កោះតៃវ៉ាន់ ចិន និងអាមេរិក

អាមេរិកបន្ដផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់កោះតៃវ៉ាន់ ១,៥ លានដូសបន្ថែមទៀត ទោះបីមានការរារាំងពីប្រទេសចិន


សហរដ្ឋអាមេរិកបានបន្ដផ្តល់វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Moderna ដល់កោះតៃវ៉ាន់ចំនួន ១លាន៥សែនដូសបន្ថែមទៀត ធ្វើឱ្យការបរិច្ចាគវ៉ាក់សាំងរបស់អាមេរិកសរុបទៅឲ្យកោះតៃវ៉ាន់នេះ កើនឡើងដល់ ៤ លានដូសហើយគិតមកទល់ពេលនេះ។ វ៉ាក់សាំងទាំងនោះ បានដឹកចេញពីអាមេរិក ទៅកាន់កោះតៃវ៉ាន់កាលពីថ្ងៃទី ៣១ តុលា បើទោះបីជាការទទួលវ៉ាក់សាំងទាំងនោះស្ថិតនៅក្រោមសម្ពាធ និង ការរារាំងកាន់តែខ្លាំងឡើងពីភាគីចិនក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
សហរដ្ឋអាមេរិកបានបន្ដផ្តល់វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Moderna ដល់កោះតៃវ៉ាន់ចំនួន ១លាន៥សែនដូស
ដោយ

ទោះបីជា​មានការ​រារាំង​ពី​សំណាក់​រដ្ឋាភិបាល​ចិនដីគោក​ក៏​ដោយ តែ​សហរដ្ឋអាមេរិក​នៅ​តែ​បន្ត​បរិច្ចាគ​វ៉ាក់សាំង​ជា​បន្តបន្ទាប់​ទៅ​ឱ្យ​កោះ​តៃវ៉ាន់ ព្រោះថា កោះ​នេះ​ត្រូវ​បាន​សហរដ្ឋអាមេរិក​ចាត់​ទុក​ថា ជា​ដៃគូ​ដ៏​សំខាន់ ទាក់ទង​នឹង​ការ​ដោះស្រាយ​បញ្ហា​សុខភាព​សកល​។ ទន្ទឹម​នេះ មេដឹកនាំ​តៃវ៉ាន់ លោកស្រី សៃ អ៊ី​ង វេន បាន​ចាត់​ទុក​អំណោយ​វ៉ាក់សាំង​របស់​អា​មេ​រិ​ក គឺ​ការ​បរិច្ចាគ​បង្ហាញ​ថា ការ​គាំទ្រ​របស់​សហរដ្ឋអាមេរិក​សម្រាប់​តៃវ៉ាន់ គឺ រឹង​មាំ​ខ្លាំង​ណាស់​។

មេដឹកនាំ​តៃវ៉ាន់ បាន​បន្ត​ទៀត​ថា ដោយ​ផ្អែក​លើ​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​នៃ​មិត្តភាព​នេះ តៃវ៉ាន់​នឹង​បន្ត​ធ្វើការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ រវាង​ភាព​ជា​ដៃគូ​ជាមួយ​សហរដ្ឋអាមេរិក​លើ​គ្រប់​វិស័យ​។

គួរ​បញ្ជាក់​ថា ក្រោម​ហេតុផល​នយោបាយ កោះ​តៃវ៉ាន់​ត្រូវ​បាន​រារាំង​ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​ក្នុង​ការ​ទទួល​វ៉ាក់សាំង​បរិច្ចាគ ឬ ទិញ​វ៉ាក់សាំង​របស់​សហរដ្ឋអាមេរិក ដូចនេះ​ហើយ​មន្ត្រី​សហរដ្ឋអាមេរិក បាន​រិះគន់​ទីក្រុង​ប៉េ​កាំ​ង​ជុំវិញ​ការ​រារាំង​នេះ​ផង​ដែរ ខណៈ​ដែល​រដ្ឋាភិបាល​ទីក្រុង​ប៉េង​កាំ​ង ក៏​កំពុង​ព្យាយាម​ពង្រឹង​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន​តាម​រយៈ​ការទូត​វ៉ាក់សាំង​ដូច​គ្នា​ផង​ដែរ​។

សូម​រំឭក​ថា ក្រៅពី​សហរដ្ឋអាមេរិក ក៏​មាន​ប្រទេស​មួយ​ចំនួន​ទៀត ដែល​បាន​បរិច្ចាគ​វ៉ាក់សាំង​ដល់​កោះ​តៃវ៉ាន់ ក្នុង​នោះ​រួម​មាន ប្រទេស​ជប៉ុន សាធារណរដ្ឋ​ឆេ​ក ប៉ូ​ឡូញ និង​លី​ទុ​យ​អា​នី​។   បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កោះ​តៃវ៉ាន់​បានឱ្យ​ដឹង​ថា មាន​មនុស្ស​ប្រហែល ៧០​ភាគរយ នៃ​ប្រជាជន​សរុប​របស់​ខ្លួន​បាន​ចាក់​វ៉ាក់សាំង​យ៉ាង​ហោច​ណាស់ ១ ដូ​ស និង​អ្នក​ចាក់​គ្រប់​ចំនួន ២ ដូ​ស មាន​ប្រហែល ៣០​ភាគរយ​នៃ​ពលរដ្ឋ​សរុប​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារវៀតណាមកាត់បន្ថយអត្រាការប្រាក់ក្នុងតម្លៃសរុបជាង ៥០០លានដុល្លារ សម្រាប់អ្នកខ្ចីប្រាក់រងគ្រោះដោយសារកូវីដ-១៩

ព័ត៌មាន
ធនាគារនៅវៀតណាមចំនួន ១៦ បានកាត់បន្ថយអត្រាការប្រាក់ក្នុងតម្លៃជាទឹកប្រាក់សរុប ជាង៥៣៦លានដុល្លារអាមេរិក សម្រាប់អ្នកខ្ចីប្រាក់ ដែលរងផលប៉ះពាល់…

អ្នកដឹកនាំយុវជនក្នុងសមាគមអាស៊ានរិះរកវិធីសាស្ដ្រអភិវឌ្ឍតំបន់ជាមួយដំណោះស្រាយនិរន្ដរភាព

ព័ត៌មាន
អ្នកដឹកនាំយុវជនអាស៊ានជាង ៣០នាក់ បានជួបជុំគ្នានៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី៣០ ខែតុលា សម្រាប់កម្មវិធីសមាគមយុវជនអាស៊ាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ