ទីបំផុត ប្លុកសេដ្ឋកិច្ចBRICSសម្រេចបញ្ជូនសមាជិកថ្មីហើយ!

BRICSប្រកាសស្វាគមន៍សមាជិកថ្មីទាំង៦ និងសច្ចាកសាងពិភពលោកបើកចំហ និងយុត្តិធម៌ ខណៈឥណ្ឌូនេស៊ីនៅស្ទាក់ស្ទើរចូលរួម


ក្រុមប្រទេសBRICS បានយល់ព្រមកាលពីថ្ងៃទី២៤ខែសីហា ដោយប្រកាសទទួលស្គាល់អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ អេត្យូពី អេហ្ស៊ីប អាហ្សង់ទីន និងអេមីរ៉ាត់អារ៉ាប់រួម ជាសមាជិកទាំង៦ថ្មីសម្រាប់ប្លុកសេដ្ឋកិច្ចមួយនេះ។
ទីបំផុត ប្លុកសេដ្ឋកិច្ចBRICSសម្រេចបញ្ជូនសមាជិកថ្មីហើយ!
ដោយ

ការសម្រេចនេះធ្វើឡើងបន្ទាប់ពីមានការជជែកដេញដោលគ្នាខ្លាំងលើប្រធានបទបន្ថែមសមាជិក នៅក្នុងកិច្ចប្រជុំរយៈបីថ្ងៃកន្លងមកនេះ និងបានចោទជាសំណួរថា តើBRICSកំពុងរុះរើសណ្តាប់ពិភពលោកបច្ចុប្បន្ន ដែលហួសសម័យនេះមែន ឬយ៉ាងណា? ទន្ទឹមគ្នា ឥណ្ឌូនេស៊ីដែលត្រូវបានគេអញ្ជើញឱ្យចូលរួមដែរនោះ បានបង្ហាញពីជំហស្ទាក់ស្ទើរក្នុងការស្នើសុំចូលជាសមាជិកនៃប្លុកនេះ ដោយថាខ្លួនមិនចង់ «ប្រញាប់ប្រញាល់»។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។

ការពង្រីកសមាជិកថ្មីរបស់BRICS ក្នុងរយៈពេល១៣ឆ្នាំនេះ នឹងធ្វើឱ្យប្លុកនេះកាន់តែរឹងមាំជាងមុន និងមានទម្ងន់ក្នុងការផ្លាស់ប្តូរសណ្តាប់ធ្នាប់អន្តរជាតិ។ ជាមួយគ្នា ភាពតានតឹងយូរអង្វែងរវាងសមាជិកក្នុងប្លុកនេះដូចជា ប្រទេសចិន និងរុស្ស៊ីជាមួយលោកខាងលិច ក៏អាចនឹងបង្កើតឱ្យមានចរន្តប្រឆាំងជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុបផងដែរ។
ប្រធានាធិបតីចិនលោកស៊ី ជិនពីង បានថ្លែងថា «ការពង្រីកសមាជិកភាពនេះ គឺជាប្រវត្តិសាស្ត្រមួយ»។ វាបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេស BRICS សម្រាប់ការរួបរួម និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកំពុងអភិវឌ្ឍន៍ដ៏ទូលំទូលាយ។ បើតាមការបញ្ជាក់របស់លោករ៉ាម៉ាហ្វូសា ប្រធានាធិបតីអាហ្វ្រិកខាងត្បូង «សមាជិកថ្មីទាំង៦នឹងក្លាយជាសមាជិកផ្លូវការចាប់ពីថ្ងៃទី១ ខែមករាឆ្នាំ២០២៤។ លោកក៏បានឆ្លៀតគូសបញ្ជាក់ទៀតថា «BRICSបានបើកជំពូកថ្មីមួយក្នុងប្រវត្តិសាស្ត្រ និងប្តេជ្ញាកសាងពិភពលោកមួយ ដែលស្មើភាព និងយុត្តិធម៌ ពិភពលោកមួយដេលបើកចំហរនិងរីកចម្រើន»។
គេដឹងថា ការចូលជាសមាជិករបស់ប្រទេសអាហ្សង់ទីន គឺជាការជំរុញពីក្រោយដោយប្រទេសក្បែរខាង ប្រេស៊ីល។ ខណៈប្រទេសផ្សេងទៀតរួមមានប្រទេសប្រទេសផលិតប្រេងធំៗដូចជា អារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម ត្រូវបានគេមើលឃើញកំពុងបោះដៃបន្តិចម្តងៗចេញពីសហរដ្ឋអាមេរិក និងចង់មានទម្ងន់ឯករាជ្យមួយដោយខ្លួនឯង។ ក្នុងនោះ អ៊ីរ៉ង់ដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយរុស្ស៊ីយូរមកហើយនោះ និងកំពុងមានអរិភាពជាមួយលោកខាងលិចរឿងទណ្ឌកម្ម នឹងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ក្នុងទំនាក់ទំនងសេដ្ឋកិច្ចរបស់ពួកគេ។
ទោះយ៉ាងណា ប្រធានាធិបតីរុស្ស៊ីលោកពូទីន ដែលចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា «BRICSមិនមែនកំពុងប្រកួតប្រជែងជាមួយអ្នកណាទេ»។ ប៉ុន្តែ ជាការពិត វាជាជំហានរះឡើងសណ្តាប់ធ្នាប់ពិភពលោកមួយថ្មី ដែលនៅតែមានគូប្រជែងមួយចំនួន។ ដោយឡែក ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បាននិយាយដោយចង់សំដៅទៅសហរដ្ឋអាមេរិកថា ការពង្រីកសមាជិកBRICSនេះ» បង្ហាញថាវិធីសាស្ត្រឯកតោភាគីកំពុងស្ថិតនៅលើផ្លូវបែកបាក់ហើយ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំដែរនោះ បានលើកឡើងថា BRICSបានអំពាវនាវយូរមកហើយ ឱ្យមានការធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក។ លោក Guterres បានបន្តថា៖ «រចនាសម្ព័ន្ធអភិបាលកិច្ចពិភពលោកនាពេលបច្ចុប្បន្ននេះឆ្លុះបញ្ចាំងពីពិភពលោកកាលពីពេលអតីតកាល។ ដើម្បីឱ្យស្ថាប័នអន្តរជាតិទាំងនេះមានភាពសកលទៅមុខទៀត វាត្រូវតែធ្វើកំណែទម្រង់ ដើម្បីឆ្លុះបញ្ចាំងពីអំណាច និងការពិតសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះ»។
ក្នុងនោះដែរ ឥណ្ឌូនេស៊ីដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំនោះបានអះអាងថា ខ្លួនមិនប្រញាប់ចូលជាសមាជិក BRICSពេកនោះទេ។ ប្រធានាធិបតីលោកចូកូវីបានថ្លែងថា ឥណ្ឌូណេស៊ីកំពុងសិក្សានិងថ្លឹងថ្លែងថា តើត្រូវចូលរួម BRICSឬអត់។ លោកថា ឥណ្ឌូនេស៊ីមិនប្រញាប់ប្រញាល់ពេកនោះទេ ហើយក៏មិនទាន់បានដាក់ពាក្យសុំចូលជាសមាជិកនៅឡើយដែរ។




អត្ថបទបន្ទាប់


CDC អនុម័តលើគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍នៅកំពង់ស្ពឺ ដែលមានទុនវិនិយោគជាង២៥០លានដុល្លារ

ព័ត៌មាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានអនុម័តឲ្យក្រុមហ៊ុនមួយបង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍មួយកន្លែងនៅស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ដែលមានទុនវិនិយោ…

រដ្ឋាភិបាលថៃមានតែក្បាលម៉ាស៊ីនដឹកនាំ ប៉ុន្តែសមាជិកនៅមិនទាន់ស្រុះស្រួលគ្នានៅឡើយ

ព័ត៌មាន
រហូតដល់ព្រឹកថ្ងៃសុក្រសប្តាហ៍នេះ រដ្ឋាភិបាលថៃ គឺមានតែក្បាលម៉ាស៊ីនដឹកនាំប៉ុណ្ណោះ ប៉ុន្តែសមាជិករដ្ឋបាលថ្មី នៅមិនទាន់ទទួលបានការស្រុះស្រួលគ្នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ