អត្ថបទក្រុមហ៊ុន

រសម្ពោធផលិតផលថ្មី ដំបូងគេនៅកម្ពុជា របស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល


ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ដែលត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុន កែច្នៃ និងចែកចាយផលិតផលដែកឈានមុខ និងធំជាងគេនៅកម្ពុជា ឈរជើងយ៉ាងរឹងមាំលើទីផ្សារអស់រយៈពេល ២៥ឆ្នាំ មកហើយ និងទទួលបានវិញ្ញាបនបត្រអន្តរជាតិ ISO 9001:2015 ទៅលើប្រព័ន្ធគ្រប់គ្រងគុណភាពកម្រិតស្ដង់ដារអន្តរជាតិក្នុងឆ្នាំ២០១៩ ។
ការសម្ភោធផលិតផលថ្មី ដំបូងគេនៅកម្ពុជា របស់ក្រុមហ៊ុន អាយ អេស

ចំណុចស្នូលនៃភាពជោគជ័យរបស់យើងគឺដោយសារយើងមានចក្ខុវិស័យ "ក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មកែច្នៃ និងចែកចាយផលិតផលដែកសម្រាប់សំណង់ដែលមានគុណភាព និងមានភាពច្នៃប្រឌិតខ្ពស់នៅកម្ពុជា" ដែលយើងបានធ្វើការប្រឹងប្រែងឆ្ពោះទៅមុខដោយឈរលើគុណតម្លៃស្នូលរបស់យើងគឺ ភាពឧស្សាហ៍ព្យាយាម សុចរិតភាព និង គំនិតច្នៃប្រឌិត ដែលជាបេះដូងនៃដំណើរការអាជីវកម្មរបស់យើង។

ដើម្បីបន្តផ្ដល់ភាពជឿទុកចិត្តជូនដល់អតិថិជន ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) នៅតែបន្តខិតខំប្រឹងប្រែងអភិវឌ្ឍគុណភាពផលិតផល ក៏ដូចជាសេវាកម្មរបស់ខ្លូនឲ្យកាន់តែល្អប្រសើរ ដើម្បីជួយដោះស្រាយបញ្ហារបស់អតិថិជន ។ ដូចនេះ នៅថ្ងៃទី២៨ មេសា ឆ្នាំ២០២៣ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បានធ្វើការសម្ពោធជាផ្លូវការនូវផលិតផលថ្មីរបស់ខ្លួន ដែលមានគុណភាខ្ពស់ក្នុងការទប់ស្កាត់ជាមួយនឹងភាពច្រែះបានល្អជាងមុន ជាមួយនឹងស្តង់ដារអូស្រ្តាលី។

សូមបញ្ជាក់ផងដែរ ផលិតផលស័ង្កសីត្រូវបានរកឃើញ និងប្រើប្រាស់ចាប់តាំងពីឆ្នាំ ១៩៣០ ដែលត្រូវបានធ្វើការក្រូមេលើផ្ទៃដែកថែបជាមួយនឹងសារធាតុស័ង្កសី(Zn) ៩៩% ដែរមិនអាចការពារភាពច្រែះបាន ។ នៅឆ្នាំ២០១៦ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បាននាំចូលនៅផលិតផល ស័ង្កសី ISI ផាម (ISI PALM®) ដែលត្រូវបានធ្វើការក្រូមេលើផ្ទៃដែកថែបជាមួយនឹងសារធាតុស័ង្កសី(Zn) ៤៥% និងអាលុយមីញ៉ូម(Al) ៥៥% អាចទប់ទល់នឹងភាពច្រែះបានប្រសើរជាងមុន និងមានការធានា១០ឆ្នាំ

បច្ចុប្បន្នស័ង្កសី ISI ផាម បច្ចេកវិទ្យា អ៊ីណុក (ISI PALM® with INOK™ Technology) ជាបច្ចេកវិទ្យាថ្មីគុណភាពខ្ពស់ទ្វេដង ជាមួយនឹងសារធាតុក្រូមេពិសេសពីរបន្ថែមទៀតគឺ ម៉ាញ៉េស្យូមស៊ីលីកុន(Mg2Si) ម៉ាញ៉េស្យូមស័ង្កសី(MgZn2) និងអាលុយមីញ៉ូមស័ង្កសី(Al-Zn) ល្អបំផុតលើការទប់ស្កាត់ភាពច្រែះនៅលើផ្ទៃមុខកាត់ស័ង្កសី និងរន្ធវីស គុណភាពទ្វេដង និងធានា២០ឆ្នាំស័ង្កសី ISI ផាម បច្ចេកវិទ្យាអ៊ីណុក (ISI PALM® with INOK™ Technology) ការពារច្រែះបានល្អបំផុតក្នុងបរិយាកាសតំបន់ឧស្សាហកម្មដែលសំបូរទៅដោយផ្សែងពុល និងតំបន់សមុទ្រ។​

ដោយសារមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជន ក៏ដូចជាបុគ្គលិកដែលមានការលះបង់ និងប្ដេជ្ញាចិត្តខ្ពស់ ជាពិសេស គឺយើងបានផ្តោតការយកចិត្តទុកដាក់សំខាន់ទៅលើគុណភាពនៃផលិតផលជាចម្បង ដូច្នេះហើយទើបគ្រប់ផលិតផលរបស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល តែងតែទទួលបានការជឿទុកចិត្តពីសំណាក់អតិថិជន។ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល មានជំនឿជាក់ថា ការប្រកាន់យកនូវ គោលការណ៍គុណភាពនឹងធ្វើឲ្យក្រុមហ៊ុនអាចបន្តដំណើរ យូរអង្វែងទៅមុខទៀត ។

សូមជម្រាបផងដែរថា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បានកកើតឡើងនៅឆ្នាំ ១៩៩៧ បច្ចុប្បន្នបានក្លាយទៅជាក្រុមហ៊ុនកែច្នៃ និងចែកចាយផលិតផលដែកធំជាងគេ និងឈានមុខគេនៅប្រទេសកម្ពុជា ដែលមានសមត្ថភាពផលិតជាច្រើនពាន់តោនក្នុងមួយខែ ហើយគ្រប់ផលិតផលក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ទាំងអស់ត្រូវបានទទួលស្គាល់ ជឿជាក់ និងទុកចិត្តពីសំណាក់អតិថិជនដោយសារផលិតផលមានគុណភាពខ្ពស់ ដែលទាំងនេះស្តែងចេញពី ភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិត របស់ក្រុមហ៊ុននៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ។

ព័ត៌មានបន្ថែម ទំនាក់ទំនង

- តាមរយៈទូរសព្ទលេខ 023-880-098

- ឬចូលទៅកាន់គេហទំព័រ http://www.isisteel.com.kh/ ឬទំព័រហ្វេកប៊ុក ISI PALM




អត្ថបទបន្ទាប់


ឧកញ៉ា ហៃ លីអ៊ាង៖ ការទទួលបានកម្មសិទ្ធិបញ្ញារបស់តែម្រេចកំពត ជាការលើកកម្ពស់ផលិតផលខ្មែរលើឆាកអន្តរជាតិ

ព័ត៌មាន
តែសុខភាព«គីរម្យ»ដែលផលិតចេញពីកញ្ចុំផ្កាម្រេចកំពតរបស់ក្រុមហ៊ុន ខនហ្វីរេល បានក្លាយជាផលិតផលខ្មែរដំបូងគេ ដែលទទួលបានកម្មសិទ្ធិបញ្ញាពីក្រសួងពាណ…

ទិញរថយន្តក្នុងក្តីស្រមៃដោយមិនចាំបាច់មានប្រាក់កក់ និងបង់រំលស់គ្មានការប្រាក់ដល់ទៅមួយឆ្នាំ

ព័ត៌មាន
ផ្នែករថយន្ត Ford នៃ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក បានរៀបចំកម្មវិធី ពិធីចុះអនុស្សរណៈយោគយល់គ្នារវាង ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ