សម្ដេចតេជោ ហ៊ុន សែន នឹងធ្វើដំណើរទៅអាមេរិក នៅថ្ងៃទី១០ឧសភា

សម្ដេចតេជោ ហ៊ុន សែន នឹងធ្វើដំណើរទៅអាមេរិក នៅថ្ងៃទី១០ឧសភា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក


សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា សម្តេចនឹងចាកចេញពីកម្ពុជានៅថ្ងៃទី១០ ខែឧសភា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន។
សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក

កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក បានកំណត់កាលបរិច្ឆេទជាក់លាក់ហើយ គឺនៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ បន្ទាប់ពីកិច្ចប្រជុំនេះត្រូវបានលើកពេល ដោយសារមេដឹកនាំអាស៊ានទាំងអស់មិនមានការឯកភាពគ្នាលើពេលវេលានៃកិច្ចប្រជុំ ខណៈកន្លងមក សហរដ្ឋអាមេរិក ដែលធ្វើជាម្ចាស់ផ្ទះ គ្រោងនឹងធ្វើកិច្ចប្រជុំនេះ នៅថ្ងៃទី២៨-២៩ ខែមីនា។ នៅក្នុងដំណើរអញ្ជើញទៅកាន់សហរដ្ឋអាមេរិក សម្តេចតេជោ ក៏មានបំណងនឹងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិកផងដែរ។

ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់សិស្សនិទ្ទេសA ឆ្នាំសិក្សា២០២០-២០២១ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ដូច្នេះ សម្ដេចនឹងធ្វើដំណើរទៅប្រទេសអាមេរិក នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១២-១៣ខែឧសភា ឆ្នាំ២០២២ ខាងមុខ។ បើតាមសម្ដេច ហ៊ុន សែន ក្រៅពីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក សម្ដេចក៏មានបំណងជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរ ដែលរស់នៅអាមេរិក ផងដែរ។

ជាមួយគ្នានោះ សម្ដេចក៏បានគូសបញ្ជាក់ដែរ ទាក់ទងនឹងប្រជាពលរដ្ឋខ្មែរដែលរស់នៅអាមេរិកត្រៀមទទួលស្វាគមន៍សម្ដេច និងពលរដ្ឋមួយចំនួនដែលមានបំណងធ្វើបាតុកម្មប្រឆាំងនឹងដំណើររបស់សម្តេចទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដោយសម្ដេចមិនលើកទឹកចិត្តឲ្យអ្នកគាំទ្រសម្ដេច ធ្វើបាតុកម្មប្រឆាំងតបទៅនឹងក្រុមប្រឆាំងសម្ដេចវិញនោះទេ។ បន្ថែមលើនេះ សម្ដេចក៏បានសង្កត់ធ្ងន់ទៀតថា ចំពោះអ្នកដែលចង់ធ្វើបាតុកម្មប្រឆាំងនឹងដំណើរបំពេញទស្សនកិច្ចរបស់សម្ដេចទៅអាមេរិក គួរទៅធ្វើបាតុកម្មប្រឆាំងនឹងលោក ចូ បៃឌិន វិញទៅ ដោយសារតែសម្ដេចទៅចូលរួមកិច្ចប្រជុំកំពូលខាងលើ តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន។

ដោយឡែក សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ទៀតថា ក្រោយត្រឡប់ពីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកវិញ សម្ដេចនឹងចាកចេញពីកម្ពុជា ម្ដងទៀត នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ដើម្បីទៅជួបសំណេះសំណាលប្រជាពលរដ្ឋខ្មែរ នៅទីក្រុងសូរិច ប្រទេសស្វីស នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។

សូមបញ្ជាក់ថា កិច្ចប្រជុំអាស៊ាន-អាមេរិកនេះ នឹងប្រារព្ធធ្វើឡើងនៅទីក្រុងវ៉ាស៊ិនតោន សហរដ្ឋអាមេរិក ហើយកន្លងទៅនេះ មន្ត្រីជាន់ខ្ពស់អាមេរិក ធ្លាប់បានអះអាងថា មេដឹកនាំប្រទេសអាស៊ានតែចំនួន៩ប៉ុណ្ណោះ ដែលនឹងត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ខណៈដែលមេដឹកនាំប្រទេសមីយ៉ាន់ម៉ា មិនត្រូវបានអញ្ជើញឲ្យចូលរួមនោះទេ ប៉ុន្ដែ អនុញ្ញាតឲ្យអ្នកដែលមិនមែនជាអ្នកនយោបាយចូលរួមជំនួសវិញ។ រដ្ឋបាលអាមេរិកបានចាត់ទុកកិច្ចប្រជុំអាមេរិក ជាមួយនឹងមេដឹនាំអាស៊ាននេះ គឺជា អាទិភាពកំពូល ដើម្បីបម្រើជាដៃគូដ៏រឹងមាំ និងគួរឱ្យទុកចិត្តសម្រាប់អាស៊ាន និងធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមនានា៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អគ្គលេខាធិការ UN អំពាវនាវឱ្យជួយសម្រាលបំណុល និងបណ្ដាក់ទុនវិនិយោគបន្ថែមនៅអាហ្វ្រិក

ព័ត៌មាន
អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ និងស្ថាប័នហិរញ្ញប្បទានក៏ដូចជាប្រទេសអ្នកមានផ្សេងៗទៀត ជ…

ក្រុមហ៊ុនវើលដ៍ប៊្រីដ ចាប់ដៃជាមួយក្រុមហ៊ុនសិង្ហបុរី YCH បង្កើតមជ្ឈមណ្ឌលភស្តុភារកម្មតម្លៃ២០០លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុនវើលដ៍ប៊្រីដគ្រុបរបស់អ្នកឧកញ៉ា សៀ ឬទ្ធី បានចាប់ដៃគ្នាជាមួយក្រុមហ៊ុន YCH មកពីសិង្ហបុរី ដើម្បីសិក្សាលើគម្រោងបង្កើតមជ្ឈមណ្ឌលភស្តុភារកម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ