សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន

ហេតុអ្វីមានពលរដ្ឋគុយបា ចុះឈ្មោះធ្វើជាទាហានម៉ូស្គូ ដើម្បីចូលប្រយុទ្ធក្នុងសង្គ្រាម?


មេដឹកនាំវិមានក្រឹមឡាំងលោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងថា ប្រជាជនរស់នៅតំបន់គ្រប់គ្រងដោយរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន គឺពួកគេជ្រើសរើស និងបង្ហាញពីបំណងប្រថ្នាចូលជាផ្នែកមួយនៃសហព័ន្ធរុស្ស៊ីតាមរយៈការកោះឆ្នោត ខណៈការបោះឆ្នោតប្រជាមតិកាលពីឆ្នាំមុន ត្រូវបានប្រទេសលោកខាងលិច និងសហគមន៍អន្តរជាតិថា ជាអំពើខុសច្បាប់ និងជាឆាកល្ខោនឱ្យតែល្អមើល។
សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន
ដោយ

នៅក្នុងវីដេអូមួយក្នុងថ្ងៃរំលឹកខួបមួយឆ្នាំនៃការប្រកាសដាក់បញ្ចូលទឹកដីអ៊ុយក្រែន លោក ពូទីន បាននិយាយថា ប្រជាជននៅតំបន់ទាំងនោះជ្រើសរើសរុស្ស៊ី ហើយវាគឺជាការធ្វើប្រជាមតិជាប្រវត្តិសាស្ត្រ ដែលបង្ហាញពីការគាំទ្រ និងជឿជាក់លើរុស្ស៊ី។

លោក បានគូសបញ្ជាក់ជាថ្មីថា សកម្មភាពយោធារុស្ស៊ីកាលពីខែកុម្ភៈ ឆ្នាំមុន គឺជាការជួយប្រជាជនអ៊ុយក្រែនពីសង្គ្រាមស៊ីវិល និងឧក្រិដ្ឋកម្មលើជនជាតិភាគតិចនៅតំបន់ភាគខាងកើត ពីសំណាក់រដ្ឋាភិបាលជាតិនិយមជ្រុលអ៊ុយក្រែន។

គួរជម្រាបថា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ រុស្ស៊ីបានប្រកាសដាក់បញ្ចូលដែនដីភាគខាងកើតប្រទេសអ៊ុយក្រែនចំនួនបួន ជាទឹកដីសហព័ន្ធរុស្ស៊ីជាផ្លូវការតាមការធ្វើប្រជាមតិ ដោយមានដូចជាតំបន់ដូនេតស៍ លូហានស៍ ខឺសុន និងហ្ស៊ាប៉ូរីហ្ស្យ៉ា។ យ៉ាងណាប្រទេសលោកខាលិច បានហៅការបោះឆ្នោតនោះថា ជាការដាក់បញ្ចូលខុសច្បាប់ និងកើតឡើងពីការបង្ខិតបង្ខំ​លើអ្នករស់នៅតំបន់ទាំងនោះ។

ទន្ទឹមគ្នានេះ យោងតាមរបាយការណ៍ស៊ើបអង្កេតតានដានមួយរបស់រ៉យទ័រ កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ប្រជាជនគុយបា ជាច្រើនកំពុងចុះកិច្ចសន្យាធ្វើជាទាហានស៊ីឈ្នូលឱ្យកងទ័ពរុស្ស៊ី ដើម្បីប្រយុទ្ធក្នុងសង្គ្រាមនៅអ៊ុយក្រែន ជាថ្នូរ ដើម្បីបានប្រាក់មកឱ្យគ្រួសារ។

លោកស្រី យេមីដលី សើវេនតេស (Yamidely Cervantes) ជាងកាត់ដេរម្នាក់រស់ក្នុងសហគមន៍តូចមួយក្បែររដ្ឋធានីហាវ៉ាណា ប្រទេសគុយបា បានប្រាប់រ៉យទ័រថា ប្តីរបស់លោកស្រី លោក អេរិក ហ្កូនហ្សាលេស បានចាកចេញពីផ្ទះកាលពីខែកក្កដា ដើម្បីទៅប្រយុទ្ធនៅអ៊ុយក្រែន។ ប៉ុន្មានថ្ងៃក្រោយមក យេមីដលី បានទទួលលុយប្រមាណ២សែនរូប៉ល ឬជាង២ពាន់ដុល្លារពីប្តីរបស់លោកស្រី។ ដោយហេតុថា ប្រទេសកោះកុម្មុយនិស្តមួយនេះកំពុងមានវិបត្តិសេដ្ឋកិច្ចពីកត្តាខាងក្នុងផង និងទណ្ឌកម្មពីអន្តរជាតិផង ប្រជាជនគុយបាភាគច្រើនពិបាករកកម្រៃចិញ្ចឹមជិវិតណាស់ និងជាច្រើនផ្សេងទៀតអត់ការងារធ្វើតែម្តង។

បើតាមប្តីរបស់លោកស្រី គឺលោក អេរិក ដែលបានផ្តល់បទសម្ភាសន៍តាមអនឡាញបានប្រាប់រ៉យទ័រថា លោក កំពុងស្ថិតនៅមូលដ្ឋានទ័ពរុស្ស៊ីក្នុងទីក្រុងទូឡា ភាគខាងត្បូងទីក្រុងម៉ូស្គូ។ នៅទីនោះលោកធ្វើការបកប្រែឯកសារឱ្យយោធារុស្ស៊ីទៅជាភាសាអេស្បាញ ហើយជនជាតិគុយបា១១៩នាក់ផ្សេងទៀតកំពុងហ្វឹកហាត់ធ្វើសង្គ្រាម។

លោកថា«គ្រប់គ្នាដឹងហើយថាមកទីនេះ គឺដើម្បីសង្គ្រាម គ្រាន់តែមិនដឹងថា គេនឹងបញ្ចូនយើងទៅសមរភូមិពេលណានោះទេ។ ស្របពេលជាមួយគ្នានេះ វិមានក្រឹមឡាំងរួមជាមួយនឹងក្រសួងការពារជាតិរុស្ស៊ី មិនអាចសុំការបំភ្លឺពីរ៉យទ័របានទេ។ ខណៈរដ្ឋាភិបាលគុយបា ក៏មិនមានការឆ្លើយតបដូចគ្នាចំពោះបញ្ហានេះដែរ។

យ៉ាងណាមិញមានការរាយការណ៍ថាអ្នកស្ម័គ្រចិត្តចុះកិច្ចសន្យាមួយចំនួនគឺមានគោលដៅទៅប្រយុទ្ធក្នុងសមរភូមិដោយឡែកខ្លះទៀតចុះឈ្មោះធ្វើការងារមិនប្រយុទ្ធដូចជាការងារនៅកន្លែងសាងសង់ និងដឹកជញ្ជូនភស្តុភារជាដើម។ មែនទែនទៅសកម្មភាពចុះឈ្មោះរើសទាហានកិច្ចសន្យាពីប្រទេសគុយបានេះ ធ្វើឡើងក្រោយពីក្រិតមួយចេញដោយប្រធានាធិបតីរុស្ស៊ី កាលពីឧសភា ដែលអនុញ្ញាតឱ្យជនបរទេសអាចចុះឈ្មោះបម្រើក្នុងជួរយោធាលើសពីមួយឆ្នាំ ដើម្បីទទួលបានសញ្ជាតិរុស្ស៊ីយ៉ាងលឿនរហ័ស ជាមួយនឹងប្រពន្ធ កូន និងឱពុកម្តាយរបស់គេ។

យ៉ាងណាក៏ដោយ ក្រសួងការបរទេសអាមេរិកថា ខ្លួនកំពុងតាមដានបញ្ហានេះ​ និងព្រួយបារម្ភ​បំផុត។ កិច្ចសន្យាយោធានោះមានរយៈពេលមួយឆ្នាំ ផ្តល់ជូនប្រាក់ខែជាង២ពាន់ដុល្លារ និងប្រាក់លើកទឹកចិត្តដំបូងជិត២ពាន់ដុល្លារ បូករួមថ្ងៃលំហែរកាយ១៥ថ្ងៃក្រោយធ្វើការបាន៦ខែ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Apple សន្យាជួសជុលកែលម្អលើបញ្ហាមួយចំនួននៅក្នុង iPhone 15

ព័ត៌មាន
ក្រុមហ៊ុន Apple របស់សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា បាននិយាយថា ក្រុមហ៊ុននេះបានរកឃើញបញ្ហាមួយចំនួន ដែលអាចបណ្តាលឱ្យទូរសព្ទ iPho…

តើតំណែងប្រធានសភាអាមេរិក ពិតជាប្រឈមនឹងការដកចេញឬយ៉ាងណា?

ព័ត៌មាន
លោក ខេវិន ម៉េកខាធី (Kevin McCarthy) សមាជិកសភាជាន់ខ្ពស់ខាងគណបក្សសាធារណរដ្ឋ អាចប្រឈមមុខនឹងការបញ្ចប់តួនាទីជាប្រធានសភារបស់លោកមុនកាលកំណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ