ហ្កាហ្សា-អ៊ីស្រាអែល-ហាម៉ាស

អ៊ីស្រាអែលនិងហាម៉ាសព្រមព្រៀងគ្នាលើបទឈប់បាញ់ បិទបញ្ចប់ជម្លោះនៅហ្កាហ្សា


អ៊ីស្រាអែលនិងក្រុមហាម៉ាសប៉ាឡេស្ទីន បានឈានដល់ការព្រមព្រៀងគ្នាលើបទឈប់បាញ់មួយ ដើម្បីបិទបញ្ចប់ការប្រយុទ្ធគ្នាដ៏ក្តៅគគុកអស់ពេល១១ថ្ងៃមកនេះ។ បទឈប់បាញ់បានចូលជាធរមាននៅតំបន់ហ្គាហ្សាស្ទ្រីប នាព្រឹកព្រលឹមថ្ងៃសុក្រនេះហើយ បន្ទាប់ពីប្រទេសអេហ្ស៊ីបបានដើរតួជាអ្នកសម្របសម្រួល បង្កើតកិច្ចព្រមព្រៀងរវាងគ្នានេះឡើង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera។
ក្មេងៗប៉ាឡេស្ទីនចេញមកតាមដងផ្លូវ ដោយមានកាន់ទៀននិងទង់ជាតិរបស់ខ្លួន ដើម្បីបង្ហាញពីសាមគ្គីភាពរបស់ពួកគេជាមួយប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីប គ្រាដែលភាគីជម្លោះទាំងពីរឈានដល់មានបទឈប់បាញ់មួយ - Ayman Nobani/Xinhua
ដោយ

សេចក្តីថ្លែងការណ៍​មួយ​ពី​ការិយាល័យ​របស់​នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ បាន​គូសបញ្ជាក់​ថា គណៈរដ្ឋមន្ត្រី​សន្តិសុខ​ជាតិ​អ៊ី​ស្រា​អែ​ល​បាន​សម្រេចជា​ឯកច្ឆ័ន្ទ​ដើម្បី​ទទួលយក​គំនិត​ផ្តួចផ្តើម​របស់​ប្រទេស​អេ​ហ្ស៊ី​ប សម្រាប់​បទ​ឈប់​បាញ់​មួយ​រវាង​ក្រុម​ហា​ម៉ាស​ប៉ា​ឡេ​ស្ទី​ន​ដោយ​គ្មាន​លក្ខខណ្ឌ​។

ចំណែកឯ​ភាគី​ក្រុម​ប្រដាប់​អាវុធ ហា​ម៉ាស ដោយ​រួម​ជាមួយនឹង​ក្រុម​អ៊ី​ស្លា​ម​ជី​ហាត​ផង​នោះ បាន​គូសបញ្ជាក់​ស្រ​ដៀង​គ្នា​ក្នុង​សេចក្តី​ថ្លែង​ការ​មួយ​ដែរ​ថា ក្រុម​របស់​ពួក​គេ​ក៏​បាន​ព្រមព្រៀង​លើ​បទ​ឈប់​នេះ​ផង​ដែរ ដែល​វា​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ព្រលឹម​ថ្ងៃ​សុក្រ​នេះ​តទៅ​។

ទាំង​ពលរដ្ឋ​អ៊ី​ស្រា​អែ​ល និង​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​នៅ​ហ្កា​ហ្សា បាន​ចេញ​មក​ពាសពេញ​ដងផ្លូវ​តាំងពី​ព្រលឹម​ស្រាង​ៗ​ដើម្បី​អបអរ នឹង​បទ​ឈប់​បាញ់​គ្នា​នេះ​។

សូម​បញ្ជាក់​ថា ក្នុង​ការ​វាយប្រហារ​គ្នា​អស់​ពេល​ជាង​១១​ថ្ងៃ​មកនេះ បាន​ឆក់​យក​ជីវិត​ពលរដ្ឋ​ស្លូតត្រង់​អស់​ជា​ច្រើន​រយ​នាក់ របួស​ជិត ២​ពាន់​នាក់ ដោយ​ភាគច្រើន​នៃ​អ្នក​ស្លាប់​ជា​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន ក្នុង​នោះ​មាន​២៣២​នាក់​បាន​ស្លាប់ ៦៥​នាក់​ជា​កុមារ​៕ ភាគី​អ៊ី​ស្រា​អែ​ល​មាន​អ្នក​ស្លាប់​១២​នាក់ និង​ជាង​១០០​នាក់​ទៀត​រង​របួស​។
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មជ្ឈមណ្ឌលក្រុមប្រឹក្សាធុរកិច្ចកម្ពុជានៅថៃដំបូងគេបានបើកដំណើរការហើយ

ព័ត៌មាន
មជ្ឈមណ្ឌលក្រុមប្រឹក្សាធុរកិច្ចកម្ពុជា (CBC) ប្រចាំនៅទីក្រុងបាងកកប្រទេសថៃ បានបើកដំណើរការជាផ្លូវការហើយកាលពីថ្ងៃទី២០ ខែឧសភានេះ។ នេះអាចរាប...

វៀតណាមគ្រោងចំណាយ ១ពាន់លានដុល្លារ សម្រាប់ចាក់វ៉ាក់សាំងកូវីដ-១៩ជូនពលរដ្ឋខ្លួន

ព័ត៌មាន
ក្រសួងហិរញ្ញវត្ថុវៀតណាម បានបង្ហាញពីផែនការក្នុងការបង្កើតមូលនិធិ ១ពាន់លានដុល្លារអាមេរិកសម្រាប់កម្មវិធីចាក់វ៉ាក់សាំងដល់ពលរដ្ឋរបស់ខ្លួន ដ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ