បំណុល និងការបណ្ដាក់ទុននៅអាហ្វ្រិក

អគ្គលេខាធិការ UN អំពាវនាវឱ្យជួយសម្រាលបំណុល និងបណ្ដាក់ទុនវិនិយោគបន្ថែមនៅអាហ្វ្រិក


អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ និងស្ថាប័នហិរញ្ញប្បទានក៏ដូចជាប្រទេសអ្នកមានផ្សេងៗទៀត ជួយដោះស្រាយ និងបន្ធូរបន្ថយបំណុលដល់ប្រទេសនៅតំបន់អាហ្វ្រិក និងអំពាវនាវឱ្យពាណិជ្ជករ វិនិយោគិនបរទេសធ្វើការបណ្ដាក់ទុនរកស៊ីនៅក្នុងតំបន់នេះឲ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីជួយស្ដារសេដ្ឋកិច្ចឱ្យងើបឡើងវិញនៅក្រោយវិបត្តិជំងឺកូវីដ១៩។
UN អំពាវនាវឱ្យជួយសម្រាលបំណុល និងបណ្ដាក់ទុនវិនិយោគបន្ថែមនៅអាហ្វ្រិក
ដោយ

អគ្គលេខាធិការ​សហប្រជាជាតិ​លោក អង់​តូ​នី​ញ៉ូ ហ្គូ​ធឺ​រ៉េ​ស កាលពី​ថ្ងៃអាទិត្យ​បាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​សេ​ណេ​ហ្គា​ល់​សម្រាប់​ជើង​ទី​១​នៃ​ដំណើរ​ទស្សនកិច្ច ដែល​នឹង​ធ្វើ​នៅ​ប្រទេស​២​ទៀត គឺ​ប្រទេស​នី​ហ្សេ (Niger) និង​នី​ហ្សេ​រី​យ៉ា​នៅ​តំបន់​អាហ្វ្រិក ហើយ​លោក​គ្រោង​នឹង​ចុះ​ទៅ​ពិនិត្យ​មើល​សហគមន៍ ដែល​រង​គ្រោះ​ដោយ​ជម្លោះ និង​ការ​ប្រែប្រួល​អាកាសធាតុ​ផង​ដែរ​។

ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​សេ​ណេ​ហ្គា​ល់ លោក ហ្គូ​ធឺ​រ៉េ​ស បាន​អំពាវនាវ​មានការ​សម្រាល​បំណុល​សម្រាប់​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាហ្វ្រិក និង​ធ្វើការ​បណ្ដាក់ទុន​ថែម​ទៀត​ដើម្បី​ជួយ​ស្ដារ​សេដ្ឋកិច្ច​របស់​ពួក​គេ​ឡើង​វិញ ក្រោយ​ពី​រង​គ្រោះ​ដោយ​ជំងឺ​កូ​វី​ដ​១៩ និង​ផល​ប៉ះពាល់​នៃ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​។

លោក Guterres បាន​និយាយ​ថា ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ពាណិជ្ជកម្ម​ដោយសារ​ការ​លុកលុយ​របស់​ប្រទេស​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​បាន​បង្ក​ឱ្យ​មាន​វិបត្តិ​អាហារ ថាមពល និង​ហិរញ្ញវត្ថុ​ក្នុង​ពេល​ដំណាលគ្នា​ជាមួយ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​១៩​នៅ​ក្នុង​ទ្វីបអាហ្វ្រិក និង​តំបន់​ផ្សេង​ៗ​ទៀត​នៅ​ជុំវិញ​ពិភពលោក​។

មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) បានឱ្យ​ដឹង​ពី​ស​ប្ដា​ហ៍​មុន​ថា ជំងឺ​ខូ​វី​ដ​១៩​បាន​រុញច្រាន​ប្រទេស​ក្រីក្រ​ជា​ច្រើន​ឱ្យ​ធ្លាក់​ក្នុង​វិបត្តិ​បំណុល ហើយ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​រំខាន​ដល់​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​របស់​ពួក​គេ ហើយ​ថា អត្រា​បំណុល​សាធារណៈ​នៅ​អនុ​តំបន់​អាហ្វ្រិក​សាហា​រ៉ា គឺ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាននៅ​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​មកនេះ​។

លោក Guterres បាន​និយាយ​ថា ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ត្រូវ​តែ​ដាក់​ចេញ​ជា​បន្ទាន់​នូវ​វិធានការ​បន្ធូរបន្ថយ​បំណុល​តាម​រយៈ​ការ​បង្កើន​សាច់ប្រាក់ និង​ទំហំ​សារពើពន្ធ​ដើម្បី​ឱ្យ​រដ្ឋាភិបាល​មួយ​ចំនួន​អាច​មាន​លទ្ធភាព​សងបំណុល និង​អាច​វិនិយោគ​លើ​បណ្ដាញ​សុវត្ថិភាព​សង្គម និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

លោក​បាន​បន្ថែម​ទៀត​ថា អង្គការសហប្រជាជាតិ​បាន​ធ្វើ​សំណើ​ទៅ​កាន់​ធនាគារពិភពលោក និង​មូលនិធិ IMF ទាក់ទង​នឹង​ការ​កៀងគរ​មូលនិធិ​ផ្សេង​ៗ និង​កម្ម​វិធិ​ជំនួយ​សង្គ្រោះ​បំណុល​រួច​ហើយ ប៉ុន្តែ​មក​ដល់​ពេល​នេះ ចំណាត់ការ​របស់​ពួក​គេ​នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ​។

ក្នុង​ពេល​នេះ​ដែរ លោក​បាន​អំពាវនាវ​ឱ្យ​ប្រទេស​អ្នកមាន និង​ក្រុមហ៊ុន​ផលិត​ឱសថ​ជួយ​ព​ន្លឿ​ន​ការ​បរិច្ចាគ​វ៉ាក់សាំង​កូ​វី​ដ​១៩ និង​វិនិយោគ​លើ​ការ​ផលិត​វ៉ាក់សាំង​ក្នុងស្រុក​ដោយសារ​ចំនួន​ប្រជាជន​អាហ្វ្រិក​ស្ទើរតែ​៨០% នៅ​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩​នៅឡើយ​ទេ​។

លោក ហ្គូ​ធឺ​រ៉េ​ស បន្ត​ទៀត​ថា ក្រៅពី​ការ​ចាក់​វ៉ាក់សាំង គេ​ក៏​បានឃើញ​អ​តុល្យភាព​ធំ​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​លើ​ការ​ស្តារ​ឡើង​វិញ​ក្រោយ​ជំងឺ​កូ​វី​ដ​១៩ ដោយ​លោក​បាន​បន្ថែម​ថា ផលិតផល​ក្នុងស្រុក​សម្រាប់​មនុស្ស​ម្នាក់​ៗ​នៅ​អាហ្វ្រិក​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​មាន​ទាប​ជាង ៧៥% ធៀប​នឹង​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​ពិភពលោក​នៅ​ក្នុង​រយៈពេល ៥ ឆ្នាំ​ខាង​មុខ​ទៀត​នេះ​៕

អត្ថបទ​៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានហេតុផលអ្វីខ្លះ ធ្វើឲ្យតម្លៃប្រេងឆៅធ្លាក់ចុះក្នុងរង្វង់១ដុល្លារ នៅដើមសប្ដាហ៍នេះ?

ព័ត៌មាន
តម្លៃប្រេងឆៅពិភពលោកនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានធ្លាក់ចុះតម្លៃប្រហែល១ដុល្លារ ដោយសារតែមានក្ដីបារម្ភកំពុងកើតឡើងកាន់តែខ្លាំងជុំវិញនឹងកំណើនសេដ្…

សម្ដេចតេជោ ហ៊ុន សែន នឹងធ្វើដំណើរទៅអាមេរិក នៅថ្ងៃទី១០ឧសភា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក

ព័ត៌មាន
សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា សម្តេចនឹងចាកចេញពីកម្ពុជានៅថ្ងៃទី១០ ខែឧសភា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ