#តម្លៃថ្នាំ-ជីកសិកម្មកើនខ្ពស់

Articles by Tag តម្លៃថ្នាំ-ជីកសិកម្មកើនខ្ពស់

បញ្ហាតម្លៃថ្នាំ-ជីកសិកម្មកើនខ្ពស់ នៅតែជាឆ្អឹងទទឹងក សម្រាប់ជំរុញការអភិវឌ្ឍវិស័យកសិកម្ម

ដោយ​ ​ ខេមបូណូមីស
វិស័យកសិកម្មនៅកម្ពុជាត្រូវបានគេមើឃើញថា គឺជាវិស័យមួយដែលមានភាពធន់ជាងគេ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា នៅក្នុងអំឡុងពេលនៃការរីករាតត្បាតកូវីដ-១៩ ដែលបាននិងកំពុងបន្ដអូសបន្លាយអស់រយៈពេលជិត ២ឆ្នាំមកហើយ។ ទន្ទឹមនឹងភាពធន់ ជាមួយនឹងកំណើននៅក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ វិស័យកសិកម្មរបស់កម្ពុជា នៅតែបន្ដជួបបញ្ហាប្រឈមធំៗជាច្រើន ជាពិសេសទាំងថ្លៃដើមផលិត និង ការប្រកួតប្រជែងទីផ្សារ។ ក្នុងនោះ បញ្ហាជី-ថ្នាំកសិកម្ម ឡើងថ្លៃខ្ពស់ ក៏ស្ថិតនៅក្នុងចំណោមបញ្ហាប្រឈមធំមួយរបស់វិស័យកសិកម្មកម្ពុជា ដែលតែងតែត្រូវបានលើកឡើងដដែលជាដដែល។