ដោយ
ខេមបូណូមីស
មនុស្សម្នាក់ៗតែងតែមានការរៀបចំ និងរបៀបសន្សំប្រាក់ខុសៗគ្នា អ្នកខ្លះសន្សំដោយការដាក់ក្នុងកូនជ្រូក ការលេងតុងទីន ឬក៏យកទៅចងការអោយគេជាដើម។ ផ្ទុយទៅវិញការសន្សំទាំងនេះពិតជាមានហានិភ័យខ្ពស់ខ្លាំងមែនទែន ដែលអាចប្រឈមនឹងការបាត់បង់ និងសុវត្តិភាពរបស់លោកអ្នកផងដែរ។ ដូចនេះហើយ ការដាក់ប្រាក់បញ្ញើជាមួយស្ថាប័នហិរញ្ញវត្ថុដូចជាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺជាជម្រើសដ៏ល្អបំផុតក្នុងការសន្សំ ដោយមិនត្រឹមតែមានសុវត្តិភាព ថែមទាំងទទួលបានអត្រាការថែមទៀតផង។