សមាគមឧកញ៉ាកម្ពុជា

សមាគមឧកញ៉ាកម្ពុជា គ្រោងចំណាយជាង ៧២ម៉ឺនដុល្លារ លើការងារសប្បុរសធម៌ និងការងារសង្គមក្នុងឆ្នាំ២០២៤


សមាគមឧកញ៉ាកម្ពុជា នៅឆ្នាំ២០២៤នេះ គ្រោងប្រើប្រាស់ថវិកាប្រមាណជាង ៧២ម៉ឺនដុល្លារ លើការងារសប្បុរសធម៌ និងការងារសង្គម ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហារបស់ពលរដ្ឋ ដែលកំពុងជួបការលំបាក។ នេះបើយោងតាមការអះអាងរបស់ឧកញ៉ា ផែ ហុកឈួន អនុប្រធានសមាគមឧកញ៉ាកម្ពុជា នៅក្នុងពិធីបូកសរុបការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤របស់សមាគមឧកញ៉ាកម្ពុជា ដែលបានធ្វើឡើងកាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៤។
សមាគមឧកញ៉ាកម្ពុជា គ្រោងចំណាយជាង ៧២ម៉ឺនដុល្លារ លើការងារសប្បុរសធម៌ និងការងារសង្គមក្នុងឆ្នាំ២០២៤ សមាគមឧកញ៉ាកម្ពុជា នៅឆ្នាំ២០២៤នេះ
ដោយ

បើតាមអ្នកឧកញ៉ា ផែ ហុកឈួន នៅឆ្នាំ២០២៤ ចំណូលសរុបរបស់សមាគមឧកញ៉ាកម្ពុជាជាង ១,៦៧ លានដុល្លារអាមេរិក ដែលបានមកពីចំណូលភាគទានរបស់ក្រុមប្រឹក្សាភិបាល ចំណូលភាគទានសមាជិក ចំណូលការប្រាក់ និងចំណូលផ្សេងទៀត។ រីឯការចំណាយនៅឆ្នាំ២០២៤ គឺមានជាង ១,៥៦លានដុល្លារអាមេរិក។ តាមរបាយការណ៍ដដែលនេះ បង្ហាញថា ចំណូលរបស់សមាគមឧកញ៉ានៅឆ្នាំ២០២៤នេះ គឺមានការធ្លាក់ចុះជាង ១,២៦ លានដុល្លារ បើធៀបនឹងឆ្នាំ២០២៣ ពោលគឺ នៅឆ្នាំ២០២៣ ចំណូលរបស់សមាគមមានដល់ទៅ ជាង ២,៩៤លានដុល្លារ ខណៈការចំណាយវិញមានជាង ២,២៦ លានដុល្លារ។

តាមអ្នកឧកញ៉ា លី យ៉ុងផាត់ សមាគមឧកញ៉ាកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់គុណតម្លៃ នៃគោរមងារឧកញ៉ា និងធានាបាននូវសេចក្តីថ្លៃថ្នូរ សីលធម៌ និងសាមគ្គីភាពរឹងមាំរបស់ឧកញ៉ា ដើម្បីជាមូលដ្ឋានក្នុងការរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅចូលរួមកសាង និងអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយជាយុទ្ធសាស្ដ្រផ្សេងៗ ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ជាពិសេសសកម្មភាពសង្គមកិច្ច មនុស្សធម៌ និងសប្បុរសធម៌ ដើម្បីធានាបាននូវភាពសុខសាន្ត សុខដុមនីយកម្ម និងការរីកចម្រើនរបស់ប្រជាជនកម្ពុជា។

បើតាមឧកញ៉ា លី យ៉ុងផាត់ សន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់សមាគមឧកញ៉ាត្រូវបានកំណត់ធ្វើឡើងជារៀងរាល់ចុងឆ្នាំ ប៉ុន្ដែ កាលពីឆ្នាំ២០២៣ ដោយសារតែពេលវេលាមិនសូវសមស្រប ទើបសមាគមសម្រេចលើកពេលមកធ្វើនៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីសមាជិកសរុបជាង ៣០០រូប។

ថ្លែងនៅក្នុងពីធីបូកសរុបការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់សមាគមឧកញ៉ាកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការសម្រេចបានលទ្ធផលការងាររបស់សមាគមឧកញ៉ាកម្ពុជានាពេលកន្លងមក។ ឯកឧត្តមបន្ថែមថា ការសម្រេចបាននៅកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់ ៧% ជាង២ទសវត្សរ៍នៅមុនកូវីដ១៩ ពិតជាមានការចូលរួមចំណែកដ៏សំខាន់ និងមិនអាចកាត់ផ្ដាច់បានពីវិស័យឯកជន ដែលមានអ្នកឧកញ៉ា ឧកញ៉ា និងពាណិជ្ជករផ្សេងទៀតៗ។ យ៉ាងណាមិញ នៅខណៈពេលដែលប្រទេសកំពុងជួបការលំបាក ដោយសារការថមថយចុះនៃសេដ្ឋកិច្ចសកល គឺរឹតតែត្រូវការការចូលរួមឲ្យបានកាន់តែខ្លាំងក្លាពីវិស័យឯកជនថែមទៀត ដើម្បីធ្វើឲ្យប្រទេសកម្ពុជាអាចជំនះរាល់ការលំបាកទាំងអស់នេះបាន។

ចំពោះផែនការសកម្មភាពរបស់សមាគមឧកញ៉ានៅឆ្នាំ២០២៤នេះ ត្រូវបានអ្នកឧកញ៉ា សៀ ឫទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាប្រធានគណៈកម្ម និងទំនាក់ទំនងសាធារណៈ និងអន្តរជាតិ លើកឡើងថា សមាគម នឹងនៅតែបន្ដភាពជាដៃគូជាមួយរាជរដ្ឋាភិបាល ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមរយៈការទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងពង្រីកិច្ចសហប្រតិបត្តិការរវាងសមាគម ជាមួយនឹងដៃគូសភាពាណិជ្ជកម្មនៃបណ្ដាប្រទេសនានា។ លើសពីនេះ សមាគមឧកញ៉ា ក៏នឹងបន្ដរៀបចំវេទិកាធុរកិច្ចកម្ពុជា នៅឆ្នាំ២០២៤ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ផ្ដល់អនុសាសន៍ ៧ចំណុច ដល់សមាគមឧកញ៉ាកម្ពុជា

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន៍ចំនួន ៧ចំណុច ដល់សមាគមឧកញ៉ាកម្ពុជា ដែ…

ឆ្លើយតបនឹងចលនាប្រឆាំងសម្លស្ងោរម្រះ! ឯកឧត្តម ឃឹម ហ្វីណង់ ជំរុញឱ្យជជែកយ៉ាងណាឱ្យមានប្រយោជន៍ និងជៀសវាងធ្វើឱ្យប៉ះពាល់ដល់កសិករ

ព័ត៌មាន
នៅមួយរយៈកន្លងមកនេះ យើងសង្កេតឃើញថា មានការលេងកម្មវិធីមួយតាមបណ្ដាញសង្គមដោយបង្កើតចលនាប្រឆាំងសម្លស្ងោរម្រះ ដែលជាចលនាមួយអាចធ្វើឱ្យប៉ះពាល់ទីផ្សា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ