ក្រុមហ៊ុនវិនិយោគចិន

ក្រុមហ៊ុនចិនធំមួយបោះទុនជាង២០០លានដុល្លារបង្កើតរោងចក្រផលិតសំបកកង់រថយន្ត ក្នុងខេត្តព្រះសីហនុ


ក្រុមហ៊ុនចិនដ៏ធំមួយឈ្មោះថា ជាំងស៊ូ ចេន័រ៉ល សាយអិន ថិកណូឡូជី (Jiangsu General Science Technology) បានប្រកាសថា ខ្លួននឹងបោះទុនវិនិយោគតម្លៃជាង ២០០លានដុល្លារសង់រោងចក្រផលិតសំបកកង់រថយន្តក្នុងខេត្តព្រះសីហនុ។ នេះបើយោងតាមការចុះផ្សាយដោយគេហទំព័រ European Rubber Journal។
ក្រុមហ៊ុនចិនធំមួយទុនជាង២០០លានដុល្លារបង្កើតរោងចក្រផលិតសំបកកង់រថយន្ត ក្នុងខេត្តព្រះសីហនុ
ដោយ

គម្រោងវិនិយោគខ្នាតធំនៅក្នុងខេត្តព្រះសីហនុមួយនេះ នឹងអនុញ្ញាតឲ្យក្រុមហ៊ុនមានសមត្ថភាពផលិតបាន សំបងកង់រថយន្តប្រមាណ ៦លានសំបក ក្នុងមួយឆ្នាំៗ ហើយវានឹងត្រូវចាប់ផ្ដើមឡើងសាងសង់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ឆ្នាំនេះ។ គម្រោងផលិតសំបងកង់រថយន្តនៅក្នុងក្រុងព្រះសីហនុខាងលើនេះ នឹងត្រូវចំណាយពេលសាងសង់ប្រមាណ ១៥ខែ ហើយត្រូវបានគេរំពឹងថា បញ្ចប់ការសាងសង់រួមទាំងចាប់ផ្តើមដំណើរការផលិតសំបកកង់រថយន្តចាប់ពីខែកញ្ញាឆ្នាំ២០២២ខាងមុខនេះតទៅ។

បើតាមក្រុមហ៊ុន Jiangsu General Science Technology គម្រោងនេះនឹងបង្កើតការងារបានជាង ៨០០កន្លែង ព្រមទាំងរំពឹងថាក្រុមហ៊ុនអាចនឹងទទួលបានប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំជាមធ្យមប្រមាណជាង ២៥ លានដុល្លារអាមេរិកពីការលក់សំបករថយន្តប្រចាំឆ្នាំ ដែលគិតជាទឹកប្រាក់សរុបជាង ២១២លានដុល្លារ។

ក្រុមហ៊ុនបានគូសបញ្ជាក់ដែរថា គម្រោងរបស់ខ្លួននេះ គឺបង្កើតឡើងស្របពេលដែល រាជរដ្ឋាភិបាលកម្ពុជា កំពុងគាំទ្រលើការដាំដុះកៅស៊ូក៏ដូចជាការគាំទ្រលើវិស័យឧស្សាហកម្មជ័រកៅស៊ូនៅកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Jiangsu General Science Technology Co.,Ltd គឺជាក្រុមហ៊ុនផលិត លក់ និង នាំចេញសំបកកង់រថយន្ត ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន ហើយបានចូលរួមយ៉ាងសំខាន់ក្នុងការស្រាវជ្រាវ និង អភិវឌ្ឍន៍ការផលិត និង អាជីវកម្មសំបកកង់រថយន្ត។

គួររំឭកថា កាលពីឆ្នាំ២០២០ ក្រុមហ៊ុន ផលិត លក់ និង នាំចេញសំបកកង់រថយន្ត ចិនមួយនេះ បានបង្កើតរោងចក្រផលិតសំបងកង់រថយន្ត នៅក្រៅទឹកដីចិនលើកដំបូងរបស់ខ្លួន ក្នុងប្រទេសថៃ ដែលមានសមត្ថភាពអាចផលិតសំបកកង់រថយន្តធុនធំ បាន១លានសំបក, សំបកកង់រថយន្តក្រុង និង រថយន្តគ្រួសារបានជាង ៦លានសំបក នៅត្រឹមត្រីមាសទី៤ឆ្នាំ២០២១នេះ៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហគមន៍អ្នកចិញ្ចឹមគ្រំចំពុះទានៅកោះកុង ទទូចស្វែងរកទីផ្សារក្នុងស្រុក ខណៈបច្ចុប្បន្នពឹងខ្លាំងលើទីផ្សារថៃ និង វៀតណាម

ព័ត៌មាន
គ្រំចំពុះទា ត្រូវបានចិញ្ចឹម ដោយប្រជាសហគមន៍ពាមក្រសោបប្រមាណ ១១៥គ្រួសារ នៅខេត្តកោះកុង ដោយក្នុងមួយឆ្នាំៗអាចប្រមូលផលបានជាង៣ពាន់តោន ហើយតម្លៃ...

មន្ត្រីជំនាញពន្យល់ពីបញ្ហាដែលអាចកើតឡើង ប្រសិនបើក្រុមហ៊ុនប្រេង KrisEnergy ពិតជាត្រូវរំលាយ

ព័ត៌មាន
ក្រុមហ៊ុនដែលទទួលសិទ្ធិបូមប្រេងនៅកម្ពុជា KrisEnergy កាលពីថ្ងៃទី៤ ខែមិថុនា បានស្នើទៅតុលាការ ដើម្បីលក់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនយកទៅសងម្ច...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ