អ.ស.ប.ព្រមានពីគ្រោះថ្នាក់នៃអំពើឆបោកតាមប្រព័ន្ធអនឡាញ

UN ព្រមានថា មនុស្សរាប់សែននាក់នៅអាស៊ីអាគ្នេយ៍កំពុងក្លាយខ្លួនជាជនរងគ្រោះ ក្នុងអំពើឆបោកតាមប្រព័ន្ធអនឡាញ


ការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (អ.ស.ប.) បានរាយការណ៍ថា ក្រុមឧក្រិដ្ឋជនបានបង្ខំមនុស្សរាប់សែននាក់នៅអាស៊ីអាគ្នេយ៍ឱ្យចូលរួមក្នុងប្រតិបត្តិការបោកប្រាស់ ឫឆបោកតាមប្រព័ន្ធអ៊ីនធឺណេតខុសច្បាប់ រួមទាំងការលេងល្បែងស្នេហាក្លែងក្លាយ ទីលានវិនិយោគក្លែងបន្លំ និងគម្រោងល្បែងស៊ីសងខុសច្បាប់។ តាមសេចក្តីរាយការណ៍ មនុស្សប្រមាណជា ២២ម៉ឺននាក់ អាចកំពុងតែរងគ្រោះដោយសារតែបញ្ហាទាំងនេះ ។
អ.ស.ប.ព្រមានពីគ្រោះថ្នាក់នៃអំពើឆបោកតាមប្រព័ន្ធអនឡាញ
ដោយ

ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានដកស្រង់របាយការណ៍ថ្មីពី "ប្រភពគួរឱ្យទុកចិត្ត" នានា បានអះអាងថា យ៉ាងហោចណាស់ប្រជាពលរដ្ឋប្រមាណជា ២២ម៉ឺននាក់ នៅក្នុងតំបន់កំពុងតែរងគ្រោះនៅក្នុងប្រតិបត្តិការបោកប្រាស់ ឫឆបោកតាមប្រព័ន្ធអ៊ីនធឺណេតខុសច្បាប់ រួមទាំងការលេងល្បែងស្នេហាក្លែងក្លាយ ទីលានវិនិយោគក្លែងបន្លំ និងគម្រោងល្បែងស៊ីសងខុសច្បាប់ ដោយនៅក្នុងនោះក៏មាននៅកម្ពុជាផងដែរ។

របាយការណ៍ដែលបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មានអេភី បានបង្ហាញពីការឃើញថ្មីស្តីពីការបោកប្រាស់ និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដែលបានក្លាយជាបញ្ហាចម្បងនៅតំបន់អាស៊ីអាគ្នេយ៍ ដោយកម្មករជាច្រើនបានជាប់នៅក្នុងទាសភាពបែបនិម្មិត (virtual slavery) និងត្រូវបានបង្ខំឱ្យចូលរួមក្នុងប្រតិបត្តិការការបោកប្រាស់ និង ធ្លាក់ខ្លួននៅក្នុងឧក្រិដ្ឋកម្មផ្សេងៗ តាមប្រព័ន្ធអ៊ីនធឺណិត។
ប្រភពដដែលបានបន្តថា ប្រទេសឡាវ ហ្វីលីពីន និងថៃក៏ត្រូវបានលើកឡើងក្នុងចំណោមប្រទេសសំខាន់ៗនៃគោលដៅ ឬច្រកបម្រើមធ្យោបាយធ្វើដំណើរសម្រាប់មនុស្សរាប់ម៉ឺននាក់នៅក្នុងឧក្រិដ្ឋកម្មសម័យទំនើបនេះដែរ ដោយក្រុមឧក្រិដ្ឋជនបានកំណត់គោលដៅយកជនចំណាកស្រុកកាន់តែច្រើន ដើម្បីឲ្យធ្វើការងារបោកប្រាស់តាមប្រព័ន្ធអ៊ិធឺណែតទាំងនោះ តាមការប្រកាសរើសបុគ្គលិកក្លែងក្លាយ ដោយបង្ហាញថា ពួកគេមានគោលដៅសម្រាប់ការងារពិតប្រាកដ។
ទោះយ៉ាងណា របាយការណ៍ដដែល បានលើកឡើងថា វាពិបាកណាស់នៅក្នុងការប៉ាន់ស្មានអំពីទំហំនៃប្រតិបត្តិការបោកប្រាស់ និងទំហំនៃផលប៉ះពាល់ពិតប្រាកដទាក់ទងនឹងមនុស្ស និងប្រាក់ចំណូល ដោយសារតែក្រុមឧក្រិដ្ឋជនធ្វើការដោយសម្ងាត់ និងមានភាពចន្លោះប្រហោងក្នុងការឆ្លើយតបរបស់រដ្ឋាភិបាលតំបន់ ប៉ុន្តែវាត្រូវបានគេជឿថា ប្រតិបត្តិការរបស់បណ្តាញឧក្រិដ្ឋកម្មនេះ មានតម្លៃរាប់ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
អង្គការសហប្រជាជាតិ បាននិយាយថា ជនរងគ្រោះមួយចំនួនត្រូវបានទទួលរងការធ្វើទារុណកម្ម ការផ្តន្ទាទោសយ៉ាងឃោរឃៅ អំពើហិង្សាផ្លូវភេទ ការឃុំខ្លួនតាមអំពើចិត្ត និង សកម្មភាពឧក្រិដ្ឋកម្មផ្សេងៗទៀត។
លោកស្រី ភៀ អូបេរ័ ( Pia Oberoi) ទីប្រឹក្សាជាន់ខ្ពស់ផ្នែកចំណាកស្រុក និងសិទ្ធិមនុស្សសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក នៅការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវ តាមវីដេអូពីទីក្រុងបាងកក ថា ប្រតិបត្តិការបោកប្រាស់តាមអនឡាញនេះ កើតឡើងច្រើនក្នុងអំឡុងពេលជំងឺរាតត្បាតដោយមេរោគកូវីដ ១៩ ដែលជាពេលដែលរីសត និង កាស៊ីណូជាច្រើនអាចមានឱកាសបើកប្រតិបត្តិការសកម្មភាពដ៏ទូលំទូលាយ ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកថា ក្រុមហ៊ុនអាមេរិកបានត្អូញត្អែរថា ពួកគេមិនអាចរកស៊ីធ្វើការវិនិយោគជាមួយចិនបានទេ

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោកស្រី ហ្គីណា រ៉ៃម៉ុនដូ បាននិយាយថា ក្រុមហ៊ុនអាមេរិក បានត្អូញត្អែរប្រាប់លោកស្រីថា ប្រទេសចិនបានក្លាយទៅជាក…

តើវិស័យ SME គួរធ្វើបែបណាដើម្បីអាចចាកចេញពីការធ្វើអាជីវកម្មតាមបែបប្រពៃណី?

ព័ត៌មាន
ស្ថិតក្នុងបរិបទបច្ចុប្បន្ន វិស័យសហគ្រាសធុនតូចនិងមធ្យម(SME) បានដើរតួនាទី និងរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច ដោយបានរួមចំណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ