![បុរីវិមានភ្នំពេញ និងសាលាអន្តរជាតិគ្រីនហ្វៀលចាប់ដៃគ្នា សហការលើកកម្ពស់អាជីវកម្ម និងបន្ថែមគុណតម្លៃដល់អតិថិជន](https://cdn.cambonomist.com/media/images/18_ufvKgSu.2e16d0ba.fill-960x540.jpg)
ការចុះអនុស្សារណៈនេះ ធ្វើឡើងនៅក្រោមអធិបតីភាព លោក មឿង រដ្ឋា នាយកប្រតិបត្តិ បុរី វិមានភ្នំពេញ និងលោក លី ចាន់ណារិទ្ធ នាយកសាលាអន្តរជាតិ គ្រីនហ្វៀល ព្រមទាំងក្រុមការងារ និងលោកគ្រូអ្នកគ្រូរបស់ សាលាអន្តរជាតិគ្រីនហ្វៀលជាច្រើននាក់ទៀត។
![បុរីវិមានភ្នំពេញ និងសាលាអន្តរជាតិគ្រីនហ្វៀលចាប់ដៃគ្នា សហការលើកកម្ពស់អាជីវកម្ម និងបន្ថែមគុណតម្លៃដល់អតិថិជន](https://cdn.cambonomist.com/media/images/msg-805893542-143110.original.jpg)
លោក លី ចាន់ណារិទ្ធ នាយកសាលាអន្តរជាតិ គ្រីនហ្វៀល បានលើកឡើងថា សាលាអន្តរជាតិ គ្រីនហ្វៀល បច្ចុប្បន្នទទួលបង្រៀនសិស្សចាប់ពីថ្នាក់មត្តេយ្យរហូតដល់ ថ្នាក់ទី៤ មានអាជ្ញាបណ្ណទទួលស្គាល់ត្រឹមត្រូវ ចំណែកកម្មវិធីសិក្សាវិញ គឺសាលាបង្រៀនតាមស្តង់ដារអន្តរជាតិ ដែលមានឈ្នោះថា IEYC ។
![បុរីវិមានភ្នំពេញ និងសាលាអន្តរជាតិគ្រីនហ្វៀលចាប់ដៃគ្នា សហការលើកកម្ពស់អាជីវកម្ម និងបន្ថែមគុណតម្លៃដល់អតិថិជន](https://cdn.cambonomist.com/media/images/msg-805893542-143111.original.jpg)
ជាមួយគ្នានេះដែរ លោក មឿង រដ្ឋា នាយកប្រតិបត្តិ បុរី វិមានភ្នំពេញ ក៏បានបង្ហាញសេចក្តីរីករាយ ដែលបានចូលរួមក្នុងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា ដែលនេះជាកិច្ចសហប្រតិបត្តិការក្នុង ការគិតគូរបានវែងឆ្ងាយផ្តល់ប្រយោជន៍ដល់បុគ្គលិក និងអតិថិជនរបស់បុរីវិមានភ្នំពេញថែមទៀតផង ។
សូមបញ្ជាក់ថា បុរីវិមានភ្នំពេញ គឺជាក្រុមហ៊ុនបុរីលំនៅដ្ឋានដ៏ធំមួយនៅកម្ពុជា ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនលី ហួរ គ្រុប ដែលជាក្រុមហ៊ុនវិនិយោគពហុវិស័យនៅកម្ពុជា។ បច្ចុប្បន្ន បុរីវិមានភ្នំពេញកំពុងមានវិនិយោគលើគម្រោងលំនៅដ្ឋានធំៗ ជាង ១០ គម្រោងនៅកម្ពុជា៕
![បុរីវិមានភ្នំពេញ និងសាលាអន្តរជាតិគ្រីនហ្វៀលចាប់ដៃគ្នា សហការលើកកម្ពស់អាជីវកម្ម និងបន្ថែមគុណតម្លៃដល់អតិថិជន](https://cdn.cambonomist.com/media/images/msg-805893542-143113.original.jpg)
![បុរីវិមានភ្នំពេញ និងសាលាអន្តរជាតិគ្រីនហ្វៀលចាប់ដៃគ្នា សហការលើកកម្ពស់អាជីវកម្ម និងបន្ថែមគុណតម្លៃដល់អតិថិជន](https://cdn.cambonomist.com/media/images/msg-805893542-143112.original.jpg)
![បុរីវិមានភ្នំពេញ និងសាលាអន្តរជាតិគ្រីនហ្វៀលចាប់ដៃគ្នា សហការលើកកម្ពស់អាជីវកម្ម និងបន្ថែមគុណតម្លៃដល់អតិថិជន](https://cdn.cambonomist.com/media/images/msg-805893542-143109.original.jpg)