#តម្លៃដោះស្រាយផលប៉ះពាល់ជូនពលរដ្ឋ

Articles by Tag តម្លៃដោះស្រាយផលប៉ះពាល់ជូនពលរដ្ឋ

សម្តេច ហ៊ុន សែន៖ ការសាងសង់ផ្លូវមួយចំនួន តម្លៃដោះស្រាយផលប៉ះពាល់ជូនពលរដ្ឋថ្លៃជាងតម្លៃផ្លូវទៅទៀត

ដោយ​ សឿន វណ្ណឌេត
ការសាងសង់ ឬលើកកម្រិតគុណភាពផ្លូវណាមួយ គឺជៀសមិនផុតពីផលប៉ះពាល់ដល់ទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋនោះទេ ដែលទាមទារឲ្យមានការដោះស្រាយពីរាជរដ្ឋាភិបាល ឬក្រុមហ៊ុនសាងសង់។ កត្តានេះបានធ្វើឲ្យការចំណាយលើការសាងសង់ ឬលើកកម្រិតគុណភាពផ្លូវមានការរីកប៉ោងកាន់តែធំ។ ជាក់ស្តែង បើតាមការអះអាងរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ការសាងសង់ផ្លូវមួយចំនួនតម្លៃដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ គឺមានការចំណាយច្រើនជាងការចំណាយលើការសាងសង់ផ្លូវទាំងមូលទៅទៀត។