រាជរដ្ឋាភិបាលចំណាយជាង ១០០លានដុល្លារ ពង្រីកកំណាត់ផ្លូវជាតិលេខ៧

រាជរដ្ឋាភិបាលចំណាយជាង ១០០លានដុល្លារ ពង្រីកកំណាត់ផ្លូវជាតិលេខ៧ ជំរុញការតភ្ជាប់វិស័យដឹកជញ្ជូន


រាជរដ្ឋាភិបាលកម្ពុជា នឹងចំណាយទឹកប្រាក់ជាង ១០០លានដុល្លារ សម្រាប់គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ ដែលជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េយលេខ១១ តភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗ ឆ្ពោះទៅកាន់តំបន់ព្រំដែននៃប្រទេសកម្ពុជា និងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវរបស់បណ្តាប្រទេសនៃមហាអនុតំបន់មេគង្គ។ ការសាងសង់នឹងពង្រីកកំណាត់ផ្លូវនេះ គឺជាការឆ្លើយតបចំពោះភាពរីកចម្រើនក្នុងវិស័យដឹកជញ្ជូន ជាពិសេសនឹងរួមចំណែកយ៉ាងខ្លាំងក្នុងការលើកកម្ពស់ដល់វិស័យកសិ-ឧស្សាហកម្ម កសិកម្ម ទេសចរណ៍ ក៏ដូចជា លើកកម្ពស់សកម្មភាព សេដ្ឋកិច្ច-សង្គម កម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា

ថវិកាសរុប ជាង ១០០លានដុល្លារ ដែលគ្រោងសាងសង់ផ្លូវនេះ គឺជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

កំណាត់ផ្លូវជាតិលេខ៧ ត្រូវបានបើកការដ្ឋានបើកការដ្ឋានពង្រីក និងលើកកម្ពស់កម្រិតគុណភាព នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ចាប់ពីរង្វង់មូលស្គន់-ស្ពានគីហ្សូណា ទីរួមខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ ថ្លែងនាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាកថា ផ្លូវជាតិលេខ៧នេះ គឺជាការតភ្ជាប់ដ៏មានសារៈសំខាន់ មិនត្រឹមតែក្នុងខេត្តកំពង់ចាម ប៉ុណ្ណោះទេ តែទៅកាន់ខេត្តជាច្រើនផ្សេងទៀត ជាពិសេសជាការតភ្ជាប់រវាងព្រំដែនកម្ពុជា-ឡាវ។

គម្រោងពង្រីកកំណត់ផ្លូវជាតិលេខ៧នេះ នឹងត្រូវចំណាយថវិកាជាង១០០លានដុល្លារ ដែលជាប្រាក់ពីប្រទេសចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

នៅក្នុងឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញជាថ្មីនូវគោលជំហររបស់ប្រទេសចិនក្នុងការចូលរួមចំណែកយ៉ាងធំក្នុងការអភិវឌ្ឍកម្ពុជា ដោយសម្តេចបញ្ជាក់ថា សម្តេចពិតជារីករាយចំពោះការក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិន។ ខណៈដែលឆ្នាំនេះ គឺជាខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-ចិន ដោយនៅក្នុងការភ្ជាប់មិត្តភាពជាមួយចិននេះ កម្ពុជាបានទទួលនូវឥណទានជាច្រើននៅក្នុងការកសាងផ្លូវថ្នល់ និងជំនួយផ្សេងៗ ទៀតជាច្រើន ផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៧នេះ មានសារៈសំខាន់ និងទាក់ក្រឡាគ្នារវាងខេត្តជាច្រើន ដែលបំរើឲ្យការដឹកជញ្ជូន ក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។ បើតាមឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពល តភ្ជាប់ជាមួយបណ្តាញផ្លូវនានាឆ្ពោះទៅកាន់រាជធានី-ខេត្ត។

សូមបញ្ជាក់ថា គម្រោងលើកកម្ពស់កម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧នេះ នឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។ គម្រោងនេះ នឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤០ខែ នឹងគ្រោងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៦ គ្រោងចំណាយថវិកាសរុបប្រមាណជាង ១១៧ លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕




អត្ថបទបន្ទាប់


តើបំណងរបស់រុស្ស៊ីប្រើថាមពលជាអាវុធមករឹតកអឺរ៉ុបនៅរដូវរងា សម្រេចបានលទ្ធផលបែបណាដែរ?

ព័ត៌មាន
បំណងរបស់ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ក្នុងការប្រើថាមពលធ្វើជាអាវុធ ដើម្បីរឹតកអឺរ៉ុបនារដូវរងានេះ ហាក់មិនបានផលឡើយ ក្រោយពីស្ថាន…

អ្នកជំនាញព្រមានថា អង់គ្លេសនឹងលែងជាទីចាប់អារម្មណ៍ក្នុងការវិនិយោគតទៀតហើយ

ព័ត៌មាន
ប្រទេសអង់គ្លេសជាប្រទេសដែលធ្លាប់តែមានសេដ្ឋកិច្ចធំលំដាប់ទី៤ ក្នុងពិភពលោក ពេលនេះកំពុងជួបប្រទះនូវអស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ដែលជាហេតុនាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ