អគ្គនាយកដ្ឋានពន្ធដារ

ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច ជំរុញឲ្យអគ្គនាយកដ្ឋានពន្ធដារពង្រឹងការប្រមូលចំណូលបន្ថែម


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាត់ទុកការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ ជាការចូលរួមចំណែកដ៏សំខាន់ក្នុងការបន្តអភិវឌ្ឍន៍ប្រទេសជាតិ។ យ៉ាងណាមិញថ្នាក់ដឹកនាំរូបនេះ ជំរុញឲ្យអគ្គនាយកដ្ឋានពន្ធដារពង្រឹងការប្រមូលចំណូលបន្ថែម ក្រោយនៅពេញមួយឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលសរុបបានជាង៣ពាន់៦រយលានដុល្លារស្មើនឹងជាង១០១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣។
អគ្គនាយកដ្ឋានពន្ធដារ
ដោយ

ថ្លែងនាកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល ដែលអគ្គនាយកដ្ឋានពន្ធដារសម្រេចបានក្នុងឆ្នាំ២០២៣ កន្លងមក និងបានចាត់ទុកការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារជាការចូលរួមចំណែកដ៏សំខាន់ក្នុងការបន្តអភិវឌ្ឍន៍ប្រទេសជាតិ។ ថ្នាក់ដឹកនាំរូបនេះបានគូសបញ្ជាក់ថា ដ្បិតថា នៅក្នុងឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា ស្ថិតក្នុងសភាពការណ៍លំបាក ប្រឈមនឹងហានិភ័យ ភាពមិនប្រាកដប្រជានៃស្ថានភាពសេដ្ឋកិច្ច និងនយោបាយសាកលយ៉ាងណាក៏ដោយ អគ្គនាយកដ្ឋានពន្ធដារសម្រេចបានលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធបានយ៉ាងល្អប្រសើរ ដោយសម្រេចបានលើសផែនការថែមទៀតផង។

ជាក់ស្ដែង នៅពេញមួយឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករបានជាង៣ពាន់៦រយលានដុល្លារស្មើនឹងជាង១០១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣ និងកើនឡើងជាង៤% បើធៀបនឹងឆ្នាំ២០២២។ យ៉ាងណាក៏ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជំរុញឱ្យអគ្គនាយកដ្ឋានពន្ធដារត្រូវបន្តពង្រឹងការប្រមូលចំណូលពន្ធបន្ថែមទៀត។ ជាមួយគ្នានេះឯកឧត្តម បានដាក់ចេញនូវទិសដៅការងារមួយចំនួនដល់អគ្គនាយកដ្ឋានពន្ធដារ ដោយជំរុញឲ្យអគ្គនាយកដ្ឋានពន្ធដារបន្តពង្រឹងការផ្សព្វផ្សាយ, បន្តរៀបចំ និងធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្ត,ពង្រឹងការយកចិត្តទុកខ្ពស់លើគុណភាពនៃការផ្ដល់សេវា, បន្តធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ និងទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, បន្តការងារកែទម្រង់ធនធានមនុស្ស និងរៀបចំលិខិតបទដ្ឋានគតិយុត្តជាដើម។

សូមបញ្ជាក់ថា ឆ្នាំ២០២៣ គឺជាឆ្នាំទី៥ និងជាឆ្នាំចុងក្រោយនៃយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេល៥ឆ្នាំ២០១៩-២០២៣ ហើយឆ្នាំ២០២៤ គឺជាឆ្នាំទី១នៃការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូលដំណាក់កាល៥ឆ្នាំបន្ទាប់២០២៤-២០២៨។ ជារួមអគ្គនាយកដ្ឋានពន្ធដារបានអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រកៀរគរចំណូល២០១៩-២០២៣ របស់រាជរដ្ឋាភិបាល ដែលផ្ដោតសំខាន់ទៅលើការធ្វើបច្ចុប្បន្នភាព និងទំនើបកម្មគោលនយោបាយ និងរដ្ឋបាលសារពើពន្ធជាបន្តបន្ទាប់ ដើម្បីជំរុញបង្កើនសមត្ថភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព នៃការគ្រប់គ្រងប្រមូលចំណូលពន្ធ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កុំថាឡើយមហាយក្សចិន! សូម្បីវិស័យអចលនទ្រព្យនៅសហអាម៉េរិក ក៏ប្រឈមវិបត្តិបំណុលធ្ងន់ធ្ងរដែរ

ព័ត៌មាន
ស្របពេលវិស័យអចលនទ្រព្យនៅប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោកកំពុងជាប់ផុងក្នុងវិបត្តិបំណុលដោះស្រាយមិនទាន់ដោះស្រាយចេញស្រួលបួល…

អ្នកជំនាញថា វិស័យកសិកម្មកម្ពុជា គួរងាកទៅផលិតបែប អខនិក បើចង់ប្រកួតប្រជែងជាមួយប្រទេសជិតខាង

ព័ត៌មាន
អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា វិស័យកសិកម្មរបស់កម្ពុជានឹងមិនអាចប្រកួតប្រជែងឈ្នះប្រទេសជិតខាងបានឡើយ ប្រសិនបើបន្តអនុវត្តការផលិតដូចសព្វថ្ងៃ ដ្បិតថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ