ហេដ្ឋរចនាសម្ព័ន្ធ

ម៉ាឡេស៊ីកំពុងរៀបចំផែនការស្តារគម្រោងផ្លូវដែកល្បឿនលឿនភ្ជាប់តម្លៃ១៧ពាន់លានដុល្លារឡើងវិញ


រដ្ឋាភិបាលម៉ាឡេ ស៊ីកំពុងរៀបចំផែនការស្តារគម្រោងផ្លូវដែកល្បឿនលឿន តម្លៃ១៧ពាន់លានដុល្លារភ្ជាប់ពីទីក្រុងកូឡាឡាំពួរ ទៅកាន់សិង្ហបុរីឡើងវិញ។ ទោះបីគម្រោងដ៏មហិមានេះស្ថិតនៅក្នុងភាពមន្ទិលយ៉ាងណាក្តី ប៉ុន្តែអ្នកវិភាគបានអះអាងថា វានឹងអាចចាប់កំណើតឡើងវិញ បន្ទាប់ពីវាត្រូវបានលុបចោលដោយសារតែហេតុផលកង្វះមូលនិធិ។
ហេដ្ឋរចនាសម្ព័ន្ធ
ដោយ

ម៉ាឡេស៊ីកំពុងមានគម្រោងធ្វើឲ្យផែនការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនដំបូងដែលតភ្ជាប់ពីទីក្រុងកូឡាឡាំពួរ ទៅកាន់សិង្ហបុរីរស់ឡើងវិញ បន្ទាប់ពីវាបានស្ងប់ស្ងាត់អស់ជាច្រើនឆ្នាំ ក្រោយរដ្ឋាភិបាលម៉ាឡេស៊ី និងសិង្ហបុរី បានបរាជ័យក្នុងការធ្វើឲ្យគម្រោងនេះដំណើរការ។ ក្រុមហ៊ុនឯកជនទាំងក្នុងស្រុក និងបរទេសចំនួន៧កំពុងមានការចាប់អារម្មណ៍នឹងគម្រោងនេះ ដោយរួមទាំងក្រុមហ៊ុនសាងសង់ផ្លូវដែក ដែលគ្រប់គ្រងដោយរដ្ឋរបស់ចិន ក្រុមហ៊ុន Hyundai Rotem របស់កូរ៉េខាងត្បូងជាដើម។

រដ្ឋាភិបាលម៉ាឡេស៊ី ត្រូវបានគេរំពឹងថា នឹងបង្ហាញសំណើនេះទៅកាន់ប្រទេសសិង្ហបុរីក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដើម្បីពិភាក្សាអំពីគម្រោងនេះឡើងវិញ ហើយគេដឹងថា ប្រទេសសិង្ហបុរី ក៏កំពុងតែមានឆន្ទៈក្នុងការពិភាក្សាលើសំណើថ្មីណាមួយពីប្រទេសម៉ាឡេស៊ីផងដែរ។

គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនជាមួយសិង្ហបុរីនេះ ត្រូវបានស្នើជាលើកដំបូងក្នុងឆ្នាំ២០១៣ ក្នុងអំឡុងពេល ដែលម៉ាឡេស៊ី ស្ថិតនៅក្រោមរដ្ឋបាលរបស់អតីតនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ (Najib Razak)។

គម្រោងផ្លូវដែកល្បឿនលឿនដែលមានប្រវែងសរុប៣៥០គីឡូម៉ែត្រនេះទទួលការព្រមព្រៀងគ្នាជាមួយនឹងសិង្ហបុរី នៅក្នុងឆ្នាំ២០១៦ ដោយគ្រោងនឹងបើកដំណើរការនៅឆ្នាំ២០២៦។ ក្នុងករណីគម្រោងនេះអាចដំណើរការ នោះសេវាកម្មដឹកជញ្ជូនតភ្ជាប់រវាងម៉ាឡេស៊ី និងសិង្ហបុរី នឹងកាត់បន្ថយមកនៅត្រឹមប្រហែល៩០នាទីប៉ុណ្ណោះ ខណៈដែលបច្ចុប្បន្នការដឹកជញ្ជូនតាមរថយន្ត គឺមានរយៈពេល៤ម៉ោង។

ខ្សែរថភ្លើងល្បឿនលឿននេះត្រូវបានគេរំពឹងថា នឹងជំរុញអាជីវកម្មឆ្លងព្រំដែន ក៏ដូចជាការអភិវឌ្ឍន៍តំបន់នៅតាមបណ្តោយខ្សែនេះ។ គម្រោងនេះត្រូវបានលុបចោល ក្នុងឆ្នាំ២០២១ បន្ទាប់ពីម៉ាឡេស៊ី និងសិង្ហបុរី បរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងចុងក្រោយមួយ ដោយនៅពេលនោះម៉ាឡេស៊ីបានចំណាយប្រាក់ជាង ប្រមាណជា ៧៤ លានដុល្លារ ជាសំណងដល់សិង្ហបុរី សម្រាប់ការបញ្ចប់គម្រោងនេះ៕

ដោយៈសរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើគម្រោងសាងសង់ទីក្រុងឆ្លាតវៃ តម្លៃជាង៤ពាន់លានដុល្លារ នៅជាយក្រុងហាណូយ មានលក្ខណៈពិសេសបែបណា?

ព័ត៌មាន
គម្រោងទីក្រុងឆ្លាតវៃ North Hanoi Smart City តម្លៃ៤,២ពាន់លានដុល្លារ នៅសង្កាត់ដុងអាញ់ (Dong Anh) ជាយក្រុងហាណូយ ប្រទេសវៀតណាម គ្របដណ្ដប់លើ…

សភាអាម៉េរិកធ្វើសេចក្ដីព្រាងច្បាប់ ដើម្បីចាប់បង្ខំឱ្យក្រុមហ៊ុន TikTok កាត់ផ្ដាច់ទំនាក់ទំនងជាមួយក្រុមហ៊ុនចិន

ព័ត៌មាន
ក្រុមសមាជិកសភានៅអាម៉េរិក កំពុងធ្វើសេចក្ដីព្រាងច្បាប់ ដើម្បីហាមឃាត់ការប្រើប្រាស់ TikTok នៅទឹកដីសហរដ្ឋអាម៉េរិក លុះត្រាតែក្រុមហ៊ុននេះកាត់ផ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ