ចិនកំពុងពិភាក្សាជុំវិញអំពីវិធីសាស្ត្រការពារទ្រព្យសម្បត្តិ

ចិនកំពុងពិភាក្សាជុំវិញអំពីវិធីសាស្ត្រការពារទ្រព្យសម្បត្តិរបស់ធនាគារធំៗ ពីទណ្ឌកម្មរបស់អាមេរិក


និយតករចិនបានបើកកិច្ចប្រជុំបន្ទាន់មួយជាមួយធនាគារក្នុងស្រុក និងបរទេសដើម្បីពិភាក្សាអំពីរបៀប ដែលពួកគេអាចការពារទ្រព្យសម្បត្តិ និងទ្រពសកម្មនៅក្រៅប្រទេសរបស់ខ្លួនពីការដាក់ទណ្ឌកម្ម ដែលអាចកើតមានឡើងជាយថាហេតុដោយសហរដ្ឋអាមេរិក។ ការប្រុងប្រៀបបែបនេះ ធ្វើឡើងនៅក្រោយពីបានមើលឃើញពីទណ្ឌកម្មបង្កកទ្រពសម្បត្តិ ដែលប្រទេសលោកខាងលិចបានដាក់លើប្រទេសរុស្ស៊ី ជុំវិញសង្គ្រាមលុកលុយលើអ៊ុយក្រែន។ នេះបើយោងតាមប្រភពដែលជិតស្និទ្ធ ប្រាប់សារព័ត៌មាន Financial Times របស់អាមេរិក។
China discuss bank asset avoid sanction

រដ្ឋអំណាច​ចិន​កំពុង​ព្រួយបារម្ភ​ថា វិធានការ​ដូច​គ្នា​នេះ​អាច​នឹង​ត្រូវ​បាន​គេ ដាក់​ប្រឆាំង​នឹង​ខ្លួន​ដែរ ក្នុង​ករណី​មាន​ជម្លោះ​យោធា​ក្នុង​តំបន់ ឬ​វិបត្តិ​ផ្សេង​ទៀត​។ ការ​ប្រុង​ជើងការ​បែប​នេះ​របស់​ទីក្រុង​ប៉េ​កាំ​ង​ធ្វើ​ឡើង​ស្រប​ពេល​ដែល រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ស៊ី ជី​ន​ពីង បាន​រក្សា​ការ​គាំទ្រ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ន អស់​ពេល​ជា​ច្រើន​ខែ​មក​ហើយ​ក្រោយ​ការ​ឈ្លានពាន​ទៅ​លើ​អ៊ុយ​ក្រែ​ន ប៉ុន្តែ​ធនាគារ និង​ក្រុមហ៊ុន​ចិន​នៅ​តែ​មានការ​ប្រុង​ប្រយ័ត្ន​បំផុត ចំពោះ​ប្រតិបត្តិការ​អាជីវកម្ម​ណាមួយ​ជាមួយ​អង្គភាព​របស់​រុ​ស្ស៊ី ដែល​អាច​បង្ក​ឱ្យ​មានការ​ដាក់​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក​។

ជាក់ស្តែង​កាលពី​ពេល​ថ្មី​នេះ ក្រុមហ៊ុន​នាំ​ចូល​ប្រេង​ក្នុងស្រុក​របស់​ចិន ហាក់​បាន​បង្ហាញ​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​នាំ​ចូល​ប្រេង​ពី​ក្រុមហ៊ុន​រុ​ស្ស៊ី ទោះបីជា​វា​មាន​តម្លៃ​ថោក​ជាង​ពេល​មុន​ក៏​ដោយ​។ នេះ​ក៏​ដោយសារ​តែ​ការ​ភ័យ​ខ្លាច ពី​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក និង​លោក​ខាងលិច​ដាក់​មក​លើ​ក្រុមហ៊ុន​របស់​ខ្លួន​។ ក្រុមហ៊ុន​មួយ​ចំនួន​ទៀត ថែម​ទាំង​លែង​ចង់​បន្ត​កុងត្រា​នាំ​ចូល​ប្រេង​ថ្មី​ៗ​ផង​ដែរ​។

ប្រភព​ដែល​ស្និទ្ធ​នឹង​សារព័ត៌មាន Financial Times ឲ្យ​ដឹង​ទៀត​ថា កិច្ចប្រជុំ​ផ្ទៃក្នុង​ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២២ ខែមេសា រួម​មាន​មន្ត្រី​មក​ពី​ធនាគារកណ្តាល និង​ក្រសួង​ហិរញ្ញវត្ថុ​របស់​ប្រទេស​ចិន ក៏​ដូច​ជានា​យក​ប្រតិបត្តិ​មក​ពី​ធនាគារ​អ្នក​ផ្តល់​ប្រាក់​កម្ចី​ក្នុងស្រុក​ធំ​ៗ និង​លំដាប់​អន្តរជាតិ​រាប់​សិប​នាក់​ផ្សេង​ទៀត​ដូច​ជា​ធនាគារ HSBC ជាដើម​។

បើ​តាម​ប្រភព​ដដែល មន្ត្រី និង​អ្នកចូលរួម​ប្រជុំ មិន​បាន​និយាយ​ពី​សេណា​រី​យ៉ូ​ជាក់លាក់​ណាមួយ​នៅឡើយ​ទេ ប៉ុន្តែ​មូលហេតុ​ដែល​អាច​កើត​មាន​សម្រាប់​ការ​ដាក់​ទណ្ឌកម្ម​បែប​នេះ ត្រូវ​បាន​គេ​គិត​លើ​ករណី ដែល​ចិន​បើក​ការ​វាយប្រហារ​ទៅ​លើ​កោះ​តៃវ៉ាន់​។ កោះ​តៃវ៉ាន់​ដែល​ចិន​តែង​អះអាង​ថា ជា​ទឹកដី​របស់​ខ្លួន ហើយ​ដែន​កោះ​មួយ​នេះ គឺ​ចំណុច​ដ៏​ស​រសើប​បំផុត​សម្រាប់​ទំ​ភាព​តានតឹង​នៃ​នាក់​ទំនង​រវាង​ចិន និង​អា​មេ​រិ​ក​។

សូម​ជម្រាប​ថា តាម​ការ​គូសបញ្ជាក់​របស់​អ្នកជំនាញ ប្រសិនបើ​ចិន​វាយប្រហារ​តៃវ៉ាន់​មែន​នោះ ការ​កាត់​ផ្តាច់​សេដ្ឋកិច្ច​របស់​ចិន និង​លោក​ខាងលិច អាច​នឹង​ក្លាយជា​រឿង​ធ្ងន់ធ្ងរ​ជាង​ករណី​របស់​រុ​ស្ស៊ី​ទៅ​ទៀត ពីព្រោះ​តែ​សេដ្ឋកិច្ច​របស់​ចិន មាន​ជាប់​ពាក់ព័ន្ធ​នៅ​គ្រប់​ផ្នែក​ទាំងអស់​នៃ​ពិភពលោក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់រុស្ស៊ី៖ ហានិភ័យនៃសង្គ្រាមអាវុធនុយក្លេអ៊ែរចាំបាច់ត្រូវតែរក្សាឱ្យបានក្នុងកម្រិតជាអប្បបរមា

ព័ត៌មាន
ប្រទេសរុស្ស៊ីជឿថា គេនឹងរក្សាបាននូវហានិភ័យនៃសង្គ្រាមអាវុធនុយក្លេអ៊ែរនៅក្នុងកម្រិតអប្បបរមា ហើយជម្លោះប្រដាប់អាវុធណាមួយរវាងមហាអំណាចនុយក្លេអ៊…

អ្នកជំនាញព្រមានថា គោលនយោបាយទប់ស្កាត់កូវីដ១៩តឹងរ៉ឹងពេក នឹងធ្វើឲ្យសេដ្ឋកិច្ចចិនដើរយឺតជាងសេដ្ឋកិច្ចអាមេរិក

ព័ត៌មាន
ក្រោយមើលឃើញពីសម្ទុះឆ្លងកូវីដ១៩នៅក្នុងប្រទេសចិន ពិសេសក្នុងទីក្រុងពាណិជ្ជកម្មសំខាន់ៗ គួបផ្សំនឹងគោលនយោបាយគ្មានកូវីដ១៩ដ៏តឹងរ៉ឹងបំផុត ដែលគេស្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ