កិច្ចប្រជុំBRICSចាប់ផ្តើមហើយជាមួយនឹងបង្ហាញជំហរខុសគ្នាៗ

កិច្ចប្រជុំកំពូលBRICS ចាប់ផ្តើមជាមួយនឹងការជជែកដេញដោលខ្លាំងលើ«ការបន្ថែមសមាជិក» ខណៈរុស្ស៊ីចេញសារផ្ចាញ់ផ្ចាលលោកខាងលិច

មេដឹកនាំនៃក្រុមប្រទេសBRICC បានមកជួបជុំគ្នាអស់ហើយនៅទីក្រុងJohannesburg ប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃអង្គារដែលការពិភាក្សាផ្តោតសំខាន់ទៅលើការរៀបចំផែនការអនាគតនៃប្លុកសេដ្ឋកិច្ចមួយនេះ ខណៈជាមួយគ្នាជំហរផ្ទុយគ្នាបានបង្ហាញឡើងក្នុងចំណោមសមាជិកទាំង៥ ពិសេសអំពីការបន្ថែមសមាជិក និងបង្កើនឥទ្ធិពលលើឆាកអន្តរជាតិ។
កិច្ចប្រជុំBRICSចាប់ផ្តើ មហើយជាមួយនឹងបង្ហាញជំហរខុសគ្នាៗ
ដោយ

ឆ្លៀតក្នុងឱកាសនោះ ប្រធានាធិបតីរុស្ស៊ីលោក ពូទីនបានចេញសារគាំទ្រBRICS និងតិះដៀលសណ្តាប់ធ្នាប់ពិភពលោកបច្ចុប្បន្នកំពុងបម្រើផលប្រយោជន៍លោកខាងលិច។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មា នរ៉យទ័រ។
នៅក្នុងកិច្ចប្រជុំរយៈពេល៣ថ្ងៃពីថ្ងៃទី២២-២៤សប្តាហ៍នេះ មេដឹកនាំឥណ្ឌា ចិន ប្រេស៊ីល និងអាហ្រិកខាងត្បូងបានចូលជុំគ្នាផ្ទាល់ ផ្ទុយពីលោកពូទីនដែលត្រូវចូលរួមតាមប្រព័ន្ធអនឡាញ។ ទន្ទឹមគ្នានេះ មានទស្សនលើកឡើងខុសគ្នាគួរឱ្យកត់សម្គាល់ដែលបានស្តែងឡើងនោក្នុងកិច្ចប្រជុំកាលពីថ្ងៃទីមួយក្នុងចំណោមប្រទេសសមាជិកជុំវិញការពង្រីកខ្លួននៃប្លុកសេដ្ឋកិច្ចមួយនេះ។

ប្រធានាធិបតីចិនលោក Xi Jinping បានថ្លែងនៅក្នុងវេទិកាធុរកិច្ច BRICS ថា «ឥឡូវនេះ ការផ្លាស់ប្តូរនៅក្នុងពិភពលោក ក្នុងសម័យរបស់យើងធៀបនឹងប្រវត្តិសាស្ត្រ កំពុងលាតត្រដាងតាមរបៀបដែលមិនធ្លាប់មានពីមុនមក ដោយនាំសង្គមមនុស្សឱ្យឈានទៅរកចំណុចសំខាន់មួយ»។ ដំណើរ នៃ ប្រវត្តិសាស្ត្រ នឹង ត្រូវ បាន កំណត់ ដោយ ជម្រើស ដែល យើង ធ្វើនៅពេលនេះ»។ គួរបញ្ជាក់ថា លោកស៊ី ជីនពីងបានរំលងវេទិកានេះ ដោយការថ្លែងឡើងរបស់លោកគឺត្រូវនិយាយជំនួសដោយលោក Wang Wentao រដ្ឋមន្ត្រី ក្រសួង ពាណិជ្ជកម្ម ចិន។
ដោយឡែក មេដឹកនាំប្រេស៊ីលលោកលូឡា បានលើក ឡើង កាល ពី ថ្ងៃ អង្គារក្រោយវេទិកានោះថា លោកនៅតែមើលឃើញពីភាពខុសគ្នានៃចក្ខុវិស័យនៅក្នុងប្លុក។ ទាក់ទងនឹងការបន្ថែមសមាជិក លោកមិនចង់ឱ្យប្លុកនេះក្លាយទៅជាកន្លែងប្រឆាំងទៅនឹង G7, G20 និងអាមេរិកនោះទេ។ ក្នុងន័យនេះ លោកមិនគាំទ្រឱ្យមានការពង្រីកខ្លួនបន្ថែមទៀតរបស់ប្លុកBRICS តែគ្រាន់តែចង់រៀបចំខ្លួនឯងសិនជាមុនសិន។ ក្រៅពីប្រធានបទនេះ ការជំរុញការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុករបស់រដ្ឋជាសមាជិកក្នុងប្រតិបត្តិការពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ក្នុងការកាត់បន្ថយការពឹងអាស្រ័យខ្លាំងលើប្រាក់ដុល្លារអាមេរិក ក៏ស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយពីចម្ងាយមកថា ក្រុមប្រទេសBRICSកំពុងធ្វើតាមការច់បានរបស់ប្រជាជនពិពភលោក។ «យើងសហការលើគោលការណ៍សមភាព ការគាំទ្រភាពជាដៃគូ ការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ហើយនេះគឺជាខ្លឹមសារនៃយុទ្ធសាស្រ្តសម្រាប់អនាគតរួមរបស់យើង»។ លោកបានសង្កត់ធ្ងន់ថា «គោលបំណងគឺដើម្បីលុបបំបាត់ការប្រើប្រាស់ប្រាក់ដុល្លារពីទំនាក់ទំនងសេដ្ឋកិច្ចរបស់ក្រុមប្រទេសBRICS»។
មែនទែនទៅ ការពង្រីកខ្លួ នគឺជាគោលដៅរបស់ប្រទេសចិនជាយូរមកហើយ ដែលចង់ឃើញប្លុកមួយនេះមានសមាជិកថ្មីបន្ថែមទៀត ដើម្បីប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក។ ស្របពេលដែលរុស្ស៊ី និងអាហ្រិកខាងត្បូងក៏សំដែងការគាំទ្រដែរ។ ដោយឡែក ឥណ្ឌាវិញ ដែល ប្រុង ប្រយ័ត្ន ចំពោះ ការ ត្រួតត្រា របស់ ចិន បានជំទាស់ចំពោះការប្រញាប់បន្ថែមសមាជិកភាពនេះ។ ទោះបីជាយ៉ាងណា ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារ ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan បាននិយាយថា លោកមើលមិនឃើញថាBRICSអាចនឹងក្លាយជាប្លុកគូប្រជែងភូមិសាស្ត្រនយោបាយរបស់សហរដ្ឋអាមេរិកទេ៕

អត្ថបទបន្ទាប់

ថ្លៃសំបុត្រយន្តហោះ ពីអាមេរិកទៅអាស៊ីបានកើនឡើងនៅចំពេលមានការខ្វះខាតបុគ្គលិកនិងតម្លៃកើនខ្ពស់

ព័ត៌មាន
តម្លៃសំបុត្រសម្រាប់ជើងហោះហើរអន្តរជាតិបានកើនឡើងខ្ពស់បើធៀបនឹងតម្លៃកាលពីមុនពេលផ្ទុះឡើងនៃជំងឺកូវីដ១៩ជាពិសេសជើងហោះហើររវាងសហរដ្ឋអាមេរិក និ…

ប្រធានក្រុមធុរកិច្ចសហភាពអឺរ៉ុបនិយាយថា ចិនត្រូវដោះស្រាយភាពមិនប្រាកដប្រជាសេដ្ឋកិច្ចរបស់ខ្លួនជាបន្ទាន់

ព័ត៌មាន
ប្រធានផ្នែកសម្របសម្រួលធុរកិច្ចអឺរ៉ុបដ៏មានឥទ្ធិពលនៅក្នុងប្រទេសចិនបាននិយាយថា ទីក្រុងប៉េកាំងចាំបាច់ត្រូវផ្ញើសារច្បាស់លាស់មួយអំពីរបៀបដែលខ្លួន…
More

Related Stories

ផ្សេងទៀត

ច្រើនទៀត

ពេញនិយមបំផុត

ច្រើនទៀត

ថ្មីៗ