ទីស្ដីការគណៈរដ្ឋមន្ត្រី

ទីស្ដីការគណៈរដ្ឋមន្ត្រី សម្រេចតែងតាំងសមាជិកភាពគណៈប្រតិបត្តិ និងបង្កើតក្រុមការងារនៃក្រុមប្រឹក្សាអ្នកច្បាប់


ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានសម្រេចតែងតាំងសមាជិកភាពគណៈប្រតិបត្តិ និងបង្កើតក្រុមការងារនៃក្រុមប្រឹក្សាអ្នកច្បាប់
9
ដោយ

ដោយយោងទៅតាមតម្រូវការចាំបាច់នៃការងារ ហើយគណៈប្រតិបត្តិ និងក្រុមការងារទាំងអស់ ត្រូវអនុវត្តតាមតួនាទី និងភារកិច្ចដូចមានចែងនៅក្នុងព្រះរាជក្រឹត្យលេខ នស/រកត/០៦២០/៦៦១ ចុះថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២០ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាអ្នកច្បាប់ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាអ្នកច្បាប់។

បើតាមសេចក្ដីសម្រេចរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី គណៈប្រតិបត្តិក្រុមប្រឹក្សាអ្នកច្បាប់ គឺមាន ឯកឧត្តម គីតិច ជាប្រធាន, ឯកឧត្តម អេង ទូច ជាអនុប្រធានទី១ និងឯកឧត្តម ស៊ា ម៉ៅ ជាអនុប្រធានប្រចាំការ រួមទាំងមានសមាជិក៦រូបផ្សេងទៀត។

ជាមួយគ្នានេះ ក៏មានការបង្កើតក្រុមការងារនៃក្រុមប្រឹក្សាអ្នកច្បាប់ផងដែរ ដោយក្នុងនោះ មានបែងចែកជា៣ក្រុមធំៗ គឺ ក្រុមការងាពិនិត្យ ស្រាវជ្រាវ និងផ្ដល់យោបល់, ក្រុមការងារសំណួរចម្លើយសភា និងត្រួតពិនិត្យវាយតម្លៃលិខិតបទដ្ឋានគតិយុត្ត និងក្រុមការងារជំនាញ។ ក្រុមការងារនីមួយៗ គឺមានការបែងចែកការងារផ្សេងៗគ្នាទៅតាមតួនាទីរៀងៗខ្លួន។

សូមអានសេចក្ដីសម្រេចខាងក្រោមនេះ ដើម្បីជ្រាបព័ត៌មានលម្អិត។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាប្តេជ្ញាសម្រេចឱ្យបាននូវគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ជិត ៤២% នៅត្រឹម ឆ្នាំ២០៣០

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បានអះអាងថា ប្រទេសកម្ពុជាប្តេជ្ញាសម្រេចឲ្យបាននូវគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួនជិត…

រដ្ឋបន្ដលើកទឹកចិត្តដល់វិស័យឯកជនឲ្យចូលរួមទិញបណ្ណបំណុលរដ្ឋ

ព័ត៌មាន
រាជរដ្ឋាភិបាលនៅតែបន្ដលើកទឹកចិត្តដល់វិស័យឯកជន នៅក្នុងការចូលរួមទិញបណ្ណបំណុលរដ្ឋ ខណៈឆ្នាំ២០២៤ រាជរដ្ឋាភិបាលគ្រោងបោះផ្សាយបណ្ណបំណុលក្នុងទំហំ១…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ