ក្រុមហ៊ុន TikTok

សភាអាម៉េរិកធ្វើសេចក្ដីព្រាងច្បាប់ ដើម្បីចាប់បង្ខំឱ្យក្រុមហ៊ុន TikTok កាត់ផ្ដាច់ទំនាក់ទំនងជាមួយក្រុមហ៊ុនចិន


ក្រុមសមាជិកសភានៅអាម៉េរិក កំពុងធ្វើសេចក្ដីព្រាងច្បាប់ ដើម្បីហាមឃាត់ការប្រើប្រាស់ TikTok នៅទឹកដីសហរដ្ឋអាម៉េរិក លុះត្រាតែក្រុមហ៊ុននេះកាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុនចិន ByteDance ដែលជាក្រុមហ៊ុនមេរបស់ខ្លួន ស្របពេលមានការអះអាងថា Platform ចែករំលែកវីដេអូខ្លីៗដ៏ពេញនិយមមួយនេះ អាចនឹងត្រូវគេប្រើប្រាស់ ដើម្បីឈ្លបយកការណ៍លើពលរដ្ឋអាម៉េរិក និងដើម្បីបំភាន់មតិសាធារណៈ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera។
ក្រុមហ៊ុន TikTok
ដោយ

គណៈកម្មាធិការសភាតំណាងរាស្រ្តអាម៉េរិក កាលពីថ្ងៃទី៧ ខែមីនា បានបោះឆ្នោតដោយសំឡេង៥០លើ០ (៥០-០) ដើម្បីជំរុញសេចក្តីព្រាងច្បាប់ ដែលមានរិតលក្ខណៈចាប់បង្ខំឱ្យក្រុមហ៊ុន Tik Tiok កាត់ផ្តាច់ទំនាក់ទំនងជាមួយចិន ដែលអាចនឹងឈានទៅដល់ការបោះឆ្នោតពេញលេញនាពេលដ៏ខ្លីខាងមុខ​។ លោក ស្ទីវ ស្កាឡៃស៍ (Steve Scalise) ប្រធានសំឡេងភាគច្រើននៃសភាអាម៉េរិក បានបញ្ជាក់តាមបណ្ដាញទំនាក់ទំនងសង្គម X ថា លោកនឹងនាំយកសេចក្ដីព្រាងច្បាប់សន្តិសុខជាតិដ៏សំខាន់នេះទៅកាន់សភាសម្រាប់ការបោះឆ្នោតនៅសប្តាហ៍ក្រោយ។

សេចក្ដីព្រាងច្បាប់ដែលដាក់ចេញដោយលោក ម៉ៃ ហ្គាឡាហ្គើ (Mike Gallagher) មកពីគណបក្សសាធារណរដ្ឋនេះនឹងទុកពេលឱ្យក្រុមហ៊ុនមេរបស់ TikTok ពោលគឺ ByteDance ដែលមានការិយាល័យកណ្តាលនៅទីក្រុងប៉េកាំង ប្រទេសចិន ប្រហែល៦ខែ ដើម្បីផ្ដាច់ខ្លួនចេញពី TikTok បើមិនដូច្នោះទេ TikTok នឹងត្រូវប្រឈមបម្រាមនៅលើទឹកដីសហរដ្ឋអាម៉េរិក។

ចំណាត់ការចុងក្រោយបំផុតក្នុងការរឹតបន្តឹង TikTok នេះកើតមានឡើង បន្ទាប់ពីការព្យាយាមរបស់អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រា ដើម្បីហាមឃាត់ Platform ចែករំលែកវីដេអូនេះក្នុងឆ្នាំ២០២០ ត្រូវបានរារាំងដោយតុលាការ។ បណ្ដាអ្នករិះគន់ TikTok បានអះអាងថា ក្រុងប៉េកាំងអាចនឹងបង្ខំឱ្យក្រុមហ៊ុន TikTok ចែករំលែកទិន្នន័យរបស់អ្នកប្រើប្រាស់ខ្លួននៅលើទឹកដីសហរដ្ឋអាម៉េរិក និងផ្សព្វផ្សាយការឃោសនា និងព័ត៌មានមិនពិត ដើម្បីបំភាន់មតិសាធារណៈ។

ជាការឆ្លើយតប ក្រុមហ៊ុន TikTok បដិសេធថា ខ្លួនមិនបានចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ជាមួយរដ្ឋាភិបាលចិននោះទេ ហើយអះអាងថា ខ្លួននឹងបដិសេធរាល់សំណើបែបនោះ ប្រសិនបើមានមែន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម៉ាឡេស៊ីកំពុងរៀបចំផែនការស្តារគម្រោងផ្លូវដែកល្បឿនលឿនភ្ជាប់តម្លៃ១៧ពាន់លានដុល្លារឡើងវិញ

ព័ត៌មាន
រដ្ឋាភិបាលម៉ាឡេ ស៊ីកំពុងរៀបចំផែនការស្តារគម្រោងផ្លូវដែកល្បឿនលឿន តម្លៃ១៧ពាន់លានដុល្លារភ្ជាប់ពីទីក្រុងកូឡាឡាំពួរ ទៅកាន់សិង្ហបុរីឡើងវិញ។ ទ…

ធនាគារកណ្ដាលអាម៉េរិកប្រាប់សមាជិកសភា កុំឱ្យព្រួយបារម្ភចំពោះការកើនឡើងរូបិយប័ណ្ណឌីជីថល

ព័ត៌មាន
ប្រធានធនាគារកណ្ដាលអាម៉េរិក លោក ជេរូម ផៅវែល បានប្រាប់សមាជិកសភាអាម៉េរិក កាលពីថ្ងៃព្រហស្បតិ៍កុំឱ្យមានការព្រួយបារម្ភខ្លាំងពេកលើការបង្កើតរូប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ