#ថវិកាសរុបជាង ១០០លានដុល្លារ

Articles by Tag ថវិកាសរុបជាង ១០០លានដុល្លារ

រាជរដ្ឋាភិបាលចំណាយជាង ១០០លានដុល្លារ ពង្រីកកំណាត់ផ្លូវជាតិលេខ៧ ជំរុញការតភ្ជាប់វិស័យដឹកជញ្ជូន

ដោយ​ ខន ណារី
រាជរដ្ឋាភិបាលកម្ពុជា នឹងចំណាយទឹកប្រាក់ជាង ១០០លានដុល្លារ សម្រាប់គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ ដែលជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េយលេខ១១ តភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗ ឆ្ពោះទៅកាន់តំបន់ព្រំដែននៃប្រទេសកម្ពុជា និងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវរបស់បណ្តាប្រទេសនៃមហាអនុតំបន់មេគង្គ។ ការសាងសង់នឹងពង្រីកកំណាត់ផ្លូវនេះ គឺជាការឆ្លើយតបចំពោះភាពរីកចម្រើនក្នុងវិស័យដឹកជញ្ជូន ជាពិសេសនឹងរួមចំណែកយ៉ាងខ្លាំងក្នុងការលើកកម្ពស់ដល់វិស័យកសិ-ឧស្សាហកម្ម កសិកម្ម ទេសចរណ៍ ក៏ដូចជា លើកកម្ពស់សកម្មភាព សេដ្ឋកិច្ច-សង្គម កម្ពុជា។