អគ្គនាយកដ្ឋានពន្ធដារ

មេពន្ធដារថា ការប្រមូលចំណូលឆ្នាំនេះអាចគ្រប់តាមផែនការ ខណៈ៨ខែមកនេះ ប្រមូលបានជាង២,៥ពាន់លានដុល្លារ


នៅរយៈពេល៨ខែឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារ សម្រេចបានការប្រមូលចំណូលចូលថវិកាជាតិប្រមាណជាង ២ពាន់៥រយលានដុល្លារ ដែលស្មើនឹងជាង ៧១% នៃផែនការច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
ការប្រមូលចំណូលពន្ធដារសម្រេចបានជាង២,៥ពាន់លានដុល្លារនៅ៨ខែឆ្នាំនេះ
ដោយ

បើទោះបី ការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ នៅតែបន្តរក្សាបានកំណើនជាវិជ្ជមានក៏ដោយចុះ ប៉ុន្ដែ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក៏បានបង្ហាញពីការព្រួយបារម្ភដែរថា វិបត្តិសាកលដែលបាននិងកំពុងកើតមានលើពិភពលោកអាចនឹងប៉ះពាល់ដល់ផែនការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារសម្រាប់ឆ្នាំ២០២៣នេះ និងផែនការសម្រាប់ឆ្នាំបន្ទាប់ផងដែរ។ ទោះ យ៉ាងណា មេពន្ធដារអះអាងថា អគ្គនាយកដ្ឋានពន្ធដារនឹងខិតខំធ្វើយ៉ាងណាឱ្យការប្រមូលចំណូលពន្ធនៅក្នុងឆ្នាំនេះ អាចសម្រេចបានគ្រប់តាមផែនការប្រចាំឆ្នាំផងដែរ។

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែសីហា និង សម្រាប់រយៈពេល៨ខែឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា ស្ថានភាពនៃការប្រមូលចំណូលពន្ធសរុបនៅ៨ខែឆ្នាំ២០២៣នេះ សម្រេចបានជាង ២ពាន់៥រយលានដុល្លារ ដែលស្មើនឹងជាង ៧១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

តាមរយៈលទ្ធផលនៃចំណូលពន្ធដារនៅ ៨ខែឆ្នាំនេះ ដ្បិតថាអាចរក្សាបាននូវកំណើនវិជ្ជមានក៏ពិតមែន ប៉ុន្តែឯកឧត្តម គង់ វិបុល ក៏បានបង្ហាញពីការព្រួយបារម្ភអំពីការគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២៣ និងផែនការសម្រាប់ឆ្នាំបន្ទាប់ផងដែរ។ ការបង្ហាញក្ដីបារម្ភបែបនេះ ដោយសារតែបច្ចុប្បន្ន ភាពមិនប្រាកដប្រជា និងការប្រែប្រួលបរិបទសេដ្ឋកិច្ចសាកល ដែលបង្កឡើងដោយសារការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក និងវិបត្តិសង្រ្គាមរុស្សី-អ៊ុយក្រែន ចង់ ឬមិនចង់ វាបានប៉ះពាល់ដល់បណ្ដាប្រទេស ដែលជាប្រភពទុនសម្រាប់វិនិយោគធំៗមកកម្ពុជា និងធ្វើឲ្យមានកំណើននៃអតិផរណា ដែលអាចជាហានិភ័យក្នុងការគ្រប់គ្រងការប្រមូលចំណូលពន្ធរបស់កម្ពុជានាឆ្នាំនេះនិងផែនការសម្រាប់ឆ្នាំបន្ទាប់។

យ៉ាងណាក៏ដោយចុះ ឯកឧត្តម គង់ វិបុល បានបញ្ជាក់នៅក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេស ស្តីពីការយល់ដឹងអំពីពន្ធដារ នៅថ្ងៃទី១៥ ខែកញ្ញានេះថា ទោះបីជាសេដ្ឋកិច្ចសកលមានការថមថយ ហើយការប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារនៅរយៈពេល៨ខែដើមឆ្នាំនេះមានការថយចុះក្នុងរង្វង់ជាង២០% បើធៀបនឹងឆ្នាំមុនក្តី ប៉ុន្តែឯកឧត្តម អះអាងថា អគ្គនាយកដ្ឋានពន្ធដារនឹងខិតខំធ្វើយ៉ាងណាប្រមូលចំណូលពន្ធឱ្យបានគ្រប់តាមផែនការ។ ដោយការរំពឹងបែបនេះ ដោយសារឯកឧត្តម គង់ វិបុល យោងទៅលើសក្តានុពលពន្ធមួយចំនួនដែលត្រូវប្រមូលនៅចុងឆ្នាំ ដូចជាពន្ធអចលនទ្រព្យ និងពន្ធមធ្យមបាយជាដើម ដែលតាមការវាយតម្លៃរបស់ឯកឧត្តម គឺអាចទទួលបានក្នុងរង្វង់ជាង ១០០លានដុល្លារថែមទៀត។

សូមជម្រាបថា តាមការអះអាងរបស់ឯកឧត្តម គង់ វិបុល នាពេលកន្លងមក អគ្គនាយកដ្ឋានពន្ធដារ មានបេសកកម្មក្នុងការប្រមូលចំណូលពន្ធប្រមាណជាង ៣ពាន់៥រយលានដុល្លារ នៅក្នុងឆ្នាំ២០២៣នេះ ដែលមានការកើនឡើងជាង ២៦%ធៀបនឹងឆ្នាំ២០២២ ខណៈនៅឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារដាក់ផែនការប្រមូលចំណូលពន្ធឱ្យបានប្រមាណជាង៤ពាន់លានដុល្លារ៕ការប្រមូលចំណូលពន្ធឱ្យបានប្រមាណជាង៤ពាន់លានដុល្លារ៕




អត្ថបទបន្ទាប់


សម្តេច ហ៊ុន ម៉ាណែត ស្នើឱ្យក្រុមហ៊ុន Huawei វិនិយោគលើវិស័យបច្ចេកវិទ្យានៅកម្ពុជា

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាស្នើឲ្យក្រុមហ៊ុនផលិតទូរសព្ទដ៏ល្បីល្បាញរបស់ចិន Huawei ពិនិត្យលទ្ធភាពវិនិយោគលើវិស័យបច្ចេកវិទ្…

ចិនកាត់បន្ថយអត្រាទុនបម្រុងរបស់ធនាគារជាលើកទី២ ដើម្បីជួយជំរុញការងើបសេដ្ឋកិច្ច

ព័ត៌មាន
ធនាគារកណ្តាលរបស់ប្រទេសចិនបានសម្រេចកាត់បន្ថយចំនួនសាច់ប្រាក់ដែលធនាគារទាំងអស់ត្រូវរក្សាទុកធ្វើជាទុនបម្រុងជាលើកទី២នៅឆ្នាំ២០២៣ ដើម្បីបង្កើនសា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ