អត្ថបទក្រុមហ៊ុន

ដំណើរកម្សាន្តមហាគ្រួសារ Ford ពេញដោយភាពសប្បាយរីករាយមិនអាចបំភ្លេចបាន


មហាគ្រួសារ Ford បានធ្វើដំណើរកម្សាន្តទៅកាន់ខេត្តពោធិ៍សាត់ ស្រុកវាលវែង ដែលនេះគឺជាដំណើរកម្សាន្តសម្រាប់អតិថិជន Ford តែម្តង គឺគ្រប់អតិថិជនរបស់រថយន្ត Ford ទាំងអស់សុទ្ធតែមានសិទ្ធិក្នុងការចូលរួមនៅក្នុងកម្មវិធីដំណើរកម្សាន្តដ៏រីករាយនេះ ដោយគ្រាន់តែលោកអ្នកធ្វើការចុះឈ្មោះចូលរួមឱ្យបានទាន់ពេលវេលា នោះលោកអ្នក និងក្រុមគ្រួសារនឹងទទួលបាននូវបទពិសោធន៍ល្អៗ និងថ្មីៗជាច្រើនជាមួយក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខរថយន្តម៉ាក Ford មកកាន់ទីផ្សារប្រទេសកម្ពុជា។
ដំណើរកម្សាន្តមហាគ្រួសារ Ford ពេញដោយភាពសប្បាយរីករាយមិនអាចបំភ្លេចបាន
ដោយ

Ford Adventure ឆ្នាំ2021នេះ បាននាំអតិថិជន Ford ទៅដល់រមណីយដ្ឋានជាច្រើនដូចជា ទៅទទួលទានកាហ្វេឆ្ងាញ់ពិសា និងថតរូបលេងនៅរមណីដ្ឋាន ភ្នំកាហ្វេ, ទៅទស្សនាទេសភាពដ៏ស្រស់ត្រកាលនៃភ្នំ១៥០០ ដែលមានផ្លូវបត់បែនកាច់កុងចុះឡើងយ៉ាងស្រស់ស្អាតប្លែកភ្នែក, ទឹកធ្លាក់ថ្មដាតូច, ទៅលេងនៅព្រំដែនខ្មែរ-ថៃ នៅច្រកថ្មដា ព្រមទាំងបានចូលលេងនៅទឹកធ្លាក់ច្រកល្អៀងផងដែរ។

ដំណើរកម្សាន្ត Ford Adventure 2021 នេះ បានជួយឱ្យអ្នកដែលបានចូលរួមទាំងអស់ទទួលបាននូវបទពិសោធន៍ថ្មីៗ និងមេរៀននៃជីវិតជាច្រើន ដូចជា ជួយឱ្យយើងចេះយោគយល់អធ្យាស្រ័យគ្នា ចេះរួមរួបគ្នា ចេះសាមគ្គីគ្នាបានល្អ និងចេះទំនាក់ទំនងគ្នាបានកាន់តឺល្អប្រសើរឡើង ដែលញ៉ាំងឱ្យដំណើរកម្សាន្តជុំគ្នានៃអតិថិជនរថយន្ត Ford ទាំង70រថយន្ត ពេញដោយការចងចាំល្អៗមិនអាចបំភ្លេចបាន គឺ ដំណើរកម្សាន្ត Ford Adventure 2021 មានគ្រប់រសជាតិនៃជីវិតតែម្តង។ភាពស្រស់ស្រាយថ្មី ប្លែក រីករាយជាមួយការរាំលេងកម្សាន្ត និងការច្រៀងលេងជុំគ្នាគឺពិតជាអនុស្សាវរីយ៍ដ៏ល្អមួយ ដែលបានដក់ជាប់នៅក្នុងដួងចិត្តរបស់អ្នកដែលបានចូលរួមទាំងអស់មិនអាចបំភ្លេចបានឡើយ។

ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) សូមគោរពអញ្ជើញ និងស្វាគមន៍អតិថិជនរបស់រថយន្ត Ford ទាំងអស់ ក្នុងការចូលរួមជាមួយកម្មវិធីដំណើរកម្សាន្តមហាគ្រួសារ Ford នៅឆ្នាំក្រោយៗទៀត៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតផលក្នុងស្រុក និងអតិថិជនជួបគ្នាក្នុងពិព័រណ៍ផលិតផលខ្មែរនៅក្រុងសៀមរាប និងរាជធានីភ្នំពេញ

ព័ត៌មាន
ក្រុមអ្នករៀបចំព្រឹត្ដិការណ៍ពិព័រណ៍ផលិតផលក្នុងស្រុកដែលនឹងប្រព្រឹត្ដិទៅនៅរយៈពេល ២ខែទៀត ទាំងនៅខេត្ដសៀមរាប និងរាជធានីភ្នំពេញ ធ្វើការអញ្ជើញក្រុ…

មហោស្រពសិល្បៈអន្ដរជាតិអង្គរនឹងក្លាយជាព្រឹត្ដិការណ៍កម្រិតពិភពលោកនៅឆ្នាំ២០២២ ខាងមុខ

ព័ត៌មាន
មហោស្រពសិល្បៈអន្ដរជាតិអង្គរ (AIFA) នឹងក្លាយជាព្រឹត្ដិការណ៍ស្ដង់ដារអន្ដរជាតិក្នុងកម្រិតពិភពលោកសម្រាប់ឆ្នាំ២០២២ ខាងមុខ ដើម្បីអបអរការប្រារព្ធបិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ