វិនិយោគចិន

ការវិនិយោគរបស់ចិន នៅអាស៊ី កើនឡើង៣៧% ក្នុងឆ្នាំ២០២៣ ដោយឥណ្ឌូនេស៊ីឈានមុខគេ


របាយការណ៍ថ្មីមួយបង្ហាញថា ការវិនិយោគរបស់មហាយក្សចិន ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកបានកើនឡើងយ៉ាងខ្លាំងរហូតដល់ទៅ៣៧% នៅក្នុងឆ្នាំ២០២៣កន្លងទៅ បើទោះបីជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះធ្លាក់ចូលក្នុងស្ថានភាពបាត់បង់សន្ទុះកំណើនយ៉ាងណាក្ដី។ នេះបើយោងតាមសារព័ត៌មាន Nikkei Asia។
វិនិយោគចិន
ដោយ

របាយការណ៍ដែលធ្វើឡើងរួមគ្នាដោយសកលវិទ្យាល័យ ហ្គ្រីហ្វីហ្វ (Griffith) មានមូលដ្ឋាននៅទីក្រុងប៊្រីសបេន (Brisbane) ប្រទេសអូស្ត្រាលី និងសកលវិទ្យាល័យ ហ៊្វូតាន (Fudan) មានមូលដ្ឋាននៅក្រុងសៀងហៃ ប្រទេសចិនបានបង្ហាញថា ការវិនិយោគរបស់មហាយក្សចិន មានទំហំសរុបជិត២០ពាន់លានដុល្លារអាម៉េរិកនៅទូទាំងអាស៊ី-ប៉ាស៊ីហ្វិក កាលពីឆ្នាំមុន ដោយកើនឡើង៣៧%។

ទន្ទឹមនេះមហាយក្សចិន ក៏បានចុះកិច្ចសន្យាសាងសង់ក្នុងទំហំទឹកប្រាក់ប្រមាណ១៧ពាន់លានដុល្លារអាម៉េរិកផងដែរ ដោយកើនឡើងប្រមាណ១៤% បើធៀបនឹងឆ្នាំ២០២២។ កំណើនខ្ពស់នៃការវិនិយោគរបស់មហាយក្សចិនក្នុងតំបន់អាស៊ីនេះ វាហាក់ផ្ទុយគ្នាស្រឡះនឹងការវិនិយោគផ្ទាល់ពីបរទេស(FDI) សរុបចូលក្នុងបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនឆាប់រហ័សក្នុងតំបន់អាស៊ីបានធ្លាក់ចុះ១២%កាលពីឆ្នាំមុន។

ការបញ្ចេញទិន្នន័យនេះ ធ្វើឡើងក្នុងសប្តាហ៍តែមួយ ដែលរដ្ឋាភិបាលចិន បានកំណត់គោលដៅកំណើនផលិតផលក្នុងស្រុកសរុប(GDP) ក្នុងរង្វង់ប្រមាណ៥% សម្រាប់ឆ្នាំ២០២៤ ដែលប្រហាក់ប្រហែលគ្នានឹងកំណើន GDP កាលពីឆ្នាំមុន ទោះបីជាក្រុមអ្នកវិភាគមើលឃើញសម្ពាធយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចរបស់មហាយក្សចិន រាប់ចាប់ពីការធ្លាក់ចុះនៃតម្រូវការសកល និងក្នុងស្រុក ការរាំងស្ទះផលិតកម្ម និងការដាំក្បាលចុះជាបន្តបន្ទាប់នៃវិស័យអចលនទ្រព្យយ៉ាងណាក្ដី។

យោងតាមទិន្នន័យផ្ដល់ដោយលោក គ្រីស្តូហ្វ នីដូភីល (Christoph Nedopil) នាយកវិទ្យាស្ថានអាស៊ី នៃសកលវិទ្យាល័យ ហ្គ្រីហ្វីហ្វ (Griffith Asia Institute) បង្ហាញថា សកម្មភាពវិនិយោគរបស់មហាយក្សចិន នៅក្រៅប្រទេសភាគច្រើន គឺផ្តោតលើបណ្ដាប្រទេស ដែលគាំទ្រគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ក្រុងប៉េកាំង ដែលមានមហិច្ឆតាកសាងបណ្តាញហេដ្ឋារចនាសម្ព័ន្ធលាតសន្ធឹងពីអាស៊ីដល់អឺរ៉ុប និងលើសពីនេះ។ ទន្ទឹមនេះការវិនិយោគក្នុងបណ្តាប្រទេសដែលមិនគាំទ្រគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានមកនៅត្រឹម១២០លានដុល្លារអាម៉េរិក ពោលគឺធ្លាក់ចុះរហូតដដល់ទៅ៩០% បើធៀបនឹងឆ្នាំ២០២២។

លោក គ្រីស្តូហ្វ នីដូភីល (Christoph Nedopil) បានប្រាប់សារព័ត៌មាន Nikkei Asia ថា និន្នាការគួរឱ្យចាប់អារម្មណ៍បំផុតរបស់មហាយក្សចិន ដែលគេមើលឃើញនៅក្នុងឆ្នាំ២០២៣ កន្លងទៅ គឺមហាយក្សចិនបានសម្រុកវិនិយោគលើថាមពល និងការវិនិយោគលើការជីកយករ៉ែ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រេនធំៗរបស់លោកខាងលិចរួមមាន McDonald's និង Starbucks ដាំក្បាលចុះខ្លាំង ដោយសារការធ្វើពហិការពីអតិថិជននៅម៉ាឡេស៊ី និងឥណ្ឌូនេស៊ី

ព័ត៌មាន
ម៉ាកយីហោ ឬប្រេនល្បីៗរបស់លោកខាងលិច រាប់ចាប់ពី Unilever, McDonald's, Starbucks រហូតដល់ Danone កំពុងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសា…

ប្រមុខការទូតចិនថា អាម៉េរិកនៅធ្វើខុសចំពោះចិន ពាក់ព័ន្ធបញ្ហាកោះតៃវ៉ាន់

ព័ត៌មាន
លោក វ៉ាង យី ប្រមុខការទូតចាស់វង្សារបស់ចិន បានបញ្ជូនសារច្បាស់ៗប្រាប់ពិភពលោក អំពីបញ្ហាអធិបតេយ្យភាពនៅកោះតៃវ៉ាន់ ហើយលោកក៏បានបញ្ជាក់ផងដែរថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ