កសិដ្ឋានចិញ្ចឹមគោ

កសិដ្ឋានចិញ្ចឹមគោធំមួយគ្រោងបង្កើតស្ថានីយពូជគោបាឲ្យបានច្រើន ដើម្បីជំរុញការចិញ្ចឹមគោពូជនៅកម្ពុជា


របរចិញ្ចឹមគោនៅកម្ពុជាបច្ចុប្បន្នបានចាប់ផ្ដើមងាកពីការចិញ្ចឹមគោតាមបែបលក្ខណៈគ្រួសារធម្មតា ទៅជាការចិញ្ចឹមគោពូជ និងតាមបែបកសិដ្ឋានជាបណ្ដើរៗហើយ តួយ៉ាងថ្មីៗនេះ កសិដ្ឋាន i7 ដែលជាកសិដ្ឋានក្នុងស្រុកធំមួយដែលមានចិញ្ចឹមគោពូជ ដែលមានតម្លៃចន្លោះពី ៨ពាន់ទៅដល់ជិត១០ម៉ឺនដុល្លារក្នុងមួយក្បាលនោះ បានប្រកាសថា នឹងប្ដេជ្ញាបង្កើតឲ្យមានស្ថានីយផលិតពូជគោឲ្យបានច្រើននៅកម្ពុជា ដើម្បីជំរុញ និងលើកកម្ពស់ការចិញ្ចឹមគោពូជនៅក្នុងស្រុក។
គោបា នៅកសិដ្ឋានចិញ្ចឹមគោ i7

ម្ចាស់កសិដ្ឋាននេះ ក៏បាន​​លើកទឹកចិត្តឲ្យប្រជាពលរដ្ឋនាំគ្នាចិញ្ចឹមគោពូជល្អៗ ដ្បិតវាមានតម្លៃខ្ពស់និងទីផ្សារល្អដែលអាចផ្តល់ប្រាក់ចំណេញខ្ពស់ដល់ពួកគេ។

ថ្លែងនៅក្នុងពិធី​រៀបចំពិព័រណ៍ និងប្រកួតពូជគោកាលពីចុងសប្តាហ៍មុន ដែលមានការចូលរួមពីគោពូជមកពីខេត្តជាច្រើនទូទាំងប្រទេស ឧកញ៉ា ស្រី ចន្ធូ អគ្គនាយករងក្រុមហ៊ុន 7NG ដែលទើបទទួលបានពានស្ថាបនិកក្នុងវិស័យចិញ្ចឹមគោ​ពីសមាគម​ចិញ្ចឹមគោនៅប្រទេសប្រេស៊ីល បានបង្ហាញពីផែនការ និងយុទ្ធសាស្ត្រ​ក្នុងការអភិវឌ្ឍ​វិស័យចិញ្ចឹមគោពូជនៅកម្ពុជា។ ផែនការ និងយុទ្ធសាស្ត្រទាំងនោះ គឺលោកឧកញ៉ា គ្រោងនឹងបង្កើតស្ថានីយផលិតពូជគោ និងមជ្ឈមណ្ឌលផលិតហ្សែនសេនេទិច(ស្ពាម)ឲ្យបានច្រើនកន្លែង ដើម្បីផ្គត់ផ្គង់ការចិញ្ចឹមក្នុងស្រុក ឬនាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិ។

ម្ចាស់កសិដ្ឋានចិញ្ចឹមគោ i7 រូបនេះបានគូសបញ្ជាក់ថា ការបង្កើតស្ថានីយផលិតកូនគោពូជ និងមេជីវិតនេះធ្វើឡើងក្នុងគោលបំណងកាត់បន្ថយថ្លៃដើម​កូនគោពូជឲ្យមានតម្លៃសមរម្យ ដែលអាចលៃសមរម្យ ូជ និងមេជីវិតនេះ អនុញ្ញាត​ឲ្យប្រជាពលរដ្ឋមានលទ្ធភាពគ្រប់គ្រាន់​ក្នុងការទទួលបាន​កូនគោពូជ​យកទៅចិញ្ចឹម។ លោកឧកញ៉ា ស្រី ចន្ធូជឿជាក់ថា បើមិនធ្វើបែបនេះទេប្រជាកសិករទំនងជាមិនអាចមាន​លទ្ធភាពទិញគោពូជល្អៗ​យកមកចិញ្ចឹមនោះទេ ព្រោះថា គោពូជមួយក្បាលដែលលោកនាំចូល​ពីបរទេស​អាចមានតម្លៃចន្លោះ​ពី ២ម៉ឺនដុល្លាររហូតដល់ជិត១០ម៉ឺនដុល្លារឯណោះ។ 

ជាមួយគ្នានេះ លោកឧកញ៉ា ស្រី ចន្ធូ លើកទឹកចិត្តឲ្យប្រជាជនកម្ពុជា ដែលចូលចិត្តនិងនិយមចិញ្ចឹមគោគួរងាកមកចិញ្ចឹមគោពូជជំនួសឲ្យគោក្តាម ឬគោគ្មានពូជច្បាស់លាស់ ដ្បិតគោពូជល្អមានតម្លៃខ្ពស់ និងទីផ្សារល្អ ដែលអាចផ្តល់ប្រាក់ចំណេញខ្ពស់។ បើតាម​អ្នកជំនាញផ្នែកចិញ្ចឹមគោរូបនេះ នៅលើទីផ្សារបរទេសសាច់គោពូជល្អៗ​១ខាំអាចមានតម្លៃរហូត១០០ដុល្លារ ដូច្នេះគេលក់សាច់តែ១គីឡូក្រាមអាចស្មើនឹងប្រជាជន​កម្ពុជាលក់គោធម្មតាពីរក្បាលឯណោះ។ ប៉ុន្តែដើម្បីអាចទទួលបានតម្លៃខ្ពស់​និងអាចឆ្លើយតបនឹងតម្រូវការទីផ្សារក្រៅប្រទេស ទាល់តែកសិករជ្រើសរើសពូជគោមកចិញ្ចឹម ដែលបានឆ្លងកាត់ការបន្សុទ្ធត្រឹមត្រូវ។ 

ជាមួយគ្នានេះ លោក ញ៉ុង ភារុន ម្ចាស់គោបាឥណ្ឌូប្រេស៊ីលកាត់ប្រាម៉ាន់ ដែលទទួលបានចំណាត់ថ្នាក់លេខ១ក្នុងការប្រកួតគោបាកម្រិត Class A បានបញ្ជាក់ថា បច្ចុប្បន្នគោរបស់លោកដែលមានអាយុប្រមាណ៩ឆ្នាំ​មានតម្លៃខ្លួនជាង១ម៉ឺនដុល្លារអាមេរិក។ ប៉ុន្តែកាលពីពីរបីឆ្នាំមុនគោរបស់លោកមានតម្លៃខ្លួនរហូតជាង២ម៉ឺនដុល្លារអាមេរិកឯណោះ។ លោកបន្តថា ក្រោមការបង្កាត់ពូជគោរបស់លោក កូនគោមួយក្បាលអាចលក់ចេញចន្លោះពី៤ពាន់ដុល្លារ រហូតដល់ជិត១ម៉ឺនដុល្លារ ខណៈគោបា១លើក គោរបស់លោកទទួលបានប្រាក់ឈ្នួលប្រមាណ៥០ម៉ឺនរៀល ឬលើសពីនេះ។

គួររំលឹកថា កាលពីចុងសប្តាហ៍មុនឧកញ៉ា ស្រី ចន្ធូ បានរៀបចំកម្មវិធីពិព័រណ៍ និងប្រកួតគោពូជឈ្មោលញីនៅតំបន់អភិវឌ្ឍន៍ 7NG វិហារសួគ៌ខេត្តកណ្តាល ដោយមានការចូលរួមពីគោពូជមកពីខេត្តផ្សេងៗគ្នាជាច្រើន។ គោលបំណងនៃការរៀបចំកម្មវិធីនេះ គឺដើម្បីចូលរួមចំណែកជួយលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យកសិកម្ម ជាពិសេសវិស័យចិញ្ចឹមគោពូជនៅកម្ពុជា។ ការប្រកួតពូជគោញីឈ្មោលនេះ ដោយមានការចូលរួមដាក់ពិន្ទុ និងកាត់ក្តីពីអ្នកជំនាញមកពីប្រទេសថៃ និងប្រទេសប្រេស៊ីល។ ឧកញ៉ា ស្រី ចន្ធូ ក៏បានបង្ហាញពីគម្រោងរៀបចំព្រឹត្តិការណ៍នេះជាលក្ខណៈអន្តរជាតិនាពេលខាងមុខផងដែរ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិបត្តិអ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនអញ្ជើញលោកបៃឌិនមកធ្វើទស្សនកិច្ច

ព័ត៌មាន
ប្រធានាធិបតីអ៊ុយក្រែន លោកវ្លូឌីមៀ ហ្សេលេនស្គី បានអញ្ជើញប្រធានាធិបតីអាមេរិក លោកចូ បៃឌិន មកទស្សនកិច្ចនៅក្នុងប្រទេសរបស់ខ្លួននៅក្នុងពេលឆាប់ខា…

កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ អូមីក្រុងតួលេខបីខ្ទង់ ១០ថ្ងៃជាប់គ្នា សរុបមានចំនួនជាង២ពាន់នាក់

ព័ត៌មាន
ចំនួនអ្នកឆ្លងកូវីដ-១៩ប្រភេទអូមីក្រុងនៅកម្ពុជាបានកើនឡើងជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ ពោលគឺចំនួនអ្នកឆ្លងប្រចាំថ្ងៃមានដល់តួលេខបីខ្ទង់នៅក្ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ