#យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ដល់កម្មករកម្មការិនី

Articles by Tag យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ដល់កម្មករកម្មការិនី

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កម្មករកម្មការិនី អាចនឹងធ្វើឡើងនៅដើមខែមេសា

ដោយ​ សឿន វណ្ណឌេត
យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កម្មករកម្មការិនីរោងចក្រកាត់ដេរ ស្បែកជើង និងវិស័យកម្មន្តសាល អាចនឹងចាប់ផ្ដើមប្រព្រឹត្តទៅនៅដើមខែមេសា ខាងមុខនេះហើយ ខណៈបច្ចុប្បន្នក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា រួមជាមួយមន្ត្រីជំនាញផ្នែកសុខាភិបាលបាននិងកំពុងរៀបចំនីតិវិធី ដើម្បីអាចឲ្យកម្មករកម្មការិនីមកពី៦០០រោងចក្រអាចទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ក្រោមគោលការណ៍ស្មគ្រចិត្ត។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃសមាគមរោងចក្រកាត់ដេរកម្ពុជា។