ចិនកាត់បន្ថយអត្រាទុនបម្រុងរបស់ធនាគារលើកទី២ដើម្បីជួយឱ្យសេដ្ឋកិច្ចងើប

ចិនកាត់បន្ថយអត្រាទុនបម្រុងរបស់ធនាគារជាលើកទី២ ដើម្បីជួយជំរុញការងើបសេដ្ឋកិច្ច


ធនាគារកណ្តាលរបស់ប្រទេសចិនបានសម្រេចកាត់បន្ថយចំនួនសាច់ប្រាក់ដែលធនាគារទាំងអស់ត្រូវរក្សាទុកធ្វើជាទុនបម្រុងជាលើកទី២នៅឆ្នាំ២០២៣ ដើម្បីបង្កើនសាច់ប្រាក់ងាយស្រួល និងគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេស។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
ចិនកាត់បន្ថយអត្រាទុនបម្រុងរបស់ធនាគារលើកទី២ដើម្បីជួយឱ្យសេដ្ឋកិច្ចងើប
ដោយ

ធនាគាររបស់ប្រជាជនចិន (PBOC) ដែលជាធនាគារកណ្ដាលចិនបាននិយាយថា ខ្លួននឹងកាត់បន្ថយអត្រាតម្រូវការទុនបម្រុងចំនួន០.២៥% សម្រាប់ធនាគារទាំងអស់ដោយលើកលែងតែធនាគារដែលបានអនុវត្តអត្រាទុនបម្រុង៥%ប៉ុណ្ណោះ ចាប់ពីថ្ងៃទី១៥ ខែកញ្ញាតទៅ។ការកាត់បន្ថយនេះធ្វើឡើងបន្ទាប់ពីមានការកាត់បន្ថយ០.២៥%សម្រាប់ធនាគារទាំងអស់កាលពីខែមីនា និងបានកើតឡើងចំពេលដែលប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២ក្នុងពិភពលោកមួយនេះកំពុងខំប្រឹងបន្តការងើបសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។
លោក វេន ប៊ីន (Wen Bin) ប្រធានសេដ្ឋវិទូនៅធនាគារ Minsheng បាននិយាយថា សេដ្ឋកិច្ចរបស់ចិនកំពុងប្រឈមមុខនឹងតម្រូវការធ្លាក់ចុះ ហើយការកាត់បន្ថយអត្រាតម្រូវការទុនបម្រុងនេះអាចបង្ហាញផ្លូវដល់ស្ថាប័នហិរញ្ញវត្ថុឱ្យកាន់តែប្រសើរក្នុងការបង្កើនការគាំទ្រសម្រាប់សេដ្ឋកិច្ចពិតប្រាកដ និងជំរុញទំនុកចិត្តរបស់អ្នកលេងទីផ្សារផងដែរ។
មន្ត្រីម្នាក់នៅធនាគារកណ្តាលត្រូវបានស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Xinhua ដែលបាននិយាយថា ការផ្លាស់ប្តូរនេះត្រូវបានគេរំពឹងថា នឹងរំដោះបានជាង៦៨ពាន់លានដុល្លារសម្រាប់សាច់ប្រាក់ងាយស្រួល (Liquidity) ក្នុងរយៈពេលមធ្យមទៅរយៈពេលវែង។ ធនាគារកណ្តាលនេះបាននិយាយថា អត្រាតម្រូវការទុនបម្រុងជាមធ្យមសម្រាប់ស្ថាប័នហិរញ្ញវត្ថុមានប្រហែលជាង៧%បន្ទាប់ពីការកាត់បន្ថយនេះហើយ។

ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ច រដ្ឋាភិបាលបានដាក់ចេញនូវវិធានការគោលនយោបាយជាបន្តបន្ទាប់នៅក្នុងពេលប៉ុន្មានខែថ្មីៗនេះរួមទាំងវិធានការមួយចំនួន ដើម្បីជំរុញតម្រូវការលំនៅឋានផងដែរ។ ហើយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ធនាគារកណ្តាលចិនក៏បានសន្យាដែរថា នឹងធ្វើឱ្យគោលនយោបាយរបស់ខ្លួន«ច្បាស់លាស់និងខ្លាំងក្លា»ដើម្បីគាំទ្រសេដ្ឋកិច្ច និងរក្សាអត្រាប្តូរប្រាក់យន់របស់ចិនជាមូលដ្ឋានឱ្យមានស្ថិរភាព។
លោក ស៊ូ ទៀនជិន (Xu Tianchen) សេដ្ឋវិទូជាន់ខ្ពស់នៅអង្គភាព Economist Intelligence Unit បាននិយាយថា រដ្ឋាភិបាលចិនមានបំណងគាំទ្រសេដ្ឋកិច្ចដោយហេតុតែមានហានិភ័យដល់គោលដៅកំណើន GDP ក្នុងអត្រា៥%របស់ខ្លួនសម្រាប់ឆ្នាំនេះ។
ចំណែកលោក តាន វ៉ាង (Dan Wang) ប្រធានសេដ្ឋវិទូនៅធនាគារ Hang Seng Bank China បានក្រើនរំលឹកឱ្យឃ្លាំមើលការកាត់បន្ថយការផ្តល់ប្រាក់កម្ចីរយៈពេលមធ្យមនៅថ្ងៃសុក្រនេះបន្ទាប់ពីការកាត់បន្ថយតម្រូវការទុនបម្រុងនេះ ព្រោះការឃ្លាំមើលនោះនឹងមានសារៈសំខាន់ជាងការកាត់បន្ថយតម្រូវការទុនបម្រុងទៅទៀត៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


មេពន្ធដារថា ការប្រមូលចំណូលឆ្នាំនេះអាចគ្រប់តាមផែនការ ខណៈ៨ខែមកនេះ ប្រមូលបានជាង២,៥ពាន់លានដុល្លារ

ព័ត៌មាន
នៅរយៈពេល៨ខែឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារ សម្រេចបានការប្រមូលចំណូលចូលថវិកាជាតិប្រមាណជាង ២ពាន់៥រយលានដុល្លារ ដែលស្មើនឹងជាង ៧១% នៃផែនក…

ក្រុងបាងកកគ្រោងចាយ ១៤ពាន់លានដុល្លារ អភិវឌ្ឍកែប្រែមុខមាត់ឡើងវិញ ដើម្បីក្លាយជាទិសដៅមួយប្រជែងនឹងសិង្ហបុរី

ព័ត៌មាន
ទីក្រុងបាងកករបស់ប្រទេសថៃ កំពុងត្រៀមខ្លួនសម្រាប់ ទទួលយកនូវគម្រោងអភិវឌ្ឍកែប្រែមុខមាត់របស់ខ្លួនឡើងវិញ ដោយមានការចូលរួមអភិវឌ្ឍដោយក្រុមហ៊ុនគ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ