សម្តេចតេជោហ៊ុន សែន៖ សមាគមឧកញ៉ាកម្ពុជា ជាដៃគូពុំអាចខ្វះបានរបស់រាជរដ្ឋាភិបាល

តើសម្តេចតេជោ ហ៊ុន សែន មើលឃើញពីគុណប្រយោជន៍អ្វីខ្លះរបសសមាគមឧកញ៉ាកម្ពុជា?


ដូចការគ្រោងទុក សមាគមឧកញ៉ាកម្ពុជា ត្រូវបានបើកសម្ពោធជាផ្លូវការហើយកាលពីថ្ងៃទី ១០ ខែមិថុនា ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នៅក្នុងឱកាសបើកសម្ពោធសមាគមឧកញ៉ាកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា សមាគមឧកញ៉ាកម្ពុជា នឹងក្លាយជាថ្នាលសាបព្រោះ និងជាមូលដ្ឋានគ្រឹះនៃបណ្តាញទំនាក់ទំនងសហការដៃគូធុរកិច្ច និងវិនិយោគធំៗនៅកម្ពុជា ព្រមទាំងជាដៃគូ ពុំអាចខ្វះបានរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនតួនាទីរបស់កម្ពុជាឱ្យកាន់តែខ្ពស់លើឆាកពាណិជ្ជកម្មតំបន់ និង សកល។
តើសម្តេចតេជោ ហ៊ុន សែន មើលឃើញពីគុណប្រយោជន៍អ្វីខ្លះរបសសមាគមឧកញ៉ាកម្ពុជា?
ដោយ

លើសពីនេះ សម្តេចបានអំពាវនាវដល់ឧកញ៉ាទាំងអស់ត្រូវប្រកៀកស្មាគ្នាជាមួយរាជរដ្ឋាភិបាល ក្នុងការត្រួសត្រាយកម្ពុជាឱ្យឆ្ពោះទៅកាន់ភាពរុងរឿង កាត់បន្ថយភាពក្រីក្រ និងលើកទឹកចិត្តដល់ឧកញ៉ាកម្ពុជាចូលរួមទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ ពិសេសជួយផ្គត់ផ្គង់អុកស៊ីសែនបន្ថែមសម្រាប់ដង្ហើមប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។

ថ្លែងក្នុងពិធីប្រកាសជាផ្លូវការ «សមាគមឧកញ៉ាកម្ពុជា» កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ការចងក្រងសមាគមឧកញ៉ាកម្ពុជា គឺជាការធ្វើឡើងស្របតាមគោលបំណងរបស់សម្តេច ដើម្បីចងក្រងគ្នាធ្វើសកម្មភាពនានា ជាពិសេសផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនថែមទៀត។ ពោលគឺ សមាគមនេះត្រូវបានបង្កើតឡើង ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងត្រូវការដៃគូសហការជាយុទ្ធសាស្ត្រ ដើម្បីឈានទៅសម្រេចឱ្យបាននូវ ចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ផងដែរ។ សម្តេច បានចាត់ទុកថា នេះជាសក្ខីកម្ម បញ្ជាក់ឱ្យឃើញពីចំណងមេត្រីភាពយ៉ាងរឹងមាំរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក៏ដូចជាការរួបរួមគ្នាវេញជាធ្លុងមួយរវាងភាគីទាំងពីរ ក្រោមម្លប់ត្រឈឹងត្រឈៃនៃសុខសន្តិភាព ដើម្បីបុព្វហេតុ ជាតិមាតុភូមិ និងការអភិវឌ្ឍដ៏យូរអង្វែងនៅកម្ពុជា។ សម្តេចតេជោ បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា សមាគមឧកញ៉ាកម្ពុជា នឹងក្លាយជាថ្នាលសាបព្រោះ និងជាមូលដ្ឋានគ្រឹះនៃបណ្តាញទំនាក់ទំនងសហការដៃគូធុរកិច្ច និងវិនិយោគធំៗនៅកម្ពុជា ព្រមទាំងជាដៃគូ ពុំអាចខ្វះបានរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនតួនាទីរបស់កម្ពុជាឱ្យកាន់តែខ្ពស់លើឆាកពាណិជ្ជកម្មតំបន់ និង សកលផងដែរ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យសមាគមឧកញ៉ាកម្ពុជា ប្រកៀកស្មាជាមួយរាជរដ្ឋាភិបាលក្នុងការត្រួសត្រាយ និងកាច់ចង្កូតនាវាកម្ពុជាឈានឆ្ពោះទៅរកភាពរុងរឿង ដោយចូលរួម យ៉ាងសកម្មក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិតាមសកម្មភាពផ្សេងៗ ពិសេសក្នុងបេសកកម្មកាត់បន្ថយភាពក្រីក្រ និងជួយយកអាសាប្រជាពលរដ្ឋទីទ័លលំបាក។ សម្តេចក៏បានលើកទឹកចិត្តដល់ឧកញ៉ាកម្ពុជាចូលរួមទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ វឌ្ឍនភាពជាតិ ឧត្តមភាពជាតិ និងការពារឱ្យបានដាច់ខាតនូវឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ ពិសេសជួយផ្គត់ផ្គង់អុកស៊ីសែនបន្ថែមដល់ប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ តាមរយៈការបង្កើតធុរកិច្ចបន្ថែម ឬការចាប់ដៃគូធុរកិច្ច ឬសមាគមវិនិយោគិនបរទេសធំៗឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត ពោលគឺបំពេញតួនាទីឱ្យបានល្អ ស្ថិតនៅក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

បើតាមការអះអាងរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ ដែលជាប្រធានសមាគមឧកញ៉ាកម្ពុជា បច្ចុប្បន្នគោរមងារអ្នកឧកញ៉ា និងឧកញ៉ា ដែលផ្ដល់ដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសរុបមានចំនួន ១២៩៩រូប ប៉ុន្ដែបើតាមអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រជាប្រិយភាពរបស់អ្នកឧកញ៉ា និងឧកញ៉ានៅកម្ពុជាហាក់មានការថយចុះបន្ដិច ដោយសារតែខ្វះការរួបរួមគ្នាជាធ្លុងមួយ ដូច្នេះហើយ ដើម្បីពង្រឹងប្រជាប្រិយភាពឧកញ៉ា រឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ទើបជំរុញមានការបង្កើតសមាគមឧកញ៉ានេះឡើង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍជាតិ។

តាមការបញ្ជាក់របស់អ្នកឧកញ៉ា លី យ៉ុងផាត់ សមាគមឧកញ៉ាកម្ពុជា មានសមាជិកពេញសិទ្ធិចំនួន ២៣៤រូប ក្នុងនោះ៣២រូបជាសមាជិកស្ថាបនិក៕




អត្ថបទបន្ទាប់


តើអ្វីទៅជា «សេចក្តីប្រកាសអាត្លង់ទិក»ថ្មី រវាងអាមេរិក និងចក្រភពអង់គ្លេស?

ព័ត៌មាន
ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានគាំទ្រ«សេចក្តីប្រកាសអាត្លង់ទិក»ថ្មីមួយកាលពីថ្ងៃព្រហស្បតិ៍ទី៨ខែមិថុនា ដែលជាកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋក…

ក្រុមហ៊ុនចម្រាញ់មាសដ៏ធំជាងគេនៅកម្ពុជា ចម្រាញ់មាសបានជាង ៦,៧តោន ក្រោយដំណើរការ ៣ឆ្នាំ

ព័ត៌មាន
ក្រុមហ៊ុនរុករករ៉ែមាសដ៏ធំបំផុតនៅកម្ពុជា រឺនេសង់ មីនើរ៉ល ចម្រាញ់បានមាសគុណភាព៩០%សរុបជាង ៦,៧តោនហើយ ក្រោយដំណើរការបានប្រហែល៣ឆ្នាំ។ នេះបើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ