ចិនផ្អាកការនាំចូលគ្រឿងសមុទ្រទាំងអស់ពីជប៉ុន

ចិនផ្អាកការនាំចូលគ្រឿង សមុទ្រទាំងអស់ពីជប៉ុន ដើម្បីឆ្លើយតបនឹងការបញ្ចេញទឹកចម្រោះពីរោងចក្រថាមពលនុយក្លេអ៊ែ ហ្វូគូស៊ីម៉ា


ប្រទេសចិនបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហាថា ខ្លួននឹងផ្អាកការនាំចូលអាហារសមុទ្រទាំងអស់ពីប្រទេសជប៉ុន ខណៈដែលជប៉ុនបានចាប់ផ្ដើមបង្ហូរទឹកកាកសំណល់ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាដៃអ៊ីឈិ (Fukushima Daiichi) ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បើទោះបីជាទឹកនោះ ត្រូវបានឆ្លងកាត់ការចម្រោះរួចហើយក្ដី។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានីកេអេស៊ា។
ចិនផ្អាកការនាំចូលគ្រឿងសមុទ្រទាំងអស់ពីជប៉ុន
ដោយ

ប្រទេសជប៉ុនបានសម្រេចកំណត់ថ្ងៃទី២៤ ខែសីហាកន្លងទៅនេះ ដើម្បីចាប់ផ្ដើមបញ្ចេញទឹកវិទ្យុសកម្មដែលចម្រោះរួច ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលបានធ្វើឱ្យចិនខឹងសម្បារយ៉ាងខ្លាំងចំពោះទង្វើដ៏ចចេសរបស់ជប៉ុនមួយនេះ ហើយចិនក៏បានប្រកាសថា នឹងផ្អាកការនាំចូលផលិតផលសមុទ្រទាំងអស់ពីប្រទេសជប៉ុនផងដែរ។

ក្រសួងការបរទេសចិនបានក្នុងសេចក្ដីថ្លែងការណ៍តាមអនឡាញថា អ្វីដែលជប៉ុនបានធ្វើនេះ គឺជាការបញ្ជូនហានិភ័យដល់ពិភពលោក និងបញ្ជូនការឈឺចាប់ដល់មនុស្សជំនាន់ក្រោយ ដោយក្លាយជាអ្នកបំផ្លាញបរិស្ថាន និងអេកូបរិស្ថាន និងជាអ្នកបំពុលសមុទ្រពិភពលោកព្រមទាំងជាអ្នករំលោភសិទ្ធិប្រជាជនចំពោះបញ្ហាសុខភាព ការអភិវឌ្ឍ និងសិទ្ធិបរិស្ថានផងដែរ។
សេចក្ដីថ្លែងការណ៍នេះក៏បាននិយាយដែរថា ប្រទេសជប៉ុនបានបំពានទំនួលខុសត្រូវផ្នែកសីលធម៌ និងកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិ ហើយចិនក៏បានថ្កោលទោសចំពោះទង្វើរបស់ជប៉ុននេះថា មានភាពអាត្មានិយម។
ទីក្រុងប៉េកាំងបានចាត់ទុកការប្រកាសពីការផ្អាកការនាំចូលផលិតផលសមុទ្រពីជប៉ុនរួមទាំងអាហារសមុទ្រនេះ គឺដើម្បីការពារសុខភាពរបស់អ្នកប្រើប្រាស់នៅប្រទេសចិន។
នៅមុនពេលការបង្ហូរទឹកកខ្វក់នេះ ប្រទេសចិនក៏បានដាក់បម្រាមលើការនាំចូលអាហារសមុទ្រពីខេត្តចំនួន១០នៅក្នុងប្រទេសជប៉ុនរួចហើយដែរ ខណៈដែលការនាំចូលអាហារសមុទ្រពីខេត្តផ្សេងទៀតត្រូវឆ្លងកាត់ការធ្វើតេស្ដជាតិវិទ្យុសកម្មជាមុនសិន។ ហើយកាលពីថ្ងៃពុធ ទី២៣ ខែសីហា រដ្ឋាភិបាលទីក្រុងហុងកុងក៏បានអនុវត្តតាមការហាមឃាត់របស់រដ្ឋាភិបាលក្រុងប៉េកាំង ដែលកំណត់លើការនាំចូលអាហារសមុទ្រពីខេត្តទាំង១០នេះផងដែរ។
ទឹកត្រូវបានគេប្រើសម្រាប់ធ្វើគ្រប់គ្រងសំណល់វិទ្យុសកម្ម បានស្ដុកនៅក្នុងរោងចក្រហ្វូគូស៊ីម៉ា បន្ទាប់ពីរងការវាយប្រហារពីការរញ្ជួយដីនៅខែមីនា ឆ្នាំ២០១១ និងរលកយក្សស៊ូណាមិន ហើយទឹកវិទ្យុសកម្មទាំងនោះ ត្រូវបានរក្សាទុកនៅក្នុងអាងជាង១ពាន់ ដែលជិតពេញអស់ហើយ។ ឥឡូវជប៉ុនចាប់ផ្ដើមបញ្ចេញវាជាបណ្តើរៗក្នុងរយៈពេលជាង៣០ឆ្នាំ។
ដើម្បីឆ្លើយតបនឹងកង្វល់របស់ប្រទេសជិតខាង មានដូចជាចិនជាដើម រដ្ឋាភិបាលជប៉ុននឹងតាមពិនិត្យមើលពីកម្រិតនៃជាតិវិទ្យុសកម្មនៅតាមដែនទឹក និងជិវិតសត្វត្រីនៅក្បែរៗនោះ ហើយមន្ត្រី ជប៉ុនបាននិយាយថា ពួកគេនឹងបង្ហាញទិន្នន័យឱ្យដឹងតាមគេហទំព័រនៅពេលឆាប់ៗនេះ។
សូមរំលឹកដែរថា ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បាននិយាយកាលពីខែកក្កដាថា ផែនការបញ្ចេញទឹកកាកសំណល់នេះ នឹងមានផលប៉ះពាល់នៃវិទ្យុសកម្មតិចតួចបំផុតទៅលើមនុស្ស និងបរិស្ថាន៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


រដ្ឋាភិបាលថៃមានតែក្បាលម៉ាស៊ីនដឹកនាំ ប៉ុន្តែសមាជិកនៅមិនទាន់ស្រុះស្រួលគ្នានៅឡើយ

ព័ត៌មាន
រហូតដល់ព្រឹកថ្ងៃសុក្រសប្តាហ៍នេះ រដ្ឋាភិបាលថៃ គឺមានតែក្បាលម៉ាស៊ីនដឹកនាំប៉ុណ្ណោះ ប៉ុន្តែសមាជិករដ្ឋបាលថ្មី នៅមិនទាន់ទទួលបានការស្រុះស្រួលគ្នា…

ពូទីនចេញសាររំលែកទុក្ខ និងថា លោក ព្រីហ្កូហ្ស៊ីន ប្រព្រឹត្ត«កំហុសធ្ងន់ក្នុងជីវិត»

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានធ្វើអត្ថាធិប្បាយជាសាធារណៈលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍ទី២៤ខែសីហា អំពីការធ្លាក់យន្តហោះដែលគេជឿថា …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ