វិបត្តិលំនៅឋាន

ក្រុមអ្នកវិភាគសេដ្ឋកិច្ចថា កញ្ចប់វិធានការសង្គ្រោះរបស់ចិន មិនគ្រប់គ្រាន់ក្នុងការបញ្ចប់វិបត្តិលំនៅឋានបានឡើយ


វិស័យអចលនទ្រព្យ ជាពិសេសផ្នែកលំនៅឋានក្នុងប្រទេសចិន បានសំយ៉ុងក្បាលចុះយ៉ាងខ្លាំង និងបានជាប់ផុងក្នុងវិបត្តិជិត៣ឆ្នាំមកហើយ ហើយដើម្បីស្រោចស្រង់វិស័យដ៏មានសារសំខាន់មួយនេះ រដ្ឋាភិបាលចិន បានដាក់ចេញវិធានការជាបន្តបន្ទាប់ រួមទាំងកម្មវិធីផ្ដល់កម្ចីជាង៤០ពាន់លានដុល្លារអាម៉េរិក ដើម្បីជំរុញការទិញលំនៅឋានច្រើនលើសលប់ដែលគាំងលក់មិនចេញផងដែរ។
វិបត្តិលំនៅឋាន
ដោយ

ទោះជាយ៉ាងណា ក្រុមអ្នកវិភាគសេដ្ឋកិច្ចបានលើកឡើងថា កញ្ចប់វិធានការដែលរដ្ឋាភិបាលចិន បានដាក់ចេញជាបន្តបន្ទាប់នេះ នៅមិនទាន់គ្រប់គ្រាន់ដែលអាចបញ្ចប់វិបត្តិក្នុងវិស័យអចលនទ្រព្យនៅចិន បាននៅឡើយទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិដ៏ល្បីល្បាញ Bloomberg។

នៅក្នុងចំណាត់ការចុងក្រោយដែលបានដាក់ចេញកាលពីពេលថ្មីៗ ធនាគារកណ្តាលចិន បានប្រកាសថា ខ្លួននឹងបង្កើតកម្មវិធីផ្តល់ប្រាក់កម្ចីថ្មីមួយក្នុងទំហំទឹកប្រាក់ប្រមាណ៤២ពាន់លានដុល្លារអាម៉េរិក ដើម្បីជំរុញឱ្យបណ្ដារដ្ឋបាលមូលដ្ឋានជួយប្រមូលទិញលំនៅឋាន ដែលកំពុងជួបបញ្ហាការផ្គត់ផ្គង់លើសតម្រូវការ ស្របពេលដែលប្រទេសនេះកំពុងប្រឹងប្រែងដោះស្រាយវិបត្តិលំនៅឋានធ្លាក់ថ្លៃខ្លាំង។

ទោះជាយ៉ាងនេះក្ដី ក៏ក្រុមអ្នកវិភាគសេដ្ឋកិច្ចបានលើកឡើងថា កញ្ចប់វិធានការដែលរដ្ឋាភិបាលចិន បានដាក់ចេញជាបន្តបន្ទាប់មកទល់នឹងពេលនេះ គឺមិនទាន់គ្រប់គ្រាន់ ដែលអាចបញ្ចប់វិបត្តិក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសចិន បាននៅឡើយទេ។ ការលក់លំនៅឋានថ្មីៗក្នុងប្រទេសចិន បានធ្លាក់ចុះកាន់តែខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ កត្តានេះបានជំរុញឱ្យស្តុកលំនៅឋាន ដែលមិនទាន់លក់ និងដីទំនេរទុកចោលកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយធ្វើឱ្យគម្រោងសាងសង់ថ្មីៗជាប់គាំង និងកំពុងគំរាមកំហែងធ្វើឱ្យបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍រួមទាំងក្រុមហ៊ុនរដ្ឋធំៗផងដែរខកខានទូទាត់បំណុលជាបន្តបន្ទាប់។

ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានគូសបញ្ជាក់ថា កញ្ចប់ជំនួយហិរញ្ញប្បទានប្រមាណជិត៤២ពាន់លានដុល្លារអាម៉េរិក ដែលធនាគារកណ្តាលចិន បានប្រកាសកាលពីថ្ងៃសុក្រ សប្ដាហ៍មុន គឺអាចដោះស្រាយបានតែមួយចំណែកប៉ុណ្ណោះនៃលំនៅដែលនៅសល់ច្រើនលើសលប់ពាសពេញផ្ទៃប្រទេសចិន ដែលពួកគេបានប៉ាន់ប្រមាណថា មានទំហំសរុបច្រើនរយពាន់លានដុល្លារអាម៉េរិកឯណោះ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូរ៉េខាងត្បូង ចាប់ដៃជាមួយចក្រភពអង់គ្លេស ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល AI ពិភពលោកលើកទីពីរ

ព័ត៌មាន
កូរ៉េខាងត្បូង និងចក្រភពអង់គ្លេសនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលស្តីអំពីបញ្ញាសិប្បនិម្មិត(AI) ពិភពលោកលើកទី២នៅសប្តាហ៍នេះ ខណៈដែលល្បឿននៃក…

ប្រធានាធិបតីតៃវ៉ាន់ថ្មី ចូលកាន់តំណែង ក្រោមក្រសែភ្នែកដាក់ការសង្ស័យពីចិន

ព័ត៌មាន
លោក ឡៃ ជិងតេ (Lai Ching-te) ប្រធានាធិបតីកោះតៃវ៉ាន់ថ្មី បានចូលកាន់តំណែងនៅថ្ងៃចន្ទសប្តាហ៍នេះ ស្របពេលដែលចិន បានបង្ហាញការខឹងសម្បារ និងបន្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ