ក្រុមហ៊ុន TikTok

លោក ចូ បៃដិន ទុកពេលឱ្យក្រុមហ៊ុន TikTok ៩ខែ ដើម្បីពិចារណាត្រូវលក់ ឬដកប្រតិបត្តិការនៅសហរដ្ឋអាម៉េរិក


ក្រុមហ៊ុន TikTok អាចត្រូវបានហាមឃាត់មិនឱ្យដំណើរការនៅក្នុងទឹកដីរបស់សហរដ្ឋអាម៉េរិក ប្រសិនបើក្រុមហ៊ុនមួយនេះនៅតែមិនព្រមកាត់ផ្តាច់ទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនមេរបស់ខ្លួន គឺក្រុមហ៊ុន ByteDance របស់ចិនក្នុងរយៈពេល៩ខែ បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន បានចុះហត្ថលេខាលើច្បាប់មួយកាលពីថ្ងៃពុធ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ក្រុមហ៊ុន TikTok
ដោយ

ព្រឹទ្ធសភាអាម៉េ​រិក បានអនុម័តច្បាប់ដ៏ទូលំទូលាយកាលពីយប់ថ្ងៃអង្គារ ដោយតម្រូវឱ្យក្រុមហ៊ុន ByteDance ដកប្រតិបត្តិការ TikTok ចេញពីទឹកដីអាម៉េ​រិកក្នុងពេល២៧០ថ្ងៃ ឬស្មើនឹង៩ ខែ បន្ទាប់ពីប្រធានាធិបតីអាម៉េ​រិក លោក បៃដិន បានចុះហត្ថលេខាចូលជាធរមានកាលពីថ្ងៃពុធ។ កម្មវិធិវីដេអូខ្លីៗដ៏ពេញនិយម TikTok នេះ នឹងត្រូវដកខ្លួនចេញពីកម្មវិធីអេបទាំងអស់នៅក្នុងទឹកដីអាម៉េ​រិក ហើយនឹងត្រូវបានរារាំងដោយអ្នកផ្តល់អ៊ីនធឺណិតទូទាំងប្រទេសនេះ ប្រសិនបើក្រុមហ៊ុននេះមិនបានលក់ចេញតាមកាលកំណត់ទេនោះ។

នាឡិកាសម្រាប់រាប់រយៈពេល២៧០ថ្ងៃ បានចាប់ផ្តើមហើយបន្ទាប់ពីលោក បៃដិន បានចុះហត្ថលេខាលើច្បាប់នេះ ហើយកាលបរិច្ឆេទនេះ ត្រូវបានគេរំពឹងថា នឹងផុតកំណត់នៅចុងខែមករា ឆ្នាំ២០២៥ ដែលស្របនឹងការសម្ពោធប្រធានាធិបតីថ្មីរបស់អាម៉េ​រិកផងដែរ។ ច្បាប់នេះអាចអនុញ្ញាតឱ្យបន្តពន្យារពេល៣ខែទៀតតាមការសម្រេចចិត្តរបស់លោក បៃដិន ឬក៏បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ។

ប្រធានក្រុមហ៊ុន TikTok និងក្រុមហ៊ុនមេ ByteDance មិនបានឆ្លើយបំភ្លឺជុំវិញករណីនេះទេ ប៉ុន្តែនាយកប្រតិបត្តិក្រុមហ៊ុន TikTok លោក ស៊ូ ហ្ស៊ី ឆូ (Shou Zi Chew) បាននិយាយថា ក្រុមហ៊ុនរបស់លោករំពឹងថា នឹងឈ្នះការប្រឈមផ្នែកច្បាប់ណាមួយប្រឆាំងនឹងច្បាប់នេះ។

លោក ស៊ូ ហ្ស៊ី ឆូ បាននិយាយក្នុងវីដេអូមួយដែលបានបង្ហោះភ្លាមៗ​បន្ទាប់ពីលោក បៃដិន បានចុះហត្ថលេខាលើច្បាប់នេះហើយថា លោកសុំបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកនឹង​មិន​​ទៅ​​ណា​ទេ ហើយថា អង្គហេតុ និងរដ្ឋធម្មនុញ្ញ គឺស្ថិតនៅខាងក្រុមហ៊ុននេះ ដូច្នេះហើយក្រុមហ៊ុននេះរំពឹងថា នឹងទទួលបានយុត្តិធម៌ម្តងទៀត៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃបន្តលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចររុស្ស៊ី ខណៈថៃអាចនឹងជួបរដូវកាលធ្លាក់ចុះភ្ញៀវទេសចរ

ព័ត៌មាន
រដ្ឋាភិបាលថៃ បានសម្រេចបន្តការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចររុស្ស៊ី រហូតដល់ខែកក្កដា ខណៈដែលការប្រណាំងទេសចរណ៍ក្នុងតំបន់កំពុងឡើងកម្ដៅកាន់…

ធនាគារ ហត្ថា ចូលរួមប្រាក់ឧបត្ថម្ភចំនួន ៣០ ០០០ ០០០ រៀល ដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជា

ព័ត៌មាន
ភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ