ក្រុមហ៊ុនអិមអ ត្រេនីង&យ៉ប សេនធ័រ

ក្រុមហ៊ុន «អិមអ ត្រេនីង &យ៉ប សេនធ័រ» ប្តេជ្ញាជួយយុវជនអភិវឌ្ឍជំនាញឲ្យត្រូវទីផ្សារការងារ និងទទួលបានប្រាក់ចំណូលខ្ពស់


ក្រុមហ៊ុន អិមអ ត្រេនីង និងយ៉ប សេនធ័រ (MR Training & Jobs Center) ដែលជាក្រុមហ៊ុនអភិវឌ្ឍជំនាញនិងស្វែងរកការងារជូនយុវជន បានប្រកាសសម្ពោធជាផ្លូវការហើយ កាលពីល្ងាចថ្ងៃពុធទី០៨មិថុនាឆ្នាំ២០២២ ដែលមានទីតាំងនៅក្នុងអគារ Kampus។
ពីឆេ្វងមកស្តាំ - ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោកជំទាវ យឹម ឆៃលីន ប្រធានក្រុមប្រឹក្សាប្រតិបត្តិ នៃក្រុមហ៊ុន MR Training & Jobs Center និងអ្នកឧកញ៉ា សៀ ឬទ្ធី អភិបាលនៃក្រុមហ៊ុន
ដោយ

ការ​ដាក់​សម្ពោធ​ជា​ផ្លូវការ​នូវ​ក្រុមហ៊ុន​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​របស់ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​, លោក​ជំទាវ យឹ​ម ឆៃ​លី​ន ប្រធាន​ក្រុមប្រឹក្សា​ប្រតិបត្តិ នៃ​ក្រុមហ៊ុន MR Training & Jobs Center និង​អ្នកឧកញ៉ា សៀ ឬ​ទ្ធី អភិបាល​នៃ​ក្រុមហ៊ុន ព្រមទាំង​ប្រធាន​សមាគម​ធុរកិច្ច ម្ចាស់​សហគ្រាស និង​ភ្ញៀវ​កិត្តិ​សយ​មក​ពី​បណ្តា​ស្ថាប័នឯកជន​នានា​។

ក្រុមហ៊ុន អិ​ម​អ ត្រេ​នី​ង &​យ៉​ប សេន​ធ័​រ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង​នៃ​ស្ថានភាព​ទីផ្សារ​ការងារ​បច្ចុប្បន្ន ដែល​ស្ថិត​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល ក៏​ដូច​ជា​ក្នុង​បរិបទ​នៃ​បដិវត្ត​ឧស្សាហកម្ម​ជំនាន់​ទី​៤ ដែល​ក្រុមហ៊ុន​សហគ្រាស និង​និយោជក​នានា កំពុង​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​ក្នុង​ការ​ស្វែងរក​បុគ្គលិក ដែល​មានចំណេះ​ជំនាញ​សម​ស្រប​ឲ្យ​បំពេញការងារ​នៅ​តាម​ស្ថាប័ន សហគ្រាស​របស់​ខ្លួន​។

លោក​ជំទាវ ងួ​ន សូ​នី នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន អិ​ម​អ ត្រេ​នី​ង &​យ៉​ប សេន​ធ័​រ បាន​គូសបញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន​ផ្តោត​លើ​សក្តានុពល​យុវជន ព្រោះ​តំណែង​និង​ការងារ​ក្នុង​កម្រិត​ដំបូង​មាន​សារៈសំខាន់​ណាស់ ដែល​វា​ជា​ចំណុច​ចាប់ផ្តើម​នៃ​បុគ្គល​គ្រប់​គ្នា​។ ដូច្នេះ​ការ​ជ្រើសរើស និង​បំប៉ន តាម​រយៈ​ការ​បណ្តុះបណ្តាល ពី​តថភាព​ជាក់ស្តែង​អំពី​ការងារ​ពិតប្រាកដ ដល់​យុវជន​គឺ​រឹតតែ​សំខាន់ ទើប​ក្រុមហ៊ុន​ផ្តោត​ការ​យកចិត្តទុកដាក់​យ៉ាង​ខ្ពស់​បំផុត​។

លោកជំទាវ ងួន សូនី នាយិកាគ្រប់គ្រងក្រុមហ៊ុន អិមអ ត្រេនីង &យ៉ប សេនធ័រ

ក្នុង​ឱកាស​នោះ​ដែរ លោក​ជំទាវ យឹ​ម ឆៃ​លី​ន ប្រធាន​ក្រុមប្រឹក្សា​ប្រតិបត្តិ នៃ​ក្រុមហ៊ុន MR Training & Jobs Center បាន​គូសបញ្ជាក់​ថា ក្រុមហ៊ុន​នឹង​ដើរតួ​នាទី​ក្ន​ង​ការ​ផ្សា​ភ្ជាប់​យុវជន​ដែល​មានចំណេះ​ជំនាញ សមត្ថភាព​វិជ្ជាជីវៈ ទៅ​នឹង​ទីផ្សារ​ការងារ​ដ៏​សម្បូរ​បែប​នា​ពេល​បច្ចុប្បន្ន​តាម​រយៈ​ការ​ផ្តល់​ការ​បណ្តុះបណ្តាល​តម្រង់​ទិស និង​ការ​ប្រឹក្សា​ការងារ​ដល់​យុវជន ជា​ពិសេស​និស្សិត ដែល​ទើបតែ​បញ្ចប់​ការ​សិក្សា​ពី​គ្រឹះស្ថានសិក្សា​នានា ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​ចំណេះដឹង​ជា​មូលដ្ឋាន​ក្នុង​ការ​ឈាន​ទៅ​ប្រកប​អាជីព​នា​ពេល​អនាគត​។

លោក​ជំទាវ យឹ​ម ឆៃ​លី​ន ប្រធាន​ក្រុមប្រឹក្សា​ប្រតិបត្តិ នៃ​ក្រុមហ៊ុន MR Training & Jobs Center

ជាមួយ​គ្នា​នេះ អ្នកឧកញ៉ា សៀ ឬ​ទ្ធី អភិបាល​ក្រុមហ៊ុន MR Training & Jobs Center គូសបញ្ជាក់​ថា កម្ពុជា​មាន​ប្រជាជន​ស្ថិត​ក្នុង​វ័យក្មេង​ច្រើន ហើយ​សុទ្ធសឹងតែ​មាន​ឆន្ទៈ ក្នុង​ការ​កសាង​ជីវភាព​រស់នៅ និង​រួមចំណែក​កសាង​ប្រទេស​ជាតិ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។ ប៉ុន្តែ​យុវជន​នៅ​ខ្វះ​កត្តា​ជំរុញ ដើម្បី​អាច​ក្លាយជា​ធនធានមនុស្ស​ប្រកបដោយ​ទេព​កោសល្យ ផ្សា​ភ្ជាប់​ជាមួយនឹង​ការងារ​។ ក្រុមហ៊ុន​នឹង​ដោះស្រាយ​បញ្ហា​គម្លាត​នេះ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា តាម​រយៈ​ការ​បណ្តុះបណ្តាល​ផ្នែក​ធនធាន ចំណេះដឹង​វិជ្ជាជីវៈ​បន្ថែម​ដល់​យុវជន​។

អ្នកឧកញ៉ា សៀ ឬទ្ធី អភិបាលក្រុមហ៊ុន MR Training & Jobs Center

សូម​បញ្ជាក់​ថា បេសកកម្ម​ស្នូល​របស់​អិ​ម​អ ត្រេ​នី​ង &​យ៉​ប សេន​ធ័​រ រួម​មាន​៖ លើកកំពស់​ស្តង់ដារ​នៃ​សមត្ថភាព​ដោយ​ផ្តល់​នូវ​កម្មវិធី​បណ្តុះបណ្តាល​ដែល​មានគុណ​ភាព​ខ្ពស់ ដើម្បី​បំពេញតម្រូវការ​អាជីវកម្ម​ដែល​កំពុង​កើនឡើង​។ ផ្សារ​ភ្ជាប់​យុវជន​ដែល​មានចំណេះ​ជំនាញ សមត្ថភាព​វិជ្ជាជីវៈ ទៅ​នឹង​ទីផ្សារ​ការងារ​ដ៏​សម្បូរ​បែប​នា​ពេល​បច្ចុប្បន្ន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កញ្ចប់ថវិកាកម្ចី១៥០លានដុល្លារជួយអាជីវកម្មទេសចរណ៍ គ្រោងដំណើរការនៅចុងខែនេះ

ព័ត៌មាន
សហហិរញ្ញប្បទាន១៥០លានដុល្លារ ដែលជាគម្រោងកម្ចីក្រោមការសហការរវាងរាជរដ្ឋាភិបាលជាមួយវិស័យឯកជន ដើម្បីទ្រទ្រង់ និងស្តារវិស័យទេសចរណ៍នោះ គ្រោងដាក…

ធនាគារពិភពលោកព្យាករទម្លាក់កំណើនសេដ្ឋកិច្ចសកលមកត្រឹម២,៩% និងព្រមានពីអតិផរណាខ្ពស់ខ្លាំង

ព័ត៌មាន
ធនាគារពិភពលោកកាលពីថ្ងៃទី៧មិថុនានេះ បានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលរបស់ខ្លួន ដល់ទៅជិតមួយភាគបីនៃតួលេខដែលបានព្យាករពីមុន ពោលគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ