យានយន្តអគ្គិសនី

កម្ពុជា អាចចំណេញ៨ពាន់លានដុល្លារពីការនាំចូលឥន្ធនៈនៅត្រឹមឆ្នាំ២០៥០ ក្រោមឥទ្ធិពលនៃប្រើប្រាស់យានយន្តអគ្គិសនី


ធនាគារពិភពលោកបានដាក់ចេញនូវរបាយការណ៍មួយក្រោមចំណងជើងថា«អនុសាសន៍សម្រាប់រៀបចំផែនទីបង្ហាញផ្លូវថ្នាក់ជាតិ ស្តីពីអន្តរកាលនៃការប្រើប្រាស់យានយន្តអគ្គិសនី» ក្នុងគោលដៅផ្តល់នូវផែនទីបង្ហាញផ្លូវសម្រាប់ពន្លឿនអន្តរកាលទៅរកការប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្លូវគោក ដែលប្រើអគ្គិសនីនៅកម្ពុជា ដើម្បីផ្តល់ជាប្រយោជន៍សម្រាប់វិស័យសេដ្ឋកិច្ច សង្គម និងបរិស្ថាន។
យានយន្តអគ្គិសនី
ដោយ

តាមការប៉ាន់ប្រមាណរបស់ធនាគារពិភពលោក កម្ពុជានឹងអាចសន្សំសំចៃថវិកាបានប្រមាណ៨ពាន់លានដុល្លារពីការនាំចូល និងការប្រើប្រាស់ឥន្ធនៈ នៅត្រឹមឆ្នាំ២០៥០ ក្រោមឥទ្ធិពលនៃការប្រើប្រាស់យានយន្តអគ្គិសនី។

នាសិក្ខាសាលា ស្តីពីអនុសាសន៍សម្រាប់រៀបចំផែនទីបង្ហាញផ្លូវថ្នាក់ជាតិ ស្តីពីអន្តរកាលនៃការប្រើប្រាស់យានយន្តអគ្គិសនី នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៤ លោក Bowen Wang អ្នកឯកទេសផ្នែកដឹកជញ្ជូននៃធនាគារពិភពលោក បានគូសបញ្ជាក់ថា តាមការប៉ាន់ប្រមាណសម្រាប់សេដ្ឋកិច្ចកម្ពុជាទាំងមូល កម្ពុជានឹងអាចសន្សំសំចៃថវិកាបានដល់ទៅ៨ពាន់លានដុល្លារ ពីការនាំចូល និងការប្រើប្រាស់ឥន្ធនៈគិតត្រឹមឆ្នាំ២០៥០ ប្រសិនបើកម្ពុជា អាចសម្រេចបាននូវការប្រើប្រាស់យានយន្តអគ្គិសនីបានចំនួន៨០% នៅត្រឹមឆ្នាំនោះ។

លោកយល់ថា ដើម្បីធានាបាននូវការប្រើប្រាស់យានយន្តអគ្គិសនីបានច្រើនជាងយានយន្តប្រើឥន្ធនៈនោះ កម្ពុជាគួរធ្វើកំណែទម្រង់បទប្បញ្ញត្តិនៃការនាំចូលមួយចំនួន ផ្តល់ការលើកទឹកចិត្តដល់កម្ចីសម្រាប់ទិញយានយន្តអគ្គិសនី និងប្រើវិធីសាស្ត្ររឹតបន្តឹងមួយចំនួនសម្រាប់យានយន្តប្រើប្រាស់ឥន្ធនៈជាដើម។ យ៉ាងណាមិញ សម្រាប់រយៈពេលខ្លីខាងមុខ ម៉ូតូ និងយានកង់បីប្រើអគ្គិសនី ត្រូវបានរំពឹងទុកថា នឹងដើរតួនាំមុខគេនៅក្នុងអន្តកាលឆ្ពោះទៅការប្រើយានយន្តអគ្គិសនីនៅកម្ពុជា។

​​សម្រាប់លោក Bowen Wang កត្តារាំងស្ទះដែលនាំឱ្យការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ហាក់នៅមានកម្រិតនាពេលបច្ចុប្បន្ន ដោយសារផលវិបាកនៃតម្លៃនាំចូលរថយន្តជជុះពីបរទេសមានតម្លៃទាបជាងតម្លៃរថយន្តអគ្គិសនីថ្មី ពិសេសគឺចំពោះរថយន្តសម្រាប់ទេសចរណ៍តែម្តង។ ដើម្បីជំរុញឱ្យមានការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា អាចសម្រេចបានជោគជ័យតាមផែនការ លោកអះអាងថា កម្ពុជាត្រូវការរយៈពេលវែងទៀត។

​ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ដែរថា ការលើកកម្ពស់យានយន្តអគ្គិសនី គឺជាឱកាសមួយសម្រាប់កម្ពុជា ក្នុងការកាត់បន្ថយបំភាយកាបូនក្នុងការដឹកជញ្ជូន និងសម្រេចបាននូវមហិច្ឆតានៃការរួមចំណែកតាមការកំណត់របស់ជាតិ និងឈានដល់អព្យាក្រឹតភាពនៃកាបូននៅឆ្នាំ២០៥០។ លើសពីនេះ វានឹងជួយកម្ពុជា ក្នុងការធ្វើសមាហរណកម្មទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក ជំរុញការអភិវឌ្ឍឧស្សាហកម្ម និងការបង្កើតការងារថែមទៀត។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅក្លាយជាសេដ្ឋកិច្ចមានអព្យាក្រឹតកាបូននៅត្រឹមឆ្នាំ២០៥០។ យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលសម្រាប់ការដឹកជញ្ជូនគ្មានបំភាយកាបូននៅត្រឹមឆ្នាំ២០៥០ ដែលមាន៧០%នៃម៉ូតូ និង៤០% នៃរថយន្ត និងរថយន្តសាធារណៈក្នុងទីប្រជុំជនជាយានយន្តអគ្គិសនី។ ស្របគ្នានឹងការបន្តជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ចំនួនយានយន្តសរុបដែលកំពុងធ្វើចរាចរនៅលើដងផ្លូវតាមការប៉ាន់ស្មាន អាចនឹងកើនឡើងពី៦លានគ្រឿង នាពេលបច្ចុប្បន្ន ទៅដល់៨លានគ្រឿងនៅឆ្នាំ២០៣០ និង១៤លានគ្រឿង នៅឆ្នាំ២០៥០។ ខណៈបច្ចុប្បន្ននេះ ចំនួនរថយន្តអគ្គិសនី ដែលធ្វើចរាចរលើដងផ្លូវក្នុងប្រទេសកម្ពុជា មានតិចជាង១ពាន់គ្រឿងប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់ធនាគារពិភពលោក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ រាជរដ្ឋាភិបាលតែងតែផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍមូលធនមនុស្ស និងរិតតែជាកិច្ចការអាទិភាពសំខាន់បំផុតក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១

ព័ត៌មាន
ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាតែងត…

តើការចាត់ទុកអាករលើតម្លៃបន្ថែមលើមុខទំនិញចាំបាច់មួយចំនួនជាបន្ទុករបស់រដ្ឋដល់ដំណាច់ឆ្នាំ២០២៨ អាចជួយសម្រួលបន្ទុករបស់ពលរដ្ឋកម្រិតណា?

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចាត់ទុកអាករលើតម្លៃបន្ថែមលើមុខទំនិញ ដែលបានកំណត់ជាអាហារមូលដ្ឋានចាំបាច់មួយចំនួនជាបន្ទុករបស់រដ្ឋរហូតដល់ដំណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ