បញ្ហាអ៊ុយក្រែន

អាមេរិកបង្គាប់ឱ្យគ្រួសារបុគ្គលិកស្ថានទូតខ្លួនចេញពីអ៊ុយក្រែន ក្រោយបារម្ភពីសង្គ្រាមអាចផ្ទុះឡើង


ភាពតានតឹងរវាងរុស្សី និង អ៊ុយក្រែន៖ សហរដ្ឋអាមេរិកបង្គាប់ឱ្យគ្រួសារបុគ្គលិកស្ថានទូតអាមេរិកចាកចេញពីអ៊ុយក្រែន។ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានដាក់បញ្ជាឲ្យក្រុមគ្រួសារនៃបុគ្គលិកស្ថានទូតរបស់ខ្លួនចាកចេញពីទីក្រុងគាវ ប្រទេសអ៊ុយក្រែន ដោយសារក្តីបារម្ភពីការគំរាមកំហែងរបស់សកម្មភាពយោធាពីសំណាក់ប្រទេសរុស្ស៊ី នៅតាមបណ្តោយព្រំដែនជាមួយអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ទង់ជាតិសហរដ្ឋអាមរិកនៅមុនស្ថានទូតអាមេរិកនៅប្រទេសអ៊ុយក្រែន

ក្រៅ​តែ​ពី​ការ​បង្គាប់​ឲ្យ​ក្រុម​គ្រួសារ​របស់​បុគ្គលិក​ស្ថានទូត​ចាក​ចេញពី​អ៊ុយ​ក្រែ​ន រដ្ឋបាល​ក្រុង​វ៉ា​ស៊ី​ន​តោន​ថែម​ទាំង​បាន​អនុញ្ញាត ឲ្យ​បុគ្គលិក​ស្ថានទូត​ណា​ដែល​មិន​មាន​កិច្ចការ​សំខាន់​តម្រូវ​ឲ្យ​នៅ​ធ្វើការ​ក្នុង​ស្ថានទូត ឬ​ដែល​អាច​ធ្វើការ​ពី​ចំងាយ​បាន អាច​ចាកចេញ​ដោយ​ស្ម័គ្រចិត្ត​ពី​ប្រទេស​អ៊ុ​ក្រែ​ន​តែ​ម្តង​។

បន្ថែម​ពីលើ​នេះ វ៉ា​ស៊ី​ន​តោន​ថែម​ទាំង​បាន​ជំរុញ​ពលរដ្ឋ​អា​មេ​រិ​ក​នៅ​ក្នុង​ប្រទេស​នៃ​តំបន់​អឺរ៉ុប​ខាងកើត​មួយ​នេះ ឲ្យ​ពិចារណា​ចាកចេញ​ឥលូវ​នេះ​តែ​ម្តង ដោយ​បាន​សំអាង​ថា​អា​មេ​រិ​ក​ទំនងជា​មិន​អាច​ជម្លៀស​ពួក​គេ​បាន​ទាន់​ពេល​ឡើយ ប្រសិនបើ​មានការ​ឈ្លានពាន​ណាមួយ​កើតឡើង​ពី​ទីក្រុង​ម៉ូ​ស្គូ មក​លើ​អ៊ុយ​ក្រែ​ន​។

គួរ​រំឭក​ថា រុ​ស្សី​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​បាន​ដាក់​ពង្រាយ​កងទ័ព​រាប់​ពាន់​នាក់ និង​បំពាក់​មក​ជាមួយ​នូវ​សព្វាវុធ​ធន់​ធ្ងន់​ជា​ច្រើន ដូច​ជា​រថក្រោះ មី​ស៊ី​ល និង​កាំភ្លើង​ផ្លោង​ផង​ដែរ នៅ​តាម​ព្រំដែន​ជាមួយ​អ៊ុយ​ក្រែ​ន​។ ប្រការ​នេះ​ត្រូវ​បាន​ទីក្រុង​វ៉ា​ស៊ី​ន​តោន​អះអាង​ថា រុ​ស្សី​អាច​វាយប្រហារ​មក​លើ​អ៊ុយ​ក្រែ​ន​បាន​គ្រប់ពេលវេលា​។ 

អស់​ពេល​ជា​ច្រើន​ខែ​មក​ហើយ ដែល​រុ​ស្ស៊ី ត្រូវ​បាន​អា​មេ​រិ​ក សហភាព​អឺរ៉ុប និង​ក្រុម​ប្រទេស​លោក​ខាងលិច​ដទៃ​ទៀត ចោទប្រកាន់ ថា​បាន​ដាក់​ពង្រាយ​កម្លាំង​ទ័ព ឡោម​ព័ទ្ធ​អ៊ុយ​ក្រែ​ន​។ រុ​ស្ស៊ី​បាន​ទាមទារ​ថា អា​មេ​រិ​ក និង​អង្គការ​ណា​តូ ត្រូវ​តែ​សន្យា​ឈប់​រើស​សមាជិក​ថ្មី​ចូល​បន្ថែម ពិសេស​គឺ​អ៊ុយ​ក្រែ​ន​តែ​ម្តង ហើយ​ត្រូវ​ឈប់​ធ្វើ​សមយុទ្ធ​យោធា នៅ​ក្បែរ​ព្រំដែន​រុ​ស្ស៊ី​ទៀត​។ ភាគី​រុ​ស្ស៊ី​បាន​លើក​ឡើង​នូវ​ចំណុច​មួយទៀត ដោយ​ទាមទារ​ឲ្យ​អង្គការ​ណា​តូ ដកទ័ព​ចេញពី​ប្រទេស​ចំនួន​១៤ ដែល​ជា​អតីត​សមាជិក​សហភាព​សូ​វៀត ក្នុង​នោះ​មាន​ដូច​ជា ប៊ុល​ការី និង​រ៉ូ​ម៉ា​នី​ជាដើម​។

សូម​ជម្រាប​ថា វិបត្តិ​អ៊ុយ​ក្រែ​ន​នៅ​តែ​មិន​ទាន់​មាន​ភាព​ធូរស្រាល​នៅឡើយ បើ​ទោះបីជា​មាន​កិច្ចចរចា​រវាង​រុ​ស្ស៊ី​-​អាម៉េរិក និង​រុ​ស្ស៊ី​-​អង្គការ​ណា​តូ ជា​ច្រើន​លើក​ក្តី ពោល​គឺ​កិច្ចចរចា​ទាំងនេះ​មិន​ទទួល​បាន​ផ្លៃ​ផ្កា​ជា​ដុំ​កំភួន​នោះ​ឡើយ​។ បើ​ទោះបីជា​មិន​ទាន់​មាន​ដំណោះស្រាយ​លើ​បញ្ហា​អ៊ុយ​ក្រែ​ន​ក្តី ភាគី​ទាំងអស់ នៅ​តែ​ឯកភាព​បន្ត​កិច្ចចរចា ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជា​ច្រើន​ខែ​មកនេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំងធំៗ២គ្រឿងចូលទៅតំបន់ជម្លោះសមុទ្រចិនខាងត្បូង

ព័ត៌មាន
ស្របពេលដែលមានការរាយការណ៍ការអំពី យន្ដហោះចម្បាំងចិនជិត ៤០គ្រឿងបានហោះចូលដែនអាកាសកោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ឃើញថា នៅថ្ងៃចន្ទទី…

ទីផ្សារទំនិញប្រណីតនៅចិនកើនដល់តម្លៃជិត ៧៤ ពាន់លានដុល្លារនៅឆ្នាំ២០២១

ព័ត៌មាន
អ្នកប្រើប្រាស់ជនជាតិចិនកំពុងចំណាយកាន់តែច្រើនលើទំនិញប្រណីតនៅប្រទេសរបស់ខ្លួន ទោះបីជាពួកគេមិនអាចធ្វើដំណើរទៅក្រៅប្រទេសបានដោយងាយស្រួល ដោយសារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ