តើការសមាជិករបស់BRICS អាចសម្រេចបានទេ?

ក្រុមប្រទេស BRICS បោះដៃឱ្យមាន«ការបន្ថែមសមាជិកភាព» ខណៈការសម្រេចចុងក្រោយបន្តជាប់គាំងនៅឡើយ


កិច្ចព្រមព្រៀងដើម្បីពង្រីកសមាជិកនៃក្រុមប្រទេស BRICS ដែលជាបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ឈានមុខគេបានជាប់គាំងនៅឯកិច្ចប្រជុំកំពូលកាលពីថ្ងៃពុធ ក្រោយពេលដែលមេដឹកនាំប្រទេសសមាជិកទាំង៥ បានមកជួបប្រជុំគ្នាលើការបន្ថែមសមាជិកថ្មីសម្រាប់ប្លុកសេដ្ឋកិច្ចនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
តើការសមាជិករបស់BRICS អាចសម្រេចបានទេ?
ដោយ

បើតាមរដ្ឋមន្ត្រីការបរទេសអាហ្រ្វិកខាងត្បូងលោកស្រី Naledi Pandor បាននិយាយកាលពីថ្ងៃពុធថា មេដឹកនាំ ក្រុមប្រទេស BRICS បានយល់ព្រមលើយន្តការសម្រាប់ពិចារណាសមាជិកថ្មី។ លោកស្រីថា មេដឹកនាំបានអនុម័តលើចំណុចដែលកំណត់គោលការណ៍ណែនាំ និងគោលការណ៍ដំណើរការសម្រាប់ពិចារណាប្រទេសដែលមានបំណងចង់ក្លាយជាសមាជិកនៃ ក្រុមប្រទេស BRICS ។
ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំនៃក្រុមប្រទេស BRICS មិនទាន់បានចុះហត្ថលេខាលើក្របខ័ណ្ឌលើការចូលជាសមាជិកនៅឡើយទេ។

កិច្ចព្រមព្រៀងលើការបន្ថែមសមាជិកនេះ បានកំណត់ថានឹងអនុម័តបន្ទាប់ពីសម័យប្រជុំពេញអង្គនៅព្រឹកថ្ងៃពុធ ប៉ុន្តែ ត្រូវបានពន្យារពេលបន្ទាប់ពីនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ណែនាំលក្ខណៈវិនិច្ឆ័យចូលជាសមាជិកថ្មី។
មន្ត្រីនៃក្រុមប្រទេស BRICS បាននិយាយសារព័ត៌មានអន្តរជាតិធំៗ ថា លក្ខណៈវិនិច្ឆ័យនៃការចូល ជាសមាជិកដែលលោកម៉ូឌី ស្នើឡើងជាថ្មីនោះ រួមមានការតម្រូវឱ្យសមាជិកដែលចង់ចូល គឺជាសមាជិកដែលមិនមែនជាគោលដៅនៃការដាក់ទណ្ឌកម្មអន្តរជាតិ និងមានកម្រិតផលិតផលក្នុងស្រុកសរុបអប្បបរមាខ្ពស់ផងដែរ។ ការកំណត់នេះ គេរំពឹងថានឹងផាត់ចោលប្រទេសអ៊ីរ៉ង់ និងវេណេស៊ុយអេឡាដែលមានបំណងចូលជាសមាជិកនៃប្លុកនេះ ព្រោះពួកគេត្រូវបានអន្តរជាតិដាក់ទណ្ឌកម្ម។
មន្ត្រីអាហ្រ្វិកខាងត្បូងបានឱ្យដឹងថា ប្រទេសជាង៤០បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយ BRICS ហើយ២២ប្រទេសបានដាក់ពាក្យស្នើសុំជាផ្លូវការក្នុងការចូលជាសមាជិក។ ស្របពេលជាមួយគ្នា ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan បាននិយាយថា BRICS នឹងមិនអាចក្លាយជាប្លុកគូប្រជែងភូមិសាស្ត្រនយោបាយរបស់សហរដ្ឋអាមេរិកទេ។
តំណាងឱ្យប្រមាណ២៣%នៃGDPពិភពលោក និង៤២%នៃប្រជាជនសកល ន១៦%នៃពាណិជ្ជកម្មរបស់ពិភពលោក BRICS កំពុងក្លាយជាប៉ូលសេដ្ឋកិច្ចមួយដែលនឹងប្រជែងជាមួយសណ្តាប់ធ្នាប់ដឹកនាំដោយលោកលិច។ បើតាមលោក Werner Hoyer ប្រធានធនាគារវិនិយោគអ៊ឺរ៉ុបបានព្រមានរដ្ឋាភិបាលលោកខាងលិចកាលពីថ្ងៃពុធថា បច្ចឹមលោកកំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការបាត់បង់ទំនុកចិត្តពី«លោកខាងត្បូង» បើសិនពួកគេមិនបង្កើនកិច្ចខិតខំប្រឹងប្រែងគាំទ្រផ្ទាល់សម្រាប់ប្រទេសក្រីក្រទេនោះ៕




អត្ថបទបន្ទាប់


តើគេអាចដឹងអ្វីបានខ្លះ មុននិងក្រោយពេលដែលយន្តហោះដឹកមេក្រុមទាហានស៊ីឈ្នួល Wagnerធ្លាក់ និងសម្មតថាស្លាប់នៅក្នុងហេតុការនោះ?

ព័ត៌មាន
អាជ្ញាធររុស្ស៊ីបាននិយាយថា មេទាហានស៊ីឈ្នួលដ៏មានឥទ្ធិពលបំផុតរបស់រុស្ស៊ី លោក Yevgeny Prigozhin បានធ្លាក់យន្តហោះស្លាប់កាលពីល្ងាចថ្ងៃពុធ ភា…

ហាងទំនិញ ដ៏ល្បីដំបូងគេរបស់កូរ៉េ emart24 នឹងចូលមកទីផ្សារប្រទេសកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន emart24 Inc. បានប្រកាសពីការចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីបោះជំហ៊ានរបស់ខ្លួនចូលមក ទីផ្សារប្រទេសកម្ពុជា ក្នុងការបើកហាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ