អគ្គនាយកដ្ឋានពន្ធដារ

មេពន្ធដារ ណែនាំឱ្យពង្រឹងការសម្រួលពន្ធជូនវិស័យឯកជនឱ្យបានដិតដល់


ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា នៅរយៈពេល១០ខែដើមឆ្នាំ២០២៣ នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានជាង៣ពាន់លានដុល្លារ ស្មើនឹងប្រមាណ៨៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ តាមរយៈលទ្ធផលនេះ អាចសបញ្ជាក់ឱ្យឃើញថា បញ្ហាភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកលរួមទាំងកម្ពុជា នាពេលបច្ចុប្បន្ន មិនបានជះឥទ្ធិពលធ្ងន់ធ្ងរដល់ដំណើរការប្រមូលចំណូលពន្ធអាកររបស់អគ្គនាយកដ្ឋានពន្ធដារនោះទេ។
2
ដោយ

យ៉ាងណាមិញថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារ បានណែនាំឱ្យមានការពង្រឹងការផ្សព្វផ្សាយ និងយកចិត្តទុកដាក់អនុវត្តការលើកទឹកចិត្ត និងសម្រួលផ្នែកពន្ធដារជូនវិស័យឯកជនឱ្យបានដិតដល់។

នាកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែតុលា និងសម្រាប់រយៈពេល១០ខែឆ្នាំ២០២៣ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា ចំណូលពន្ធអាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ គិតត្រឹមរយៈពេល១០ខែដើមឆ្នាំ២០២៣នេះ មានជាង៣ពាន់លានដុល្លារ ស្មើនឹងជិត៨៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ក្នុងនោះ ការគ្រប់គ្រងប្រមូលចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) សម្រេចបានប្រមាណជិត៦៣លានដុល្លារ ពីសហគ្រាសជាអ្នកជាប់ពន្ធ អនិវាសនជនចំនួន៨២សហគ្រាស។

តាមរយៈលទ្ធផលដែលអគ្គនាយកដ្ឋានពន្ធដារសម្រេចបាននៅពេលនេះ អាចសបញ្ជាក់ឱ្យឃើញថា បញ្ហាភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកលរួមទាំងកម្ពុជា ដែលបង្កឡើងដោយវិបត្តិកូវីដ-១៩ បញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចធំៗ មិនបានជះឥទ្ធិពលធ្ងន់ធ្ងរដល់ដំណើរការប្រមូលចំណូលពន្ធអាកររបស់អគ្គនាយកដ្ឋានពន្ធដារកម្ពុជានោះទេ។

តែយ៉ាងណាក៏ដោយ ឯកឧត្តម គង់ វិបុល បានណែនាំឱ្យមន្ត្រីពន្ធដារពង្រឹងការផ្សព្វផ្សាយ និងអនុវត្តដោយយកចិត្តទុកដាក់នូវវិធានការលើកទឹកចិត្ត និងសម្រួលផ្នែកពន្ធដារ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ជូនវិស័យឯកជនឱ្យបានល្អ និងដិតដល់បំផុត។ បន្ថែមលើនេះឯកឧត្តម ក៏បានណែនាំឱ្យរៀបចំ និងធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ក្នុងការអនុវត្តនូវវិធានការលើកទឹកចិត្ត និងការសម្រួលផ្នែកពន្ធដារ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ព្រមទាំងបន្តពង្រឹងការអនុវត្តការងារប្រកបដោយការយកចិត្តទុកដាក់តាមអនុសាសន៍ណែនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញកន្លងមក សំដៅជួយពង្រឹងគុណភាពនៃការផ្តល់សេវា និងប្រសិទ្ធភាពការងារ។

ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានពន្ធដារនឹងបន្តយកចិត្តទុកដាក់ និងពង្រឹងការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាដល់អ្នកជាប់ពន្ធ ការដាក់ចេញនូវអាទិភាពការងារ និងដោះស្រាយនូវបញ្ហាប្រឈមនានារបស់វិស័យឯកជន និងសាធារណជនទូទៅ ការលើកកម្ពស់ការយល់ដឹង និងការអប់រំអំពីពន្ធដារ ការពង្រឹងការបំពេញការងារដោយផ្អែកលើនិយាមនីតិវិធីប្រតិបត្តិការងារ (SOP) លើគ្រប់ប្រភេទការងារ និងប្រភេទពន្ធផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើស្ថានភាពវិស័យអចលនទ្រព្យនៅប្រទេសមហាអំណាចចិនមានស្ថានភាពយ៉ាងដូចម្តេច ?

ព័ត៌មាន
វិបត្តិទីផ្សារអចលនទ្រព្យនៅប្រទេសចិន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២ នៅលើពិភពលោក កាន់តែមានស្ថានភាពអាក្រក់ទៅៗ ខណៈតម្លៃធ្លាក់ចុះខ្លាំ…

កម្ពុជារំពឹងឆ្នាំ២០២៤ ជាឆ្នាំរស់ឡើងវិញនៃវិស័យទេសចរណ៍ ខណៈអ្នកជំនាញស្នើឱ្យធ្វើកំណែទម្រង់ផលិតផល និងសេវាកម្មមួយចំនួន

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញសុទិដ្និនិយមខ្ពស់ចំពោះគោលនយោបាយអភិវឌ្ឍន៍ និងស្តារវិស័យទេសចរណ៍ ដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្របញ្ចកោណដំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ