែ យើងមិនបាននិយាយច្រើនទេ ព្រោះពេលវេលាមានកំណត់។

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


BRICSប្រកាសស្វាគមន៍សមាជិកថ្មីទាំង៦ និងសច្ចាកសាងពិភពលោកបើកចំហ និងយុត្តិធម៌ ខណៈឥណ្ឌូនេស៊ីនៅស្ទាក់ស្ទើរចូលរួម

ព័ត៌មាន
ក្រុមប្រទេសBRICS បានយល់ព្រមកាលពីថ្ងៃទី២៤ខែសីហា ដោយប្រកាសទទួលស្គាល់អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ អេត្យូពី អេហ្ស៊ីប អាហ្សង់ទីន និងអេមីរ៉ាត់អា…

ចិនផ្អាកការនាំចូលគ្រឿង សមុទ្រទាំងអស់ពីជប៉ុន ដើម្បីឆ្លើយតបនឹងការបញ្ចេញទឹកចម្រោះពីរោងចក្រថាមពលនុយក្លេអ៊ែ ហ្វូគូស៊ីម៉ា

ព័ត៌មាន
ប្រទេសចិនបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហាថា ខ្លួននឹងផ្អាកការនាំចូលអាហារសមុទ្រទាំងអស់ពីប្រទេសជប៉ុន ខណៈដែលជប៉ុនបានចាប់ផ្ដើមបង្ហូរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ