ថាមពលកកើតឡើងវិញ

តំបន់អាស៊ានជិតសម្រេចបានតាមគោលដៅផលិតថាមពលកកើតឡើងវិញឱ្យបានក្នុងរង្វង់៣៥% ហើយ


យោងតាមអង្គការឃ្លាំមើលថាមពលពិភពលោក (GEM) សមត្ថភាពផលិតថាមពលកកើតឡើងវិញក្នុងតំបន់អាស៊ាន ទាំងមូលបានកើនឡើងជាង២០% ក្នុងឆ្នាំ២០២៣ ឈានដល់កម្លាំងសរុបជាង២៨ជីហ្គាវ៉ាត់ (GW)។ កំណើននេះបង្ហាញថា អាស៊ាន ជិតសម្រេចបានតាមគោលដៅរបស់ខ្លួនហើយ ដែលកំណត់ផលិតថាមពលកកើតឡើងវិញឱ្យបាន៣៥%នៅត្រឹមឆ្នាំ២០២៥។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ថាមពលកកើតឡើងវិញ
ដោយ

របាយការណ៍របស់អង្គការឃ្លាំមើលថាមពលពិភពលោក (GEM)បានបង្ហាញថា សមត្ថភាពផលិតថាមពលកកើតឡើងក្នុងតំបន់អាស៊ាន ទាំងមូលបានកើនឡើងជាង២០%ក្នុងឆ្នាំ២០២៣ ដោយក្នុងនោះរួមមានថាមពលសូឡានិងឋាមពលខ្យល់មាន៩%ហើយបូករួមជាមួយថាមពលវារីអគ្គិសនីដែលមានស្រាប់ តំបន់អាស៊ានជិតសម្រេចបានតាមគោលដៅផលិតថាមពលកកើតឡើងវិញរបស់ខ្លួនឱ្យបាន៣៥% នៅត្រឹមឆ្នាំ២០២៥ ហើយ។

ដើម្បីសម្រេចបានតាមគោលដៅនេះ អង្គការឃ្លាំមើលថាមពលពិភពលោក (GEM) បានផ្តល់អនុសាសន៍ឱ្យដំឡើងគម្រោងថាមពលសូឡា និងថាមពលខ្យល់កម្លាំង១៧ជីហ្គាវ៉ាត់ (GW) ថែមទៀតក្នុងរយៈពេល២ឆ្នាំខាងមុខ។ ប៉ុន្តែតំបន់អាស៊ាន ទំនងអាចសម្រេចបានលើសគោលដៅកំណត់នេះ ជាមួយក្ដីរំពឹងថា គម្រោងថ្មីៗនឹងផលិតថាមពលកកើតឡើងវិញបាន២៣ជីហ្គាវ៉ាត់ (GW) បន្ថែមទៀត។

ទោះជាយ៉ាងណា ការវិភាគរបស់អង្គការឃ្លាំមើលថាមពលពិភពលោក (GEM) បង្ហាញថា ថ្វីបើគម្រោងថាមពលសូឡា និងថាមពលខ្យល់ថ្មីៗស្ថិតក្នុងផែនការយ៉ាងណាក្ដី ក៏ជាក់ស្ដែងមានគម្រោងតែមួយភាគតូចប៉ុណ្ណោះដែលកំពុងស្ថិតក្រោមដំណើរការសាងសង់។

លើសពីនេះ បណ្តាប្រទេសអាស៊ាន នៅបន្តគាំទ្រការប្រើប្រាស់ថាមពលឧស្ម័ន និងធ្យូងថ្មយ៉ាងខ្លាំងដោយសារកំណើនតម្រូវការអគ្គិសនី ជាហេតុរារាំងដល់ការបង្កើនថាមពលសូឡា និងថាមពលខ្យល់ដោយសារបញ្ហាប្រឈមផ្នែកច្បាប់ និងកង្វះការគាំទ្រផ្នែកគោលនយោបាយ។

នៅឆ្នាំ២០២៣ សមត្ថភាពផលិតថាមពលសូឡា និងថាមពលខ្យល់នៅបណ្ដាប្រទេសអាស៊ានន សម្រេចបានសម្ទុះកំណើន ដោយក្នុងនោះសមត្ថភាពផលិតថាមពលសូឡាបានកើនឡើង១៧% រីឯសមត្ថភាពផលិតថាមពលខ្យល់បានកើនឡើង២៩%បើធៀបនឹងឆ្នាំ២០២២។

ក្នុងចំណោមប្រទេសអាស៊ានទាំង១០ វៀតណាម បានជាប់ចំណាត់លេខ១ ផ្នែកសមត្ថភាពផលិតថាមពលសូឡា និងថាមពលខ្យល់នៅក្នុងតំបន់ ខណៈដែលប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខ២ ហើយហ្វីលីពីនជាប់ចំណាត់ថ្នាក់លេខ៣។ ចំពោះចក្ខុវិស័យអនាគតវិញ បណ្ដាប្រទេសក្នុងតំបន់អាស៊ាន នឹងមានសមត្ថភាពផលិតថាមពលសូឡា និងថាមពលខ្យល់សរុបជាង២២០ជីហ្គាវ៉ាត់ (GW) ដោយជាង៨០%នៃទំហំនេះគ្របដណ្ដប់នៅក្នុងប្រទេសហ្វីលីពីន និងវៀតណាម៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកត្តាអ្វីខ្លះជំរុញឱ្យតម្លៃផ្ទះ Townhouse នៅក្រុងហូជីមិញហក់ឡើងខ្ពស់មិនធ្លាប់មានជិតដល់១ម៉ឺន៥ពាន់ដុល្លារ ក្នុង១ម៉ែត្រការ៉េ?

ព័ត៌មាន
តម្លៃផ្ទះប្រភេទ Townhouse ឬ ផ្ទះដាច់តែឯងក្នុងក្រុងហូជីមិញ ប្រទេសវៀតណាម បានហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានរហូតដល់ទៅ១ម៉ឺន៤ពាន់៥០០ដុល្លារអាម…

តើអ្នកជំនាញ យល់ឃើញបែបណាខ្លះចំពោះកំណែទម្រង់សាធារណៈរបស់រដ្ឋាភិបាលលើក្រសួង ស្ថាប័ន នានា ក្នុងនីតិកាលទី៧?

ព័ត៌មាន
ការអនុវត្តន៍នូវកំណែទម្រង់តាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាលនិងវះកាត់» ក្នុង រដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយ សម្ដេចធិបតី ហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ