#យុទ្ធវិធីយោធាពិសពុលរបស់ពូទីន

Articles by Tag យុទ្ធវិធីយោធាពិសពុលរបស់ពូទីន

អាល្លឺម៉ង់រិះគន់ធ្ងន់ៗពីការប្រើ «យុទ្ធវិធីយោធាពិសពុល» របស់ពូទីនក្នុងសង្គ្រាម ខណៈសហភាពអឺរ៉ុបកំពុងសិក្សាពីការកំណត់តម្លៃប្រេង

ដោយ​ ហ៊ុន គន្ធថៃ
អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅថ្ងៃទី ២០ ខែតុលា បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននឹងកំពុងប្រើប្រាស់យុទ្ធវិធីក្នុងការកាត់ផ្តាច់ថាមពល និងស្បៀងអាហារជាអាវុធ ដើម្បីធ្វើឱ្យសណ្តាប់ធ្នាប់ពិភពលោករង្គោះរង្គើ ប៉ុន្តែទីក្រុងម៉ូស្គូបានបរាជ័យក្នុងការបំបែកបំបាក់សាមគ្គីភាពរបស់បស្ចិមលោក ដោយលោកបានសង្កត់ធ្ងន់ថា លោក ពូទីននឹងមិនអាចសម្រេចគោលដៅសង្គ្រាមឈ្លានពាន តាមរយៈការប្រើយុទ្ធសាស្រ្តដ៏ពិសពុលនេះជាដាច់ខាត។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។