ហិរញ្ញវត្ថុ

ថៃនឹងបង្កើតក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម ដើម្បីដោះស្រាយបំណុលគ្រួសារ ដែលចេះតែកើនឡើង


នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បានលើកឡើងកាលពីពេលថ្មីៗថា ថៃនឹងបង្កើតក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មមួយនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤ ដើម្បីជួយដោះស្រាយបញ្ហាដ៏ស្មុគស្មាញរបស់ខ្លួនពាក់ព័ន្ធនឹងបំណុលគ្រួសារ ដែលចេះតែកើនឡើងរហូតដល់៤៥២ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ហិរញ្ញវត្ថុ
ដោយ

ការគ្រប់គ្រងបំណុលគ្រួសារមានបញ្ហាប្រឈមជាច្រើនដោយសារតែម្ចាស់បំណុលមួយចំនួនបដិសេធមិនចូលរួមក្នុងដំណើរការដោះស្រាយបញ្ហានេះ។ នេះបើតាមលោក សេដ្ឋា ថាវីស៊ីន បានប្រាប់សន្និសីទសារព័ត៌មានស្តីពីវិធានការ ដើម្បីដោះស្រាយបំណុលទាំងក្នុង និងក្រៅប្រព័ន្ធហិរញ្ញវត្ថុ។

ថៃមានអនុបាតបំណុលគ្រួសារខ្ពស់បំផុតមួយនៅក្នុងតំបន់ គឺមានជាង៤៥១ពាន់លានដុល្លារ ឬស្មើនឹងជិត៩១%នៃផលិតផលក្នុងស្រុកសរុបគិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២៣ ហើយការប្រើប្រាស់កម្ចីក្រៅផ្លូវការខុសច្បាប់ភាគច្រើន គឺជាក្រុមគ្រួសារមានចំណូលទាប ដែលមិនអាចទទួលបានប្រាក់កម្ចីពីធនាគារ ជាហេតុធ្វើឱ្យពួកគេភាគច្រើនជាប់ជំពាក់ដោយបំណុលដែលមានអត្រាការប្រាក់ខ្ពស់ជាងនៅធនាគារ។

លោក សេដ្ឋា បានប្រាប់អ្នកកាសែតថា កត្តានេះហើយទើបជំរុញឱ្យធនាគារប្រាក់សន្សំរបស់រដ្ឋាភិបាល គ្រោងបង្កើតក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មមួយក្នុងបំណងសំខាន់ ដើម្បីជួយដោះស្រាយបំណុលគ្រួសារដ៏រ៉ាំរ៉ៃ និងចេះតែកើនឡើង។ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតជុំវិញវិសាលភាព និងតួនាទីរបស់ក្រុមហ៊ុននេះនោះទេ គ្រាន់តថា ក្រុមហ៊ុនថ្មីនេះនឹងផ្តល់វិធានការបន្ធូរបន្ថយថែមទៀតដល់ការគ្រប់គ្រងបំណុលគ្រួសារ។

គួរបញ្ជាក់ថា ចាប់តាំងពីខែធ្នូមក រដ្ឋាភិបាលថៃបានជួយដោះស្រាយបំណូលជូនប្រជាពលរដ្ឋបានប្រមាណជាង១ម៉ឺននាក់ជាមួយនឹងបំណុលក្រៅផ្លូវការរួមបញ្ចូលគ្នាជិត១៩លានដុល្លារក្នុងចំណោមមនុស្សជាង១៤ម៉ឺននាក់ ដែលបានចុះឈ្មោះហើយ។ រដ្ឋាភិបាលបានប៉ាន់ប្រមាណថា មានបំណុលក្រៅប្រព័ន្ធប្រហែលជាង១ពាន់លានដុល្លារ។ លោក សេដ្ឋា បានចាត់ទុកបញ្ហាបំណុលនេះ គឺជាឧបសគ្គដ៏ចម្បងមួយនៅក្នុងការពង្រឹងសេដ្ឋកិច្ចរបស់ប្រទេសថៃ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ព្រឹទ្ធសភាអាម៉េរិកកំពុងពិនិត្យកញ្ចប់ថវិកាដ៏មហាសាល ដែលភាគច្រើនផ្តល់ជំនូយលើសង្រ្គាម ខណៈជំនួយមនុស្សធម៌មានតិចតួច

ព័ត៌មាន
ព្រឹទ្ធសភាអាម៉េរិក ដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យកំពុងពិនិត្យសេចក្តីព្រាងកញ្ចប់ថវិកា ដែលមានទឹកប្រាក់រហូតដល់ទៅជាង៩៥ពាន់លានដុល្លារ។ កញ្ចប…

តើចិនអាចជួយក្រុមហ៊ុន BYD ឱ្យវ៉ាដាច់ក្រុមហ៊ុនរថយន្តអាម៉េរិក Tesla បានយ៉ាងដូចម្ដេច?

ព័ត៌មាន
ក្រុមហ៊ុន BYD បានចាប់ផ្ដើមផលិតរថយន្តម៉ូដែលថ្មីបំផុតរបស់ខ្លួននៅក្នុងឆ្នាំ២០០៧។ ដំបូងឡើយវាមិនទទួលបានជោគជ័យទេ ដោយសារខ្វះបច្ចេកទេសក្នុងការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ