អត្ថបទក្រុមហ៊ុន

ហាងទំនិញ ដ៏ល្បីដំបូងគេរបស់កូរ៉េ emart24 នឹងចូលមកទីផ្សារប្រទេសកម្ពុជា


ក្រុមហ៊ុន emart24 Inc. បានប្រកាសពីការចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីបោះជំហ៊ានរបស់ខ្លួនចូលមក ទីផ្សារប្រទេសកម្ពុជា ក្នុងការបើកហាងទំនិញ emart24។
ហាងទំនិញ ដ៏ល្បីដំបូងគេរបស់កូរ៉េ emart24 នឹងចូលមកទីផ្សារប្រទេសកម្ពុជា
ដោយ
ហាងទំនិញ ដ៏ល្បីដំបូងគេរបស់កូរ៉េ emart24 នឹងចូលមកទីផ្សារប្រទេសកម្ពុជា

emart24 Inc.,​ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន​ Shinsegae Group ដែលជាក្រុមហ៊ុននាំមុខគេក្នុងវិស័យ ចែកចាយ និងហាងទំនិញ នៅក្នុងប្រទេសកូរ៉េ។ ចាប់តាំងពីត្រូវបង្កើតឡើង កាលពីរឆ្នាំ២០១៣ មកដល់បច្ចុប្បន្ន emart24 មានហាងទំនិញលក់រាយ រហូតទៅដល់ជាង ៦០០០។ emart24 បានពង្រីកខ្លួន ទៅកាន់ទីផ្សារអន្តរជាតិ នៅឆ្នាំ២០២១ ដោយចាប់ផ្តើមបើកហាងទំនិញរបស់ខ្លួននៅប្រទេស​ម៉ាឡេស៊ី ។ ហើយក្នុងរយៈពេលដ៏ខ្លីនេះផងដែរ វាក៏បានពង្រីកទីផ្សារដល់ប្រទេសសឹង្ហបុរី នៅឆ្នាំ២០២២។ ក្រុមហ៊ុនបានផ្តល់ជូនអតិថិជន នូវគុណតម្លៃនៃសេវាកម្ម អមជាមួយនិងភាពឆ្នៃប្រឌិត ដើម្បីផ្លាស់ប្តូររបៀបនៃការរស់នៅបែបសមញ្ញ ទៅកាន់បរិបថថ្មី ដែលបន្ថែមអាហាដែលមានរស់ជាតិឈ្ងុយឆ្ងាញ់នៅក្នុងហាងទំនិញ។​

នាពេលបច្ចុប្បន្ន ប្រជាជនក្នុងទីក្រុង កាន់តែមានភាពមមាញឹកក្នុងជីវភាពរស់នៅ។ នេះជាកត្តា​​មួយ ដែលជំរុញ​អោយ​មានតម្រូវការខ្ពស់នៃ ហាងទំនិញរាយនៅប្រទេសកម្ពុជា។ នេះជាឳកាសដ៏ល្អ របស់ emart24 ដែលបានសម្រេចចិត្តចាប់ដៃគូ ជាមួយក្រុមហ៊ុនដ៏រឹងមាំក្នុងស្រុកមួយ ដើម្បីបើក ហាងទំនិញ emart24 ក្នុងាទីផ្សារកម្ពុជា។

ហាងទំនិញ emart24 នឹងរចនាឡើង ធំទូលាយ បរិយកាសល្អ ដើម្បីផ្តល់នូវផាសុខភាព បទពិសោធន៍​ល្អៗ ដល់អតិថិជន។ ភាពជោគជ័យរបស់ emart24 នៅកូរ៉េ នឹងធ្វើឲ្យ យីហោរមួយនេះ លេចធ្លោជាងដៃគូប្រកួតប្រជែងដទៃទៀត តាមរយៈការផ្តល់នូវ អាហារសម្រន់បែបកូរ៉េ កាហ្វេ និងផលិតផលម៉ាកផ្តាច់មុខរបស់ ​ emart24។

emart24 គ្រោងនឹងបើកហាងដំបួងរបស់ខ្លួននៅកម្ពុជា នៅដើមឆ្នាំ២០២៤ ខាងមុខ។




អត្ថបទបន្ទាប់


ក្រុមប្រទេស BRICS បោះដៃឱ្យមាន«ការបន្ថែមសមាជិកភាព» ខណៈការសម្រេចចុងក្រោយបន្តជាប់គាំងនៅឡើយ

ព័ត៌មាន
កិច្ចព្រមព្រៀងដើម្បីពង្រីកសមាជិកនៃក្រុមប្រទេស BRICS ដែលជាបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ឈានមុខគេបានជាប់គាំងនៅឯកិច្ចប្រជុំកំពូលកាលពីថ្ងៃពុធ ក្រោយ…

ធនាគារថៃ កសិកនប៊ែង កំពុងចរចាទិញយកក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុវៀតណាមធំមួយ ក្នុងតម្លៃ១ពាន់លានដុល្លារ

ព័ត៌មាន
ធនាគារកសិកនប៊ែង (Kasikornbank) ដែលជាស្ថាប័នផ្ដល់កម្ចីធំបំផុតលំដាប់ទី២របស់ប្រទេសថៃ កំពុងចរចាទិញយកក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុអតិថិជន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ