វិស័យកសិកម្ម

វៀតណាម វ៉ាដាច់ឥណ្ឌា និងថៃ ក្លាយជាអ្នកផ្គត់ផ្គង់អង្ករធំបំផុតរបស់សិង្ហបុរី


ការិយាល័យពាណិជ្ជកម្មវៀតណាម ប្រចាំនៅសិង្ហបុរី បាននិយាយថា វៀតណាម បានវ៉ាដាច់ឥណ្ឌា និងថៃ ជាលើកដំបូង ក្លាយជាប្រទេសនាំចេញអង្ករធំជាងគេទៅកាន់សិង្ហបុរី ដោយបាននាំចេញអង្ករក្នុងតម្លៃជាង២៦លានដុល្លារ នៅ៣ខែដំបូងឆ្នាំនេះ គឺកើនឡើងជាង៨០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដោយបានក្តោបចំណែកទីផ្សារជាង៣២%។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យកសិកម្ម
ដោយ

វៀតណាមបាននាំមុខប្រទេសថៃ និងឥណ្ឌា លើការនាំចេញអង្ករទៅកាន់ប្រទេសសិង្ហបុរី ក្នុងតម្លៃជាង២៦លានដុល្លារ នៅ៣ខែខែដំបូងនៃឆ្នាំនេះ កើនឡើងជាង៨០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដោយបានក្តោបចំណែកទីផ្សារជាង៣២%។ ចំណែកថៃ បាននាំចេញអង្ករសម្រេចបានជិត២៥លានដុល្លារអាម៉េរិក ខណៈឥណ្ឌាសម្រេចបានជាង២៤លានដុល្លារអាម៉េរិក។

ទោះជាតម្លៃនាំចេញអង្ករសំរូប និងអង្ករខ្សាយរបស់វៀតណាម ទៅសិង្ហបុរី បានធ្លាក់ចុះក៏ពិតមែន ប៉ុន្តែតម្លៃនាំចេញអង្ករដំណើប អង្ករក្រអូប និងអង្ករបាក់ បានជួយប៉ះប៉ូវជាមួយនឹងការធ្លាក់ចុះការនាំចេញអង្ករខ្សាយនោះ ដោយតម្លៃនាំចេញអង្ករដំណើបមានទំហំជិត៣លានដុល្លារ, អង្ករក្រអូបជាង១៣លានដុល្លារ និងអង្ករបាក់ជាង៤២ម៉ឺនដុល្លារ។

ការិយាល័យពាណិជ្ជកម្មវៀតណាម ប្រចាំនៅសិង្ហបុរី បានអះអាងថា នេះគឺជាកត្តាចម្បងដែលបានជួយវៀតណាម វ៉ាដាច់ប្រទេសថៃ និងឥណ្ឌាក្លាយជាប្រទេសដែលមានចំណែកទីផ្សារអង្ករច្រើនជាងគេនៅប្រទេសសិង្ហបុរី។ ការិយាល័យដដែលនេះ បាននិយាយថា ថៃ ឥណ្ឌា និងជប៉ុន គឺជាដៃគូប្រកួតប្រជែងដ៏សំខាន់របស់វៀតណាម នៅក្នុងទីផ្សារអង្ករនៅសិង្ហបុរី ហើយថា ការហាមឃាត់ការនាំចេញអង្កររបស់ប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានបង្កើតលក្ខខណ្ឌដ៏ល្អសម្រាប់វៀតណាមក្នុងការបង្កើនចំណែកទីផ្សារនៅក្នុងប្រទេសសិង្ហបុរី។

ទោះជាយ៉ាងណា ការិយាល័យនេះបានណែនាំដល់ក្រុមហ៊ុននាំចេញអង្ករវៀតណាមទាំងអស់ឱ្យបន្តលើកកម្ពស់ការប្រកួតប្រជែង និងលើកកម្ពស់គុណភាពអង្ករផងដែរ ហើយការិយាល័យនេះនឹងរៀបចំការតាំងពិព័រណ៍បន្ថែមទៀត ដើម្បីបង្កើនវត្តមានអង្ករវៀតណាមនៅក្នុងទីផ្សារដ៏មានសក្តានុភាពមួយនេះ៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ ដាក់គោលដៅនាំចេញទុរេនឱ្យបាន៣,៥ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤ នេះ

ព័ត៌មាន
ថៃ ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២ នៅអាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី បានកំណត់គោលដៅនាំចេញទុរេនដែលជាស្ដេចផ្លែឈើ ឱ្យបានប្រមាណ១លានតោន ដែលគិ…

តើទស្សនកិច្ច៣ថ្ងៃរបស់លោក វ៉ាង យី នៅកម្ពុជា ភាគីទាំងពីរបានប្តេជ្ញា និងគាំទ្រគ្នាទៅវិញទៅមកលើចំណុចអ្វីខ្លះ?

ព័ត៌មាន
ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនមកកាន់កម្ពុជារយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ជាស្ថាបពរ បន្ទាប់ពីប្រមុខការទូតច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ