វិស័យកសិកម្ម

ឆ្លើយតបនឹងចលនាប្រឆាំងសម្លស្ងោរម្រះ! ឯកឧត្តម ឃឹម ហ្វីណង់ ជំរុញឱ្យជជែកយ៉ាងណាឱ្យមានប្រយោជន៍ និងជៀសវាងធ្វើឱ្យប៉ះពាល់ដល់កសិករ


នៅមួយរយៈកន្លងមកនេះ យើងសង្កេតឃើញថា មានការលេងកម្មវិធីមួយតាមបណ្ដាញសង្គមដោយបង្កើតចលនាប្រឆាំងសម្លស្ងោរម្រះ ដែលជាចលនាមួយអាចធ្វើឱ្យប៉ះពាល់ទីផ្សារម្រះ និងជីវភាពរបស់កសិករ ដែលជាអ្នកដាំម្រះ។ ទន្ទឹមនឹងនេះ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើកឡើងថា បើជ្រុលជាបបួលគ្នាលេង គួរលេងយ៉ាងណាឱ្យមានប្រយោជន៍ និងជៀសវាងកុំឱ្យប៉ះពាល់ដល់ជីវភាពរបស់កសិករ។
វិស័យកសិកម្ម
ដោយ

ក្រោយមានការបង្ហោះពីចលនាប្រឆាំងសម្លស្ងោរម្រះនៅលើបណ្តាញសង្គមហ្វេសប៊ុក ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញមកបំផុតឱ្យជជែកពីអត្ថប្រយោជន៍របស់ម្រះ និងស្នើឱ្យបញ្ឈប់សកម្មភាពបំផុសបែបអវិជ្ជមានទាំងនោះ ដ្បិតវាអាចធ្វើឱ្យប៉ះពាល់ដល់ប្រជាកសិករខ្មែរ ដែលជាអ្នកដាំម្រះ។ សម្រាប់ឯកឧត្តម ឃឹម ហ្វីណង់ បើជ្រុលជាបបួលគ្នាលេង គួរលេងយ៉ាងណាឱ្យមានប្រយោជន៍ និងជៀសវាងការនាំគ្នាលេងដែលធ្វើឱ្យប៉ះពាល់ដល់មុខរបរ និងជីវភាពរបស់កសិករ។

​អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រូបនេះ ជំរុញឱ្យមានការសន្ទនាគ្នាលើអត្ថប្រយោជន៍នៃដំណាំកសិកម្មរបស់កសិករ ជាជាងបង្កើតចលនាដោយបបួលគ្នាបដិសេធន៍មិនគាំទ្រ ឬមិនបរិភោគ ព្រោះវាអាចបង្កផលអវិជ្ជមានដល់កសិករជាអ្នកផលិត។

​ទន្ទឹមគ្នានេះ ឯកឧត្តម ឃឹម ហ្វីណង់ ស្នើឱ្យជួយផ្សព្វផ្សាយបន្តពីផេក«ដាំដោយខ្មែរ Planted by Khmer» ដែលជាផេកគាំទ្រកសិផលក្នុងស្រុករបស់ក្រសួង ព្រោះសកម្មភាពបែបនេះនឹងបានជាប្រយោជន៍ដល់ប្រជាកសិករដោយផ្ទាល់ផង និងជួយជំរុញការគាំទ្រការប្រើប្រាស់កសិផលក្នុងស្រុកផងដែរ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមាគមឧកញ៉ាកម្ពុជា គ្រោងចំណាយជាង ៧២ម៉ឺនដុល្លារ លើការងារសប្បុរសធម៌ និងការងារសង្គមក្នុងឆ្នាំ២០២៤

ព័ត៌មាន
សមាគមឧកញ៉ាកម្ពុជា នៅឆ្នាំ២០២៤នេះ គ្រោងប្រើប្រាស់ថវិកាប្រមាណជាង ៧២ម៉ឺនដុល្លារ លើការងារសប្បុរសធម៌ និងការងារសង្គម ដើម្បីចូលរួមចំណែកជាមួយ…

ក្រសួងកសិកម្មរៀបចំកម្មវិធីប្រកួតប្រជែងការកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីលើកកម្ពស់ទីផ្សារ និងការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា

ព័ត៌មាន
នាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ នឹងរៀបចំម្មវិធីប្រកួតប្រជែងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមលើកទី១ ឆ្នាំ២០២៤ នៅខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ