អំពើឆបោកនៅអាស៊ី-ប៉ាស៊ីហ្វិក

ថៃ ជាប់ឈ្មោះអាក្រក់ក្នុងចំណោមកំពូលប្រទេសទាំង៣នៅអាស៊ី-ប៉ាស៊ីហ្វិក ដែលមានអំពើឆបោក


របាយការណ៍ស្ទាបស្ទង់មួយរបស់ក្រុមហ៊ុនយក្សអាម៉េរិក Google បង្ហាញថា ប្រទេសថៃ ដែលជាប់ភូមិផងរបងជាមួយកម្ពុជា និងដែលមានប្រជាជនប្រមាណណ៧២លាននាក់ បានជាប់ឈ្មោះអាក្រក់ក្នុងចំណោមកំពូលប្រទេសទាំង៣នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលមានអំពើឆបោកលុយកាក់ច្រើនបំផុតតាមប្រព័ន្ធអនឡាញក្នុងឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្ដិ៍។
អំពើឆបោកនៅអាស៊ី-ប៉ាស៊ីហ្វិក
ដោយ

លោក អាមែន ដាយែល (Aman Dayal) ប្រធានប្រតិបត្តិការសុវត្ថិភាពប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅក្រុមហ៊ុនយក្សអាម៉េរិក Google បានលើកឡើងអំឡុងកិច្ចប្រជុំតុមូលជាមួយប្រព័ន្ធផ្សព្វផ្សាយអំពីរបាយការណ៍ស្ទាបស្ទង់ខាងលើនេះថា នៅឆ្នាំ២០២៣ កន្លងទៅ ក្រុមហ៊ុន Google បានរកឃើញថា អំពើឆបោកលុយកាក់តាមប្រព័ន្ធអនឡាញបានកើនឡើងគួរឱ្យកត់សម្គាល់។

អ្វីដែលគួរឱ្យកត់សម្គាល់ របាយការណ៍ដដែលនេះបង្ហាញថា កំពូលប្រទេសទាំង៣ នៅអាស៊ី-ប៉ាស៊ីហ្វិក ដែលមានអំពើឆបោកលុយកាក់ច្រើនបំផុតតាមប្រព័ន្ធអនឡាញ រួមមាន ប្រទេសថៃ ប្រទេសសិង្ហបុរី និងប្រទេសឥណ្ឌា។

តំបន់អាស៊ី-ប៉ាស៊ីហ្វិក គឺជាតំបន់ដែលមានអំពើឆបោកតាមប្រព័ន្ធអនឡាញខ្លាំងបំផុតដោយសារប្រជាជនក្នុងតំបន់នេះគ្របដណ្ដប់រហូតដល់ទៅជាង៩០% នៃការប្រើប្រាស់ទូរសព្ទស្មាតហ្វូនទូទាំងពិភពលោក ហើយពួកគេចូលចិត្តធ្វើប្រតិបត្តិការផ្ទេរ និងទូទាត់ប្រាក់តាមទូរសព្ទដៃ។

ជនឆបោកច្រើនតែបន្លំធ្វើជាមន្ត្រីធនាគារ ឬមន្ត្រីមកពីភ្នាក់ងាររដ្ឋាភិបាលជាដើម ដើម្បីបោកជនរងគ្រោះដោយសារពលរដ្ឋក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ភាគច្រើនគោរពមន្ត្រីទាំងអស់នេះ។

លើសពីនេះ តំបន់ជាច្រើននៃអាស៊ី-ប៉ាស៊ីហ្វិក ក៏ប្រឈមនឹងគម្លាតយ៉ាងធំផងដែរផ្នែកចំណេះដឹងឌីជីថល ដែលធ្វើឱ្យសមត្ថកិច្ចពិបាកស្វែងរកការគំរាមកំហែងតាមប្រព័ន្ធអនឡាញប្រកបដោយប្រសិទ្ធភាព ជាពិសេសមនុស្សចាស់ ដែលប្រើប្រាស់ទូរសព្ទដៃងាយនឹងទទួលសារបោកប្រាស់ និង App ដែលមានហានិភ័យ។

ទោះជាយ៉ាងណា ការស្ទាបស្ទង់របស់ក្រុមយក្សអាម៉េរិក Google កាលពីពេលថ្មីៗនេះបានបង្ហាញថា ក្រុមអាយុចន្លោះពី២៥ឆ្នាំ ដល់៣៤ឆ្នាំ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ប្រទេសសិង្ហបុរី ប្រទេសថៃ និងប្រទេសវៀតណាម គឺងាយរងគ្រោះក្នុងអំពើឆបោកបំផុត៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


KFC នៅម៉ាឡេស៊ី ប្រកាសបិទហាងជាបណ្ដោះអាសន្ន ដោយសារបញ្ហាសេដ្ឋកិច្ច តែអ្នកខ្លះសង្ស័យថា ពាក់ព័ន្ធនឹងយុទ្ធនាការពហិការប្រឆាំងអ៊ីស្រាអែល

ព័ត៌មាន
ហាងអាហារដ៏ល្បីល្បាញ KFC នៅម៉ាឡេស៊ី បានប្រកាសបិទទ្វារជាបណ្តោះអាសន្ន ក្រោមហេតុផលស្ថានភាពសេដ្ឋកិច្ចលំបាក តែអ្នកខ្លះសង្ស័យថា ការបិទនេះអាចបណ្តា…

ក្រោយទទួលបានវិញ្ញាបនបត្រហោះហើរក្នុងស្រុក Air Asia ប្តេជ្ញាពង្រីកការហោះហើរទៅកាន់តំបន់បន្ថែមទៀត

ព័ត៌មាន
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានប្រគល់វិញ្ញាបនបត្រប្រតិបត្តិការផ្លូវអាកាស (AOC ) និងវិញ្ញាបនបត្ររោងជាងជួសជុស(AMO) យន្តហោះដល់ក្រុមហ៊…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ