អត្ថបទក្រុមហ៊ុន

អ្នកឧកញ៉ា គួច ម៉េងលី បើកសម្ពោធអគារសិក្សាថ្មីនៅសែនសុខ ដើម្បីរួមចំណែកជួយបង្កើនគុណភាពអប់រំ


ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិនជាក្រុមហ៊ុនមួយត្រូវបាន ទទួលស្គាល់យ៉ាងទូលំទូលាយតាមរយៈសេវាកម្មអប់រំ ដែលមានគុណភាពខ្ពស់ឈានមុខគេនៅកម្ពុជា បានសម្រេចនូវសមិទ្ធផលដ៏ធំមួយទៀតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនជាមួយនឹងការសម្ភោធជាផ្លូវការនូវសាខាថ្មីសន្លាងរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀនអន្តរទ្វីបអាមេរិកាំងសាខាសែនសុខ។
អ្នកឧកញ៉ា គួច ម៉េងលី បើកសម្ពោធអគារសិក្សាថ្មីនៅសែនសុខ

ពិធីសម្ភោធបានប្រារព្ធឡើងនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ បុគ្គលិក លោកគ្រូ អ្នកគ្រូ និងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។

សាខាថ្មីរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀនអន្តរទ្វីបអាមេរិកាំងនេះមានទំហំដីរហូតដល់៣ហិកតា ស្ថិតនៅទីតាំងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀនអន្តរទ្វីបអាមេរិកាំងបានចូលរួមចំណែកយ៉ាងច្រើនក្នុងវិស័យអប់រំ ប្រកបដោយសមិទ្ធផលដ៏អស្ចារ្យ និងផាសុខភាពក្នុងការសិក្សា។ បរិក្ខារទំនើបៗក្នុងទីតាំងនីមួយៗបានជំរុញឱ្យសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ សិក្សានិងធ្វើការក្នុងសម័យទំនើបជឿនលឿន ដែលអភិវឌ្ឍន៍ និងបណ្ដុះគំនិតបានយ៉ាងទូលំទូលាយ ដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសជុំវិញពិភពលោក។

បើទោះមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលមានកេរ្តិ៍ឈ្មោះ ល្បីល្បាញរួចទៅហើយចំពោះសេវាកម្មអប់រំ នឹងបន្តមានគំនិតផ្តួចផ្តើមបង្កើននូវចក្ខុវិស័យដ៏វឹងមាំបំផុតមួយនៅក្នុងប្រទេសកម្ពុជា ហើយនឹងមានគោលដៅបំពេញតម្រូវការសម្រាប់ការអប់រំប្រកបដោយគុណភាព ជាមួយនឹងកម្មវិធីសិក្សា ផ្អែកលើតម្រូវការរបស់សិស្ស ដែលមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងបដិវត្តន៍ឧស្សាហកម្មទី៤ និងការអប់រំបរិវត្តន៍កម្មឌីជីថលនៅសតវត្សរ៍ទី២១។

អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលត្រូវបានគេស្គាល់ជាទូទៅថាជាអ្នកជំនាញខាងវិស័យអប់រំបានថ្លែងថា លោក និងសហការីពិតជាមានមោទនភាព និងសេចក្តីសោមនស្សក្រៃលែងចំពោះអគារសិក្សាថ្មីនេះ ហើយលោកបានចាត់ទុកអគារសិក្សាថ្មីនេះគឺជាសមិទ្ធផលដ៏ធំមួយទៀតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន បន្ទាប់ពីការដាក់ឱ្យប្រើប្រាស់អគារមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀនអន្តរទ្វីបអាមេរិកាំង ទាំង១២សាខាក្នុងរាជធានីភ្នំពេញ។

គួររម្លឹកថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀនអន្តរទ្វីបអាមេរិកាំង ត្រូវបានបង្កើតឡើងដោយអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិននៅអំឡុងឆ្នាំ២០០៥ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព ប្រសិទ្ធភាព និងសក្ដានុពលសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។

បច្ចុប្បន្ននេះមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀនអន្តរទ្វីបអាមេរិកាំងមាន១៨សាខាក្នុងនោះ១៤សាខាស្ថិតលើទឹកដីរាជធានីភ្នំពេញ២សាខាទៀតស្ថិតលើទឹកដីខេត្តសៀមរាប ខណៈ២សាខាទៀតគឺស្ថិតនៅលើទឹកដីខេត្តតាកែវ។ បន្ទាប់ពីសម្ពោធដាក់ឱ្យដំណើរការសាខាសែនសុខនេះហើយ គណៈគ្រប់គ្រងសាលា Aii និង AIS គ្រោងបន្តបើកដំណើរការសាខាថ្មីជាច្រើនទៀត ដូចជាសាខាច្បារអំពៅក្នុងឆ្នាំ២០២៣ សាខាទួលសង្កែ ចំការដូង បាត់ដំបង កំពង់ចាម និងកំពង់សោមជាដើម។ បន្ថែមលើនេះមជ្ឈមណ្ឌលភាសា អេ អាយ អាយ ផ្តល់អាហារូបករណ៍រហូតដល់៤០% និងសាលារៀនអន្តរទ្វីបអាមេរិកាំងផ្ដល់អាហារូបករណ៍រហូតដល់១៥% សម្រាប់សាខាសែនសុខ៕




អត្ថបទបន្ទាប់


ប្រទេសឡាវប្រកាសដាក់ឲ្យដំណើរការសាកល្បងនូវរូបិយប័ណ្ណឌីជីថល

ព័ត៌មាន
ប្រទេសឡាវបានប្រកាសដំណើរការសាកល្បងដោយជោគជ័យនូវគំរូរូបិយប័ណ្ណឌីជីថល ដោយមធ្យោបាយនៃការទូទាត់សម័យថ្មីនេះដំណើរការក្រោមកិច្ចសហការជាមួយក្រុមហ…

បុរីវិមានភ្នំពេញ និងសាលាអន្តរជាតិគ្រីនហ្វៀលចាប់ដៃគ្នា សហការលើកកម្ពស់អាជីវកម្ម និងបន្ថែមគុណតម្លៃដល់អតិថិជន

ព័ត៌មាន
បុរី វិមានភ្នំពេញ និងសាលាអន្តរជាតិគ្រីនហ្វៀល នៅថ្ងៃ ទី១៧ ខែសីហា ឆ្នាំ2023 បានធ្វើពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ក្នុងគោលបំណង ដើម្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ