តម្លៃប្រេងឆៅដើមសប្ដាហ៍នេះ

តើមានហេតុផលអ្វីខ្លះ ធ្វើឲ្យតម្លៃប្រេងឆៅធ្លាក់ចុះក្នុងរង្វង់១ដុល្លារ នៅដើមសប្ដាហ៍នេះ?


តម្លៃប្រេងឆៅពិភពលោកនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានធ្លាក់ចុះតម្លៃប្រហែល១ដុល្លារ ដោយសារតែមានក្ដីបារម្ភកំពុងកើតឡើងកាន់តែខ្លាំងជុំវិញនឹងកំណើនសេដ្ឋកិច្ចចិនកើនយឺត ក៏ដូចជាការបារម្ភ ទាក់ទងនឹងភាពចម្រូងចម្រាស់នៃការទិញ-លក់ប្រេងរវាងអឺរ៉ុប និងរុស្ស៊ី ដ្បិតថា ថ្មីៗនេះ សហភាពអឺរ៉ុបបានព្រមានខ្លាំងៗអំពីផែនការឈានទៅហាមឃាត់ការទិញប្រេងឆៅពីរុស្ស៊ី។ នេះបើតាមការរាយការណ៍ពីសារព័ត៌មានអន្តរជាតិធំៗជាច្រើននៅថ្ងៃនេះ។
ហេតុផលអ្វីនាំឲ្យតម្លៃប្រេងឆៅធ្លាក់ចុះក្នុងរង្វង់១ដុល្លារ នៅដើមសប្ដាហ៍នេះ?

នៅ​ថ្ងៃ​ទី​២ ខែឧសភា​នេះ តម្លៃ​ប្រេង​ឆៅ​ពិភពលោក​បាន​ធ្លាក់​ចុះ ១​ដុល្លារ​អា​មេ​រិ​ក ដោយ​ទីផ្សារ​ប្រេង​ឆៅ​នៅ​អង់គ្លេស​បាន​ធ្លាក់​ចុះ​តម្លៃ ១​ដុល្លារ​១៣​សេន នាំ​ឲ្យ​ប្រេង​ឆៅ​មួយ​ធុង​បារ៉ែល​នៅ​មាន​តម្លៃ​ជាង​១០៦​ដុល្លារ​អា​មេ​រិ​ក ខណៈ​ដែល​ទីផ្សារ​អា​មេ​រិ​ក​វិញ ក៏​មានការ​ធ្លាក់​ចុះ​១​ដុល្លារ​ដែរ នាំ​ឲ្យ​តម្លៃ​ប្រេង​នៅ​មាន​ជិត ១០៤​ដុល្លារ​ក្នុង​មួយ​ធុង​បារ៉ែល​។

តម្លៃ​ប្រេង​មានការ​ធ្លាក់​នេះ បន្ទាប់​ពី​ប្រទេស​ចិន បាន​ចេញ​នូវ​បាយ​ការណ៍​ថ្មី​ចុង​ក្រោយ​មួយ​របស់​ខ្លួន ដែល​បង្ហាញ​អំពី​សកម្មភាព​រោងចក្រ​នៅ​ក្នុង​ប្រទេស​ចិន មានការ​រអិល​ធ្លាក់​ចុះ នៅ​រយៈពេល​២​ខែ​ដំបូង​នៅ​ឆ្នាំ​២០២២ ជា​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​មាន​គិត​តាំងពី​ខែកុម្ភៈ​ឆ្នាំ​២០២២​មក​។ ការ​ធ្លាក់​ចុះ​នេះ គឺ​បណ្ដាល​មក​ពី​វិធានការ​បិទ​ខ្ទប់​អំឡុង​ពេល​រាតត្បាត​កូ​វី​ដ​១៩ ដែល​បច្ចុប្បន្ន​នៅ​តែ​បន្ដ​រាលដាល​នៅ​ក្នុង​ប្រទេស​ចិន ពិសេស​ទីក្រុង​សៀង​ហៃ និង​ប៉េ​កាំ​ង​ផង​ដែរ​។

អ្នកវិភាគ​ទីផ្សារ បាន​អះអាង​ថា ការ​ថយ​ចុះ​នៃ​សកម្មភាព​រោងចក្រ​នេះ គឺ​ស្រប​ពេល​ដែល​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​បាន​រង​ផល​ប៉ះពាល់​រួច​ទៅ​ហើយ ពី​បញ្ហា​ថមថយ​ចុះ​នៃ​វិស័យ​អចលនទ្រព្យ និង​ក្ដី​បារម្ភ​អំពី​ការ​រឹតត្បិត​ផ្នែក​ច្បាប់​នានា​លើ​វិស័យ​នេះ​ផង​ដែរ​។ ហើយ​សកម្មភាព​រោងចក្រ​ក្នុង​ប្រទេស​ចិន​ធ្លាក់​ចុះ​នេះ​ទៀត​សោត វា​ក៏​ជា​កត្តា​សំខាន់​មួយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ទី​ផ្សារ​ទំនិញ និង​សេដ្ឋកិច្ច​ពិភពលោក​ដូច​គ្នា​ដែរ​។

យ៉ាងណាមិញ តម្លៃ​ប្រេង​ឆៅ​ធ្លាក់​ចុះ​នេះ ក៏​បាន​កើត​មាន​ឡើង នៅ​ក្រោយ​ពេល​ដែល អ្នកការទូត​សហភាព​អឺរ៉ុប បាន​និយាយ​ថា ការ​ដាក់​កម្រិត​លើ​ការ​ធ្លាក់​ចុះ នៃ​តម្លៃ​ប្រេង គឺជា​បញ្ហា ដែល​អាច​កើត​មាន​ក្នុង​ការ​ផ្គត់ផ្គង់​ជាមួយ​សហភាព​អឺរ៉ុប ដែល​ប្លុក​នេះ មាន​ទំនោរ​ទៅ​រក​ការ​ហាមឃាត់​ការ​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី​នៅ​ឆ្នាំ​នេះ​។

សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០២០ មាន​ប្រហែល ពាក់កណ្ដាល​នៃ​ប្រេង​ឆៅ​រុ​ស្ស៊ី ៤​លាន​៧​សែន​បារ៉ែល ដែល​នាំ​ចេញ​ក្នុង​មួយ​ថ្ងៃ គឺ​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​សហភាព​អឺរ៉ុប ដែល​មានការ​ផ្គត់ផ្គង់​១​ភាគ​៤ នៃ​ការ​នាំ​ចូល​ប្រេង​សរុប​របស់​ប្លុក​មួយ​នេះ​។

យ៉ាងណាមិញ ខណៈ​ដែល​ប្រទេស​លោក​ខាងលិច​ខិតខំ​ទប់ស្កាត់​ការ​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី គេ​សង្កេត​ឃើញ​ថា ប្រទេស​ឥណ្ឌា​ឯណោះ​វិញ កំពុង​សម្រុក​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី​កាន់តែ​ច្រើន ដោយ​គិត​ក្នុង​ខែមេសា​កន្លង​ទៅ​នេះ ឥណ្ឌា​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី​ដល់​ទៅ ៨០​ម៉ឺន​បារ៉ែល ខណៈ​ដែល​កាលពី​ឆ្នាំ​២០២១ នាំ​ចូល​តែ​១០​ម៉ឺន​បារ៉ែល​តែ​ប៉ុណ្ណោះ​។ ឥណ្ឌា​ទិញ​ប្រេង​ពី​រុ​ស្ស៊ី​កាន់តែ​ច្រើន ដោយសារ​តែ​រុ​ស្ស៊ី​បាន​លក់​ប្រេង​បញ្ចុះតម្លៃ សម្រាប់​ឥណ្ឌា​។

បន្ថែម​ពី​នេះ មានការ​រាយការណ៍​ដែរ​ថា ក្រុមហ៊ុន​ប្រេង​ឥណ្ឌា​ក៏​កំពុង​ចរចា​លើ​កិច្ចព្រមព្រៀង​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី​សម្រាប់​រយៈពេល​៦​ខែ ដោយ​ក្នុង​មួយ​ខែ​ៗ​អាច​នាំ​ចូល​ក្នុង​ចំនួន​រាប់​លាន​ប៉ា​រ៉ែ​ល​ឯណោះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីថាមពលសហភាពអឺរ៉ុបបើកកិច្ចពិភាក្សាបន្ទាន់ បន្ទាប់ពីរុស្ស៊ីកាត់បន្ថយនាំចេញឧស្ម័នទៅសហភាពអឺរ៉ុប

ព័ត៌មាន
រដ្ឋមន្ត្រីថាមពលមកពីបណ្តាប្រទេសនៃសហភាពអឺរ៉ុបបានបើកកិច្ចពិភាក្សាបន្ទាន់នៅថ្ងៃច័ន្ទដើមសប្ដាហ៍នេះ ដើម្បីស្វែងរកវិធីសាស្ត្រឆ្លើយតបទៅនឹងការទាមទារ…

អគ្គលេខាធិការ UN អំពាវនាវឱ្យជួយសម្រាលបំណុល និងបណ្ដាក់ទុនវិនិយោគបន្ថែមនៅអាហ្វ្រិក

ព័ត៌មាន
អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ និងស្ថាប័នហិរញ្ញប្បទានក៏ដូចជាប្រទេសអ្នកមានផ្សេងៗទៀត ជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ